តួនាទីរបស់ស្រ្តីនៅក្នុងព្រះសហគមន៍ត្រូវបានស្នើអនុវត្តជាជំហានៗ

លោកកាឌីណាល់ វិចទ័រ ម៉ានូអែល ហ្វឺណាន់ដេ (Victor Manuel Fernandez) អ្នកទទួលបន្ទុកក្រសួង គោលលទ្ធិនៃជំនឿរបស់សន្តអសនៈ បានស្នើឲ្យអនុវត្តការបញ្ជ្រាបតួនាទីរបស់ស្រ្តីនៅក្នុងព្រះសហគមន៍កាតូលិកជាជំហានៗ ។

លោកបានលើកឡើងថា មហាសន្និបាតនៃព្រះសហគមន៍បានកំពុងតែលើកឡើងជាបន្តបន្ទាប់អំពីតួនាទី របស់ស្រ្តី ហើយព្រះសហគមន៍យល់អំពីបញ្ហានេះ នឹង មានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់តួនាទីភាពជាអ្នកដឹកនាំរបស់ស្ត្រីជាបន្តបន្ទាប់ជាជំហានៗ។

លោកបានបន្តថា អវត្តមានរបស់លោកថ្មីៗនៅពេលដែលនិយាយអំពីតួនាទីស្រ្តីនាំឲ្យមានការយល់ច្រឡំ ប៉ុន្តែទោះបីជាយ៉ាងណាអវត្តមានលោកគឺពាក់ព័ន្ធនឹងនីតិវិធីនៃវេជ្ជសាស្រ្តរបស់លោកតែប៉ុណ្ណោះ ។

លោកកាឌីណាល់បានដោះស្រាយបញ្ហានេះជាផ្នែកមួយនៃការប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយ ហើយបានសុំទោសចំពោះអ្វីដែលគាត់ហៅថា "ការយល់ច្រឡំ" ដោយបញ្ជាក់ថា លោកនឹងមានវត្តមាន រួមជាមួយអ្នកសម្របសម្រួលក្រុមពិភាក្សា នៅថ្ងៃទី ២៤ ខែតុលា ដើម្បីពិភាក្សាការងាររបស់ក្រុមសិក្សា និងដោះស្រាយកង្វល់ដែលបានលើកឡើង។

លោកបានលើកឡើងថា គណៈកម្មាការដែលសិក្សាប្រធានបទនេះបានឈានដល់ការសន្និដ្ឋានមួយផ្នែក ដែលនឹងត្រូវបានបង្ហាញជាសាធារណៈនៅពេលដ៏សមស្រប ដែលលោកបានពន្យល់ដោយបន្ថែមថា គណៈកម្មការនឹងបន្តការងាររបស់ខ្លួន ។

លោកបានមានប្រសាសន៍ថា សមេ្តចប៉ាប​បានសុំឱ្យក្រសួង ស្វែងរកវិធីដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងព្រះសហគមន៍ ។

លោក​បាន​ចង្អុល​បង្ហាញ​ថា ជំហាន​មួយ​ចំនួន​ឆ្ពោះ​ទៅ​រក​ការ​បង្កើន​តួនាទី​ស្ត្រី​អាច​ត្រូវ​បាន​អនុវត្ត​រួច​ហើយ ហើយព្រះសហគមន៍​កំពុងតែយកចិត្តទុកដាក់នឹងបញ្ហានេះ៕

Daily Program

Livesteam thumbnail