វង់តន្រ្តីឥណ្ឌូនេស៊ីមួយ កំពុងរៀបចំសំដែងដើម្បីអបអរសាទរចំណងមិត្តភាពឥណ្ឌូណេស៊ី-អ៊ីតាលី
ត្រឹមតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៤ វង់តន្រ្តី Jakarta Concert Orchestra កំពុងសម្តែងនៅប្រទេសអ៊ីតាលី ដើម្បីអបអរសាទរទំនាក់ទំនងវប្បធម៌រវាងប្រទេសឥណ្ឌូនេស៊ី បុរីវ៉ាទីកង់ និងប្រទេសអ៊ីតាលី។
វ៉ាទីកង់ញូវបានរាយការណ៍ថា វង់តន្រ្តី Jakarta Concert Orchestra កំពុងតែស្ថិតនៅក្នុងប្រទេសអ៊ីតាលីសម្រាប់ កម្មវិធីដែលជាគំនិតផ្តួចផ្តើមវប្បធម៌អបអរសាទរមិត្តភាពរវាងប្រទេសឥណ្ឌូនេស៊ី បុរីវ៉ាទីកង់ និងអ៊ីតាលី។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីនៅទីក្រុងរ៉ូម ប្រចាំនៅសន្តអាសនៈ ហើយកម្មវិធីនេះគ្រោងនឹងធ្វើការប្រគុំតន្ត្រីចំនួនពីរលើក ។ លើកទី១ នៅទីក្រុងកូម៉ូ ភាគខាងជើងប្រទេសអ៊ីតាលីនៅថ្ងៃទី ២៦ខែតុលា និងលើកទីពីរនៅទីក្រុងរ៉ូមនៅថ្ងៃទី ២៨ ខែតុលាដដែល។
យោងតាមសេចក្តីប្រកាសព័ត៌មាន ការសម្តែងទាំងនេះនឹងបង្ហាញពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសអ៊ីតាលី ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៤៩និងគ្របដណ្តប់លើវិស័យផ្សេងៗ រួមទាំងសេដ្ឋកិច្ច ការអប់រំ និងវប្បធម៌។
លោក បេណេដេតូ ឡាតេរី (Benedetto Latteri) ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំប្រទេសឥណ្ឌូនេស៊ីបានពណ៌នាការប្រគុំតន្ត្រីនេះថា ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសនានាដោយនិយាយថា "ប្រជាជាតិរបស់យើងបានរីករាយនឹងទំនាក់ទំនងការទូតដ៏រឹងមាំ ហើយគំនិតផ្តួចផ្តើមវប្បធម៌នេះគឺជាការឆ្លុះបញ្ចាំងដ៏ស្រស់ស្អាតនៃរឿងនោះ។
លោកបានបន្តថា ការប្រគុំតន្ត្រីនេះនឹងបង្ហាញនូវការរៀបចំបែបបុរាណនៃបទចម្រៀងឥណ្ឌូនេស៊ី ដោយផ្តល់ជូនទស្សនិកជននូវទស្សនៈផ្សេងគ្នាអំពីប្រពៃណីតន្ត្រីរបស់ប្រទេស ហើយលោកបានសង្កត់ធ្ងន់ថា ការនឹកឃើញឡើងវិញនូវតន្ត្រីឥណ្ឌូនេស៊ីតាមរយៈការរៀបចំវង់ភ្លេងនឹងមានភាពទាក់ទាញយ៉ាងខ្លាំងជាមួយទស្សនិកជនអ៊ីតាលី៕