សម្តេចប៉ាប៖ កីឡាគឺជាទំនុកតម្កើងសម្រាប់ជីវិត

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានផ្ញើសារដើម្បីអបអរសាទរខួបលើកទី១០០ នៃ ព្រឹត្តិការណ៍ កីឡាមួយនៅក្នុង ប្រទេសអ៊ីតាលី ដោយសង្កត់ធ្ងន់ថា ជ័យជម្នះនិងការបរាជ័យរបស់អត្តពលិកជា «វិធីនៃការគិតនិងការរស់ហើយវាក៏ជា ទំនុកតម្កើងដល់ជីវិត»។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារនេះ សម្តេច​ប៉ាប​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចងចាំ​ផ្ទាល់​ខ្លួន​របស់ទ្រង់ ​ក្នុង​ការ​លេង​បាល់ទាត់​កាល​ទ្រង់នៅ​ក្មេង​នៅ​ប្រទេស​អាហ្សង់ទីន។

សម្តេចប៉ាបបានពិពណ៌នាអំពីកីឡានេះថា ជាបទពិសោធន៍នៃ «អារម្មណ៍នៃភាតរភាព» ពីព្រោះកីឡាបង្កើតមិត្តភាព និង ធ្វើអោយយើងជាកីឡាករ ស្គាល់គូប្រជែងនៅលើទីលាន តែពួកគេមិនមានជា សត្រូវ នៃជីវិតឡើយ ។

សម្តេចប៉ាបបានមានបន្ទូលថា កីឡាផ្តល់នូវមេរៀនក្នុងជីវិត ទាំងពេលឈ្នះនិងពេលចាញ់  ហើយ ​ក៏​បាន​សង្កត់​ធ្ងន់​ពី​តម្រូវការ​បន្ត​មាន​កន្លែង​សុវត្ថិភាព​សម្រាប់​លេង​កីឡា។

ព្រះវបិតាដ៏បរិសុទ្ធ ​បាន​ពន្យល់​ថា វា​មាន​សារៈសំខាន់​ប៉ុណ្ណា​ក្នុង​ការ​មាន “មនុស្ស​ពេញវ័យ​ដែល​ស្វាគមន៍​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​កុមារ និង​យុវជន ដែល​ស្តាប់​តាម​សុបិន​របស់​ពួកគេ ហើយ​ប្រាថ្នា​ចង់​បាន​អនាគត​ដ៏​ប្រសើរ​ ។

សម្តេចប៉ាបបានមានបន្ទូលថា​ ៖ «កីឡាធ្វើឱ្យមនុស្សអាច រួបរួមគ្នា មានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃគ្រួសារតែមួយ និងគ្រួសារនៃប្រជាជាតិមួយ»៕

Daily Program

Livesteam thumbnail