ប្រធានបទ៖ ទោះស្ថិតក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ យើងជាគ្រីស្តបរិស័ទត្រូវតែមានសង្ឃឹមជានិច្ច ដោយសារយើងមានព្រះជាម្ចាស់គង់ជាមួយ!

បកស្រាយដោយ៖ លោកបូជាចារ្យ ផាន បូរី (ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម)

បូ. ផាន បូរី៖ យើងម្នាក់ៗជាព្រះសហគមន៍ យើងជាដៃជាជើងរបស់ព្រះសហគមន៍ យើងជាផ្នែកមួយរបស់ព្រះយេស៊ូគ្រីស្ត យើងដឹងថាព្រះជាម្ចាស់គង់នៅជាមួយយើងគ្រប់ពេលវេលាមិនថាពេលអំណរសប្បាយ ឬកើតទុក្ខ។ បងប្អូនជាទីស្រឡាញ់ ពេលនាយើងចេះស្រឡាញ់គ្នា ពេលណាយើងស្រឡាញ់ព្រះអង្គ មានន័យថាព្រះរាជរបស់ព្រះជាម្ចាស់បានសាងទីលំនៅ នៅក្នុងខ្លួនរបស់យើងម្នាក់ៗ។ ព្រះជាម្ចាស់នៃសេចក្តីស្រឡាញ់សម្រាប់ទូទៅ ហើយមិនចេះរីងស្ងួតនោះទេ ប៉ុន្តែផ្ទុយទៅវិញបើទ្រង់មិនស្រឡាញ់មនុស្សយើងទេ យើងម្នាក់ៗនិងត្រូវឃ្លាតឆ្ងាយជាក់ជាពុំខានឡើយ។ បងប្អូនជាទីស្រឡាញ់ ដោយសារតែសេចក្តីស្រឡាញ់បានធ្វើឲ្យយើងបាននៅជាមួយព្រះអង្គ ហើយរំលឹកមនុស្សគ្រប់រូប ពិសេសអ្នកជឿលើទ្រង់ត្រូវរស់នៅឲ្យស្របតាមការណែនាំ និងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជានិច្ច។

មនុស្សលោកត្រូវស្មោះត្រង់ជានិច្ចជាមួយព្រះជាម្ចាស់ ដោយមានគុណធម៌ក្នុងការស់នៅ ត្រូវមានសីលធម៌ល្អក្នុងការគោរពប្រតិបត្តិជំនឿលើព្រះជាម្ចាស់ និងចំពោះគ្នាទៅវិញទៅមក ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ត្រូវមានសេចក្តីសង្ឃឹមជានិច្ច។ សសរស្តំដ៏រឹងមាំសម្រាប់គ្រីស្តបរិស័ទយើងត្រូវតែមាន គឺត្រូវបដិបត្តិជំនឿឲ្យបានត្រឹមត្រូវ និងជឿទុកចិត្តលើព្រះជាម្ចាស់ជានិច្ចមិនថានៅពេលណាក៏ដោយ។ ការរស់នៅដោយដឹងខុសត្រូវ ឲ្យតំលៃទៅលើភាពយុត្តិធម៌ សេចក្តីស្រឡាញ់ ជាជំនឿមួយដែលណែនាំឲ្យយើងចេះក្នុងការគោរប្រតិបត្តិព្រះជាម្ចាស់។ យើងជាគ្រីស្តបរិស័ទម្នាក់ៗ យើងជាអ្នកជឿត្រូវមានសេចក្តីសង្ឃឹមជានិច្ច។

បងប្អូនជាទីស្រឡាញ់ នៅក្នុងពិភពលោកយើងសព្វថ្ងៃនេះ យើងកំពុងតែមានជំងឺមួយ គឺសេចក្តីអស់សង្ឃឹម ដោយទៅប្រព្រឹត្តកិច្ចការណ៍ដែលមិនសមរម្យ ដែលនាំឲ្យប៉ះពាល់អ្នកដទៃ ដល់ខ្លួនឯង ក្រុមគ្រួសារ ឬក៏សង្គមជាតិទាំងមូលដែរ។ ប៉ុន្តែ! បងប្អូនត្រូវចងចាំថាព្រះជាម្ចាស់គឺជាសេចក្តីសង្ឃឹមតែមួយគត់សម្រាប់មនុស្សគ្រប់គ្នា ដែលកំពុងតែងមានជីវិតរស់នៅក្នុងភពផែនដីនេះ តែយើងមិនត្រូវអស់សង្ឃឹមនោះឡើយព្រោះថាយើងមានព្រះជាម្ចាស់គង់នៅជាមួយយើងជារៀងរហូត។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail