ទីក្រុងមីឡាន រៀបចំពិធីបុណ្យមួយដែលឧទ្ទិសដល់សិទ្ធិរបស់យុវវ័យ

ព្រឹត្តិការណ៍មួយដែលមានរយៈពេលមួយសប្តាហ៍ត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា ចាប់ផ្តើមនៅក្នុងទីក្រុង មីឡាន ( Milan) របស់ប្រទេសអ៊ីតាលី ដើម្បីស្វែងយល់អំពីសិទ្ធិរបស់កុមារ និងមនុស្សវ័យជំទង់តាមរយៈព្រឹត្តិការណ៍ជាបន្តបន្ទាប់សម្រាប់យុវវ័យ។

ព្រឹត្តិការណ៍ដែលមានរយៈពេលមួយសប្តាហ៍ក្រោមប្រធានបទ ថា «អ្នកនិងសិទ្ធិរបស់អ្នកៈ សិទ្ធិនៃកុមារា កុមារី និងយុវ័យ» មានគោលបំណងអប់រំយុវជនអំពីសិទ្ធិរបស់ពួកគេតាមរយៈព្រឹត្តិការណ៍អន្តរកម្មជាបន្តបន្ទាប់។

ប្រភពដដែលបានបន្តថា ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែតុលានៅក្នុងផ្នែកផ្សេងៗនៃទីក្រុង មីឡាន នៃប្រទេសអ៊ីតាលី។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ Terre des Hommes ក្រោមការសហការជាមួយអ្នកធានាសិទ្ធិកុមារ និងមនុស្សវ័យជំទង់នៃសាលាក្រុង មីឡាន ដោយផ្តោតលើសុខុមាលភាពរបស់កុមារ និងយុវជន ដោយមួយថ្ងៃៗផ្តោតទៅលើការដោះស្រាយបញ្ហាសំខាន់ៗតាមរយៈការប្រជុំ ការសម្តែងល្ខោន ការប្រកួតកីឡា និងព្រឹត្តិការណ៍សាធារណៈនានា៕

Daily Program

Livesteam thumbnail