បាទជម្រាបសួរបងប្អូនជាទីមេត្រី! យើងចូលសប្តាហ៍ទី៦នៃបុណ្យចម្លង ហើយព្រះបន្ទូលថ្ងៃនេះយ៉ូហាន (១៦,៥-១៦) យើងអាចសង្កេតមើលថា ព្រះយេស៊ូកំពុងរៀបចំការធ្វើដំណើរឆ្លងកាត់ពីលោកនេះរបស់ព្រះអង្គទៅកាន់ព្រះបិតា។ ព្រះអង្គហាក់ដូចជាដឹងថាព្រះអង្គមកនៅក្នុងលោកនេះមិនរហូតទេ គឺព្រះអង្គមកដើម្បីបង្ហាញព្រះជាម្ចាស់សម្រាប់យើង នឹងឱ្យយើងដឹងថាព្រះអង្គជាព្រះជាម្ចាស់ដែលអាចជួយសង្គ្រោះមនុស្សទាំងអស់ទៅកាន់ព្រះបិតាបាន ប៉ុន្តែដោយសារក្នុងរូបកាយជាសាច់ឈាមយើងមិនអាចរស់នៅបានយូរអង្វែងរហូតទេ។