អ៊ីស្រាអែលសន្យាវាយតបវិញបន្ទាប់ពីការវាយប្រហារយ៉ាងសម្បើម និងមិនដែលធ្លាប់ធ្វើ ឡើងដោយអ៊ីរ៉ង ទោះបីជាមានការអំពាវនាវពីប្រទេសជាច្រើន រួមមាន ទាំងសម្ព័ន្ធមិត្តរបស់ ខ្លួនអាម៉េរិក ដើម្បីបញ្ចៀសការរអិលធ្លាក់ទៅរកភាពកាន់តែតានតឹង នៅក្នុងតំបន់ ដែលមាន ភាពធ្ងន់ធ្ងររួចហើយដោយសារសង្រ្គាមនៅដែនដីហ្គាហ្ស៉ា។