អំពីយើង

ប្រវត្តិសង្ខេប

វិទ្យុវើរីតាស់អាស៊ី ជាភាសាខ្មែរ បានចាប់ផ្តើមក្នុងឆ្នាំ២០១១ ដោយកិច្ចសម្របសម្រួលរបស់ ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ដែលស្ថិតនៅក្រោមរចនាសម្ពន្ធគ្រប់គ្រងនៃសភាលោកអភិបាល ព្រះសហគមន៍កាតូលិកនៅកម្ពុជា។

វិទ្យុ វើរីតាស់អាស៊ី ជាភាសាខ្មែរ សំលេង នៃសេចក្តីពិត។ ជាសំលេងរបស់អ្នកទន់ខ្សោយ ។ ជាសំលេងរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ វិទ្យុវើរីតាស់អាស៊ី ជាភាសាខ្មែរបានចាប់ផ្តើមផ្សាយ នៅលើរលកអាកាសខ្លី (Short Wave-SW) ជាមួយកម្មវិធីផ្សាយរយៈពេល ២៧ នាទី ក្នុងមួយថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។

ជាងនេះទៅទៀតវិទ្យុ វើរីតាស់អាស៊ី ជាភាសាខ្មែរ ក៏មានផ្សាយនៅ ប្រព័ន្ធអ៊ីនធើណែត តាមរយៈវិបសាយរបស់ វិទ្យុ វើរីតាស់អាស៊ី ជាភាសាខ្មែរ។ ជាមួយគ្នានេះការអភិវឌ្ឍ លើបច្ចេកទេស និង បច្ចេកវិទ្យា វិទ្យុវើរីតាស់អាស៊ី ជាភាសាខ្មែរ បានចាប់ផ្តើមផ្សាយកម្មវិធីនៅលើបណ្តាញសង្គម ជាពិសេសគេហទំព័រ ហ្វេសប៊ុក @RVAKhmer ។ នៅចុងឆ្នាំ២០១៨ វិទ្យុ វើរីតាស់អាស៊ី ជាភាសាខ្មែរ បានបញ្ឈប់ការផ្សាយនៅលើ រលកអាកាសខ្លី ដោយផ្សាយទាំងស្រុងនៅលើ ប្រព័ន្ធអ៊ីធើណែត (វិបសាយ និងបណ្តាញសង្គម)។ វិទ្យុ វើរីតាស់អាស៊ី ជាភាសាខ្មែរ បានកំណត់ក្រុមគោលដៅរបស់ខ្លួនយ៉ាងច្បាស់លាស់ គឺ ប្រជាជនកម្ពុជាក្នុងនិងក្រៅប្រទេស។

ទស្សនវិស័យ៖
វិទ្យុវើរីតាស់អាស៊ី ជាភាសាខ្មែរ ជាសំលេងក្នុងពហុទំរង់របស់ព្រះសហគមន៍កាតូលិក តាមរលកធាតុអាកាស ដែលបំពេញបេសកកម្មផ្សាយដំណឹងល្អអំពីព្រះយេស៊ូគ្រីស្ត ដល់ប្រជាជនកម្ពុជាទាំងអស់។

បេសកកម្ម៖

  • ប្រកាសដំណឹងល្អអំពី ការសង្គ្រោះ សេចក្តីសង្ឃឹម អំណរសប្បាយ ការផ្សះផ្សារចិត្ត និង សេចក្តីស្រលាញ់ ដែលមកពីព្រះជាម្ចាស់ដល់ប្រជាជនកម្ពុជា។
  • ផ្តល់ជូនដំណឹង ព័ត៌មាន អប់រំ និងកំសាន្ត ដែលមានមូលដ្ឋានគ្រឹះពីតម្លៃព្រះបន្ទូល ដល់ប្រជាជន ដើម្បីឲ្យគេរីកចម្រើន ក្នុងផ្លូវវិញ្ញាណ គំនិត និងខាងរាងកាយ។
  • លើកទឹកចិត្តប្រជាជន ឲ្យចូលរូមយ៉ាងសកម្មក្នុងព្រះសហគមន៍កាតូលិក។
  • ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការផ្លាស់ប្តូរថ្មីៗ និងតម្រូវការនានាឲ្យបានទាន់ពេលវេលា
  • លើកកម្ពស់តម្លៃនៃគ្រីស្តសាសនា តាមរយៈបច្ចេកវិទ្យាថ្មីៗ ជាពិសេសតាមទំរង់ផ្សេងៗរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។
  • លើកកម្ពស់ និងគាំទ្រ សកម្មភាពនានារបស់ព្រះសហគមន៍កាតូលិក។