សម្តេចប៉ាប៖ វេទិកា G7 ស្តីពីអ្នកផ្សព្វផ្សាយសាសនា ជាឱកាសមួយដើម្បី ពង្រឹងសាមគ្គីភាព

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅនេះ សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ បានផ្ញើសារទៅកាន់ព្រឹត្តិការណ៍ G7 ស្តីពីតួនាទីរបស់អ្នកផ្សព្វផ្សាយសាសនានៅទ្វីបអាហ្រ្វិក ហើយលើកទឹកចិត្តអ្នកចូលរួមឱ្យ «តស៊ូក្នុងការលើកកម្ពស់វប្បធម៌នៃការជួបសន្ទនាគ្នា»។

សម្តេចប៉ាប បានចែករំលែកបន្ទូលតាមសារនោះថា «ការដឹងគុណយ៉ាងស្មោះស្ម័គ្រ» សម្រាប់ព្រឹត្តិការណ៍ G7 នៅក្នុងប្រទេសអ៊ីតាលី ដែលផ្តោតលើតួនាទីរបស់អ្នកផ្សព្វផ្សាយសាសនាក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍នៅអាហ្វ្រិកគឺសំខាន់ ។

សម្តេចប៉ាបបានមានបន្ទូលថា វាត្រូវបានរៀបចំឡើងដោយ ប្រទេសអ៊ីតាលី នៅក្នុងថានៈជាប្រធានដឹកនាំកិច្ចប្រជុំ G7 ដែលបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ខែតុលា ដែលផ្តោតលើការអភិវឌ្ឍន៍។

នៅក្នុងលិខិតមួយផ្ញើកាលពីថ្ងៃពុធទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក អេនតូនីញ៉ូ តាហ្សានី ( Antonio Tajani ) សម្តេចប៉ាបបានមានបន្ទូលថា ទ្រង់សង្ឃឹមថាកិច្ចប្រជុំនេះនឹងពង្រឹងតម្លៃនៃសាមគ្គីភាព និងការប្តេជ្ញាចិត្តមនុស្សធម៌របស់អ្នកដែលមានបេះដូងនៃបុព្វហេតុនៃការអភវិឌ្ឈ៍ពិភពលោកជាពិសេស។

សម្តេចប៉ាបក៏បានលើកទឹកចិត្តអ្នកចូលរួមឱ្យតស៊ូក្នុងការលើកកម្ពស់វប្បធម៌នៃការជួប បើកចំហចំពោះកិច្ចសន្ទនាប្រកបដោយការគោរព ក្នុងនាមជាសាក្សីពិតនៃការប្រកាសដំណឹងល្អ៕

Daily Program

Livesteam thumbnail