វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤នៅក្នុងសារលិខិតផ្ញើទៅកាន់លោកកាឌីណាល់ ម៉ៃឃើល ស៊ែនី ( Michael Czerny)ដែលជា បេសកជនពិសេសរបស់ទ្រង់សម្រាប់ការប្រារព្ធទិវាអ្នកជំងឺពិភពលោកលើកទី៣៤ នៅថ្ងៃទី១១ ខែកុម្ភៈថា ទ្រង់អធិដ្ឋានសូមអោយអស់អ្នកដែលរងទុក្ខវេទនានានាជាពិសេសដោយសារជំងឺដ៏ឈឺចាប់ រកឃើញសន្តិភាពនិងសេចក្តីស្ងប់ពិតប្រាកដនៅក្នុងមេត្តាករុណារបស់ព្រះជាម្ចាស់ ។