ការសិក្សាវិទ្យាសាស្រ្តមួយ ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ការកើនកម្ពស់កម្រិតទឹកសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រនៅលើពិភពលោក ដែលពាក់ព័ន្ធនឹងការកើនកម្តៅអាកាសធាតុ និងជាប្រភពនៃមហន្តរាយដែលរាលដាល មានដូចជា ទឹកជំនន់ និងការសឹករិចរិលឆ្នេរ អាចនឹងត្រូវគេមើលរំលង និងវាយតម្លៃទាបអំពីហានិភ័យ ដ៏មានសក្តានុពលរបស់វា ព្រមទាំងនយោបាយនៃការសម្របខ្លួនផង។