រដ្ឋមន្ត្រីទទួលបន្ទូកជនពិការ G7 ធ្វើទស្សនកិច្ចនៅបុរីវ៉ាទីកង់

វ៉ាទីកង់ញូវបានរាយការណ៍ថា តំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានអញ្ជើញមកចូលជួបសំដែងការគួរសមជាមួយនឹងសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបន្ទាប់ពីពួកគេបានមកអ៊ីតាលីចូលប្រជុំ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G7 នាពេលថ្មីៗនេះស្តីពីពិការភាព ។

ប្រភពដដែលបានបន្តថា ជំនួបនេះបានរៀបចំឡើងនៅក្រោយពេលដែលពួកគេបានមកចូលរួមកិច្ចប្រជុំពីថ្ងៃទី ១៤ ដល់ ១៦ ខែតុលា ឆ្នាំ២០២៤ ដែលត្រូវបានគេពិពណ៌នាថា ជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងដែលមិនធ្លាប់មានរបស់រដ្ឋមន្ត្រី G7 ដែលផ្តោតដល់ការដាក់បញ្ចូលនូវទស្សនាទានពិការភាព ហើយនាំទៅដល់ការចុះហត្ថលេខាលើធម្មនុញ្ញមួយ ដែលបង្ហាញនូវការប្តេជ្ញាចិត្តប្រទេសហត្ថលេខីក្នុងការរួមបញ្ចូលសិទ្ធិជនពិការទៅក្នុងរបៀបវារៈនយោបាយ និងធ្វើសកម្មភាពជាក់ស្តែងដើម្បីធានាភាពងាយស្រួលរបស់ជនពិការ។

នៅក្នុងជំនួបនោះសម្តេចប៉ាប បានសម្តែងនូវ “ការដឹងគុណ និងគាវរកិ្ច សម្រាប់ការងាររបស់ពួកគេ ដែលផ្តោតនិងផ្តល់តម្លៃក៏ដូចជាបើកឱកាសឲ្យមានការចូលរួមពីសំណាកជនពិការទៅក្នុងគ្រប់យន្តការនៃសង្គមមនុស្ស ។

លោក ស្តេហ្វេន ធីម (Stephen Timms )រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សង្គម និង​ពិការភាព​របស់​ចក្រភព​អង់គ្លេស​បាន​ពណ៌នា​ការ​ជួប​ជាមួយ​សម្តេច​ប៉ាប​ថា​ជា ឯកសិទ្ធិ​ដ៏​ធំធេង។

លោក​បាន​មាន​ប្រសាសន៍​ថា ៖ «វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​បាន​ឮ​បន្ទូល​របស់​សម្តេច​ប៉ាប​ដែលតែងតែឱប​ក្រសោប​ដោយ​អស់​ពី​ចិត្ត​ចំពោះ​ការ​ដាក់​បញ្ចូល​ជន​ពិការ»។

លោកបានពណ៌នាការចុះហត្ថលេខាលើធម្មនុញ្ញស្តីអំពីជនពិការថាជា ព្រឹត្តិការណ៍ដំបូងបង្អស់ ដែលបង្កើតការប្តេជ្ញាចិត្តច្បាស់លាស់ ក្នុងការដាក់បញ្ចូលជនពិការ ប៉ុន្តែបានសង្កត់ធ្ងន់ថា ឥឡូវនេះយើងត្រូវបកប្រែការប្តេជ្ញាចិត្តទាំងនោះឱ្យក្លាយជាការពិត។

លោកបានលើកឡើងទៀតថា បន្ទាប់ពីកិច្ចប្រជុំនៅក្នុងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីទទួលបន្ទុកជនពិការ G7 កំពុង មានអារម្មណ៍បំផុសគំនិតបន្ថែមទៀត អំពីការងាររបស់ពួកគេ ដោយបន្ថែមថា ការយល់ព្រមពីសម្តេចប៉ាបបានផ្តល់ឱ្យពួកគេនូវការបំផុសគំនិតបន្ថែមទៀតសម្រាប់កិច្ចការខាងមុខ៕

Daily Program

Livesteam thumbnail