ប្រធានបទ៖ យុវជនត្រូវខិតខំបំប៉នសមត្ថភាពខ្លួន និងជៀសវាងពីអំពើដែលសង្គមជាតិមិនឲ្យតំលៃ!

ផ្តល់សក្ខីភាពដោយ៖ លោក ស៊ាន់ សារឿន( អ្នកសម្របសម្រួលការិយាល័យយុវជន ជំទន់ និងកុមារ ភូមិភាគភ្នំពេញ)

លោក ស៊ាន់ សារឿន៖ ឆ្លងតាមបទពិសោធន៍ក្នុងការធ្វើបូជនីចរណ៍រយៈពេល១៥ឆ្នាំកន្លងមកនេះ យើងបានផ្លាស់ប្តូររបៀបនៃការណែនាំជាច្រើន ដោយសារយើងបានមើលឃើញពីបញ្ហារបស់យុវជនដែលតែងតែប្រឈម។ ដូចការធ្វើបូជនីចរណ៍ដើរចំងាយផ្លូវ១៥គីឡូនេះ  បញ្ហាលំបាករបស់ពួកគេគឺនៅក្រោមកំដៅថ្ងៃ អស់កំលាំង ហត់ ឈឺជើង វិលមុខ...ជាដើម។ បទពិសោធន៍កន្លងមកយើងឃើញថា មានយុវជនថ្មីមកចូលរួមក្នុងកម្មវិធី ដែលនាំឲ្យយើងមានការលំបាកក្នុងការណែនាំ និងគ្រប់គ្រង់។ តែយើងបានព្យាយាមបត់បែន ព្យាយាមកែសម្រួលតាមកាលៈទេសៈជាក់ស្តែង។

ពីមួយឆ្នាំទៅមួយឆ្នាំ យើងតែងផ្លាស់ប្តូរអំពីការណែនាំ ការគ្រប់គ្រង ឬក៏ការរៀបចំកម្មវិធី ធ្វើយ៉ាងណាឲ្យពួកគាត់មានអារម្មណ៍ថា កម្មវិធីនេះពិតសំខាន់សម្រាប់ពួកគាត់ ហើយវាជួយឲ្យយុវជនផ្ទាល់ខ្លួនមានការរីកចម្រើន និងមានភាពផ្លាស់ប្តូរនៅក្នុងជីវិត។ មួយវិញទៀតឲ្យពួកគាត់បានយល់ថា ក្នុងនាមជាយុវជន ត្រូវតែចូលរួមក្នុងការកសាងសន្តិភាព ក្នុងព្រះសហគមន៍ ក្រុមគ្រួសារ និងសង្គមជាតិ ឲ្យមានការរីកចម្រើននាពេលអនាគត។ ប្អូនជាយុវជនគួរតែ ចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍ខ្លួន អភិវឌ្ឍន៍សមត្ថភាព ជាជាងយកពេលវេលទៅប្រព្រឹត្តកិច្ចណាដែលសង្គមជាតិមិនឲ្យតំលៃ ដែលនាំឲ្យអ្នកផ្សេងមើលមកខ្លួនក្នុងផ្លូវអវិជ្ជមាន លើគ្រួសារ និងសង្គមជាតិរបស់ខ្លួនផងដែរ។ ត្រង់នេះបញ្ចាក់ឲ្យយើងឃើញថា យុវជនទាំងអស់ត្រូវចាប់អារម្មណ៍ខ្លាំងក្នុងការកសាងសមត្ថភាព ដើម្បីជួយដល់សង្គមជាតិឲ្យមានការវិវត្តទៅមុខ។

ជារួមសូមប្អូនយុវជនត្រូវជៀសឲ្យឆ្ងាយអំពីកិច្ចការដែលសង្គមមិនឲ្យតំលៃ ដែលនឲ្យខ្លួនខូចអនាគត និងសង្គមស្អប់ខ្ពើម ត្រូវនៅឲ្យឆ្ងាយពីជំងឺសង្គមផ្សេងៗ រួមមានស្រី ស្រា ល្បែងពាលា និងគ្រឿងញៀនដែលបំផ្លាញអនាគតខ្លួន។ ផ្ទុយទៅវិញយុវជនត្រូវយកចិត្តទុកដាក់កសាងសមត្ថិភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ក៏ដូចជាកសាចំណេះដើម្បីធ្វើយ៉ាងណាចូលរួមប្រគៀកស្មាគ្នាកសាងសង្គមជាតិឲ្យមានការរីកចម្រើន។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail