ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១៣,២១-៣៣.៣៦-៣៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
សូមជម្រាបសួរ បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះយើងមកដល់សប្ដាហ៍ពិសេស ថ្ងៃអង្គារពិសេសនេះ ព្រះយេស៊ូមានបន្ទូលរៀបរាប់ពីការក្បត់របស់សាវ័ករបស់ព្រះអង្គ។ បើសិនសួរថា ព្រះយេស៊ូដឹងរឿងនេះឬអត់? ពិតមែន ព្រះអង្គធ្វើសញ្ញាឲ្យសាវ័កដឹង ហើយប្រាប់សាវ័កដឹងអំពីអ្នកក្បត់ហ្នឹង មានន័យថាព្រះអង្គដឹង។ តែព្រះអង្គអនុញ្ញាតឲ្យអ្នកដែលចង់ក្បត់ព្រះអង្គ យើងដឹងហើយថាគាត់ឈ្មោះ យូដាស អ៊ីស្ការីយ៉ុត ចង់ឲ្យមានពេលវេលាចុងក្រោយនៃការកែប្រែគំនិត នៅទីបំផុតក៏គាត់នៅតែគិតតាមរបៀបរបស់គាត់។
យូដាស អ៊ីស្ការីយ៉ុត ជាសាវ័កម្នាក់នៅក្នុងចំណោមក្រុមដប់ពីរនាក់ យើងដឹងថាអ្នកដែលនៅក្នុងក្រុមហ្នឹង គឺជាអគ្គសាវ័ករបស់ព្រះអង្គ ដែលជាអ្នកដើរតាមព្រះអង្គយ៉ាងខ្លាំង និងយ៉ាងជិតស្និទ្ធ ប៉ុន្តែក្នុងចំណោមនោះ ក៏នៅតែមានគាត់ដែលក្បត់ព្រះអង្គ។ បងប្អូនជាទីស្រឡាញ់ ជីវិតរបស់យើងនៅក្នុងជីវិតគ្រួសារក្ដី ជីវិតការងារក្ដី ឬជីវិតក្នុងសង្គមក្ដី ជួនកាលអ្នកដែលជិតយើងជាងគេ ក្លាយទៅជានអ្នកធ្វើបាបយើងជាងគេ។
ប៉ុន្តែបងប្អូន ជីវិតព្រះបន្ទូលថ្ងៃនេះ ជាការឆ្លុះបញ្ចាំងនៃជីវិតរបស់យើងដែរ។ សូមឲ្យព្រះយេស៊ូផ្ដល់កម្លាំងឲ្យបងប្អូន ប្រឈមមុខនឹងការក្បត់ នៃការខកចិត្ត ហើយសូមឲ្យសប្ដាហ៍ពិសិដ្ឋ ផ្ដល់អត្ថន័យនៃជីវិតរបស់បងប្អូន ដើម្បីរួមធ្វើដំណើរឆ្លងកាត់ទុក្ខលំបាកទាំងអស់ ជាពិសេសការក្បត់ចិត្តគ្នា ដែលតែងតែមាននៅក្នុងជីវិតនេះ រួមជាមួយព្រះយេស៊ូ ដើម្បីទទួលជីវិតរស់ឡើងវិញជាមួយព្រះអង្គ នៅក្នុថ្ងៃបុណ្យចម្លងនៅខាងមុខនេះផងដែរ។ អាម៉ែន៕