សម្តេចប៉ាបនឹងបោះពុម្ពឯកសារ អំពីបេះដូងដ៏ពិសិដ្ឋនៃព្រះយេស៊ូ

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបានប្រកាសថា ទ្រង់នឹងបោះពុម្ពឯកសារមួយដែលមានឈ្មោះថា Encyclical ដែលជាឯកសារថ្មី មួយ ដែលផ្តោតលើព្រះហឫទ័យដ៏ពិសិដ្ឋរបស់ព្រះយេស៊ូ ក្នុងបរិបទនៃពិភពលោក។

វ៉ាទីកង់ញូវបានរាយការណ៍ថា ឯកសារនេះ មានឈ្មោះជាភាសាអង់គ្លេសហៅថា "Dilexit nos" មានន័យជាខ្មែរថា ព្រះជាម្ចាស់ទ្រង់ស្រលាញ់យ់ងទាំងអស់គ្នា ។ ឯកសារនេះនឹងក្លាយជាសព្វវចនាធិប្បាយទី ៤ របស់ សម្តេចប៉ាបហើយនឹងត្រូវបោះពុម្ភ នៅពេលដែលពិភពលោកកំពុងតែប្រឈមនឹងអំពីជំនឿជា សកល។

ប្រភពដដែលបានបន្តថា ពិភពលោកសព្វថ្ងៃនេះមានស្លាកស្នាមដោយសង្រ្គាម អតុល្យភាពសង្គម និងសេដ្ឋកិច្ច ការប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់ និងបច្ចេកវិទ្យាដែលគំរាមកំហែងបំផ្លាញធម្មជាតិរបស់មនុស្ស ហើយទាមទារបំផុតនូវជំនឿ ។​

ជាមួយនឹងឯកសារនេះ សម្តេចប៉ាប បានអំពាវនាវឱ្យមានការផ្លាស់ប្តូរទស្សនៈ ដោយជំរុញមនុស្សជាតិឱ្យស្វែងរកឡើងវិញនូវអ្វីដែលចាំបាច់បំផុតគឺបេះដូង ជាពិសេសគឺហឫទ័យនៃក្តីស្រលាញ់របស់ព្រះជាម្ចាស់។

សម្តេច​ប៉ាប​ធ្លាប់​បាន​ចែករំលែក​ពី​ចេតនា​របស់ទ្រង់​ក្នុងការ​បោះពុម្ព​ឯកសារ​នេះ ហើយទ្រង់បានសម្តែងក្តីសង្ឃឹមរបស់ ថា ឯកសានេះនឹងឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ហើយ អាចបំភ្លឺផ្លូវនៃការបន្តសាសនា ។

សម្តេចប៉ាបក៏បានកត់សម្គាល់ផងដែរថា ឯកសារនេះនឹងរួមបញ្ចូលការឆ្លុះបញ្ចាំងពីការបង្រៀនទេវកថាឮ និងប្រពៃណីដ៏សម្បូរបែបនៃគម្ពីរ ដោយណែនាំព្រះសហគមន៍រិះគិតឡើងវិញចំពោះការលះបង់ដ៏ជ្រាលជ្រៅខាងវិញ្ញាណនេះ៕

Daily Program

Livesteam thumbnail