ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរ យ៉ូហាន ១១,៤៥-៥៧អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ព្រះបន្ទូលដំណឹងល្អតាមលោកយ៉ូហាននៅថ្ងៃនេះ យើងនឹងឃើញថាមានមនុស្សពីរក្រុម។​ ក្រុមមួយដែល​ទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺការអស្ចារ្យដែលព្រះយេស៊ូធ្វើក្នុងជីវិត និងក្រុមមួយទៀត គឺក្រុម​មហា​បូជា​ចារ្យ អ្នកដឹកនាំសាសនា គឺគេរករឿងបៀតបៀន និងរហូតដល់រកប្រហារជីវិតព្រះយេស៊ូ។

ព្រះជាម្ចាស់បានចងសម្ព័ន្ធមេត្រីជាមួយមនុស្ស ព្រះអង្គស្រឡាញ់មនុស្សលោក និងសម្ព័ន្ធមេត្រីរបស់​ព្រះអង្គ​​គឺធ្វើឱ្យមនុស្សទទួលជីវិតតាមរយៈព្រះបុត្រារបស់ព្រះអង្គដែលបានប្រទានឱ្យមកក្នុងលោកនេះ។

វត្តមានរបស់ព្រះយេស៊ូ ធ្វើឱ្យមនុស្សទាំងអស់បានកោតសរសើរ និងស្ញប់ស្ញែងនូវសកម្មភាព​ដែល​ព្រះ​អង្គ​ធ្វើ​ ដើម្បីឱ្យគេទទួលបានការកែប្រែចិត្តគំនិត ទទួលបានការព្យាបាលអ្នកជំងឺ​របស់គេ ​គេ​បាន​ជឿ​លើ​ព្រះ​បន្ទូល និងជឿលើ​ព្រះអង្គដែលព្រះអង្គមានទំនាក់ទំនងក្នុងការបង្ហាញពីសេចក្តី​ពិតដែលព្រះអង្គ​យាង​មក​ដើម្បីណែនាំមនុស្សឱ្យបើកចិត្ត បើកភ្នែក បើកជំនឿរបស់ខ្លួនវិលទៅរកព្រះជាម្ចាស់វិញ។

ដោយសារតែសកម្មភាពរបស់ព្រះយេស៊ូ ធ្វើឱ្យមានចលាចល ធ្វើឱ្យមេដឹកនាំ​សាសនា​មានការ​ព្រួយ​បារ​ម្ភ​ ជាហេតុគេសម្រេចចិត្ត និងប្រកាសថា «ម្នាក់នេះ! ត្រូវ​ស្លាប់​ដើម្បី​ជៀសវាង ដើម្បីកុំឲ្យជនជាតិយូដាវិនាស​​ »។ ការស្លាប់របស់ព្រះយេស៊ូក៏ធ្វើឱ្យមានការរួបរួមគ្នា ធ្វើឱ្យ​មាន​ការផ្សះផ្សាមករក​ព្រះជា​ម្ចាស់​ដែរ។

ចំណុចទាំងនេះធ្វើឱ្យយើងឃើញថា ព្រះយេស៊ូបានត្រៀមខ្លួនជាស្រេចដើម្បីយាងមកបូជាព្រះជន្មព្រះអង្គ ដើម្បីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទោះបីមនុស្សលោកមានការភ័យខ្លាច ទោះបីមនុស្សលោក​មាន​ការជំទាស់ប្រឆាំងនឹងការណែនាំរបស់ព្រះអង្គ ហើយគេបានរកមធ្យោបាយដើម្បីធ្វើគត់ព្រះអង្គ។

ព្រះយេស៊ូព្រមធើ្វជាយញ្ញបូជាថ្វាយទៅព្រះបិតា សេចក្តីនេះជួយយើង​ម្នាក់ៗ​នៅក្នុងរដូវសែសិបថ្ងៃនេះ អធិដ្ឋាន នៅពេលដែលយើងតម និងធ្វើទាន ទាំង​នេះធ្វើឱ្យយើងមើលឃើញក្នុងទីសក្ការៈ នៅក្នុងពិ​ធីអ​រ​ព្រះគុ​ណ គឺអរព្រះគុណព្រះជាម្ចាស់ ព្រះអង្គបាន​ចាត់​ព្រះបុត្រាមកក្នុងលោក​នេះដើម្បី​សង្គ្រោះ​មនុស្ស​លោក​។ មិនត្រឹមតែអប់រំណែនាំ ប៉ុន្តែក្នុងសក្ការបូជា​ដែល​ព្រះអង្គថ្វាយទៅជាដង្វាយមួយថ្វាយទៅព្រះបិតា រាល់ពេលដែលយើងធ្វើពិធីថ្វាយដង្វាយ យើង​តែង​តែអរព្រះគុណព្រះជាម្ចាស់នូវសក្ការ​បូជាមួយដ៏ល្អឥត​ខ្ចោះដែលព្រះយេស៊ូមាន ដើម្បីជួយឱ្យយើងម្នាក់ៗ​ទទួល​បានជីវិត។

និងទទួលបានការដឹងគុណព្រះជាម្ចាស់​ដែលបានចាត់ព្រះបុត្រាមក ដើម្បីនាំឱ្យយើងទាំងអស់​គ្នាជា​បុត្រ​ធីតា​ធ្វើជាដង្វាយចូលរួម រាល់ពេលដែលយើងរស់នៅដោយមានសេចក្តីស្រឡាញ់ ដោយមានចិត្ត​អាណិត​អាសូរ មានចិត្តមេត្តា ក៏ជាដង្វាយមួយដែលយើងដឹងគុណ ដោយសារតែព្រះយេស៊ូបានសុខ​ចិត្តបូជា​ព្រះជន្ម​សម្រាប់មនុស្សលោក ដើម្បីនាំមនុស្សលោកថ្វាយទៅព្រះបិតាវិញ។ អាម៉ែន៕

 

Daily Program

Livesteam thumbnail