ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរ (យ៉ូហាន ៦,៣០-៣៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ជម្រាបសួរបងប្អូនជាទីស្រឡាញ់! យើងជួបគ្នាក្នុងសប្ដាហ៍ទី៣ ថ្ងៃអង្គារនៃរដូវបុណ្យចម្លង ។

តើបងប្អូនស្គាល់ពាក្យថា "ម៉ាណា"ទេ? ម៉ាណាជាពាក្យមួយនៅក្នុងសម្ព័ន្ធមេត្រីចាស់នៅពេលដែល ពួ​ក​​ជនជាតិអ៊ីស្រាអែលកំពុងធ្វើដំណើរទៅកាន់សេរីភាព។ ពួកគាត់ខ្វះខាតម្ហូបអាហារ លោកម៉ូសេបាន​​​ប្រាប់​ឲ្យ​ពួកគាត់ចេញពីជំរំហើយទៅរើសលក្ខណៈជាសំឡីសមួយនៅតាមដី ដើម្បីប្រមូលទុកប្រើ​ប្រា​ស់​​​​​​ហូប។ នេះជាម្ហូបដែលជនជាតិអ៊ីស្រាអែលតែងឆ្ងល់ ហើយមិនដឹងថាមកពីណាយើងហៅថា "ម៉ាណា"។ ដូច្នេះ​ពាក្យ​ម៉ាណាមានន័យថា "នេះជាអ្វី?" ដោយសារពួកគាត់អត់ស្គាល់ទេថាវាជាអ្វីមកពី ណាទើប​ពួក​គាត់​ប្រើភាសារបស់គាត់ថា "ម៉ាណា" ។ ហើយនំម៉ាណាក្លាយទៅជា"នំ អី គេ" មានន័យថាជានំមួយ​ដែល​ពួកគាត់តែងតែទទួលការចិញ្ចឹមជីវិតនៅ​ក្នុងវាលរហោស្ថានរហូតដល់គាត់ចូល​ទឹក​ដី​ដ៏​វិ​សុ​ទ្ធ ទើប​នំម៉ាណា​ហ្នឹងបានអស់ ។

នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះយេស៊ូចង់បញ្ជាក់ថា នំម៉ាណាដែលចិញ្ចឹមបុព្វបុរសរបស់ជនជាតិយូ​ដា​​ឱ្យរស់មានជីវិតហ្នឹងគឺមកពីព្រះបិតារបស់ព្រះអង្គ។ ឥឡូវនេះព្រះបិតាតែមួយនោះឯងចាត់ ម្ហូប​អាហា​រដែលផ្ដល់ជីវិតឱ្យយើងទាំងអស់គ្នានោះគឺព្រះ យេស៊ូគ្រីស្ត។

បងប្អូនសម្រាប់យើងតាមអត្ថន័យដែលគ្រីស្តបរិស័ទកាតូលិកទទួលស្គាល់ព្រះកាយឬ ហៅថានំព្រះកាយ ដែលយើងទទួលសព្វថ្ងៃនេះ ជាម្ហូបមកពីឋានបរមសុខដែរ សម្រាប់យើងជំនាន់ថ្មីៗនេះ ។

ដូច្នេះ បងប្អូនគ្រីស្តបរិស័ទយើងមានសំណាងល្អមានសុភមង្គលណាស់ ពីព្រោះយើងបានទទួលមិនមែន តែ​នំអ្វីឬ នំម៉ាណា ប៉ុន្តែជាព្រះយេស៊ូគ្រីស្តផ្ទាល់ដែលប្រទានឱ្យយើង។ សូមបងប្អូនរក្សាទំនាក់ទំនងជា​មួយ​ព្រះយេស៊ូគ្រីស្តឱ្យជាប់។ ការអធិស្ឋានតាមរយៈអភិបូជាជាឱកាសមួយដែលបងប្អូនអាចទទួល ព្រះ​កាយ​បានគឺនំព្រះកាយនេះឯងបានចិញ្ចឹមជីវិតខាងផ្លូវវិញ្ញាណឱ្យគ្រីស្តបរិស័ទជួបជាមួយព្រះយេស៊ូរហូត​។

អ្នកជំងឺអ្នកចាស់ជរាតាមផ្ទះកុំអៀនខ្មាសក្នុងការសុំឱ្យលោកបូជាចារ្យឱ្យទទួលព្រះកាយទៅឱ្យពួកគាត់នៅ តាមផ្ទះដោយសារនេះជាម្ហូបខាងផ្លូវវិញ្ញាណដ៏ល្អ។ សូម្បីតែមនុស្សដែលជិតស្លាប់យើងអាចទទួលនំ ព្រះ​កាយនោះបានយើងហៅថា ព្រះកាយស្បៀង ដើម្បីឱ្យគាត់អាចមានកម្លាំងទៅជួបព្រះអម្ចាស់ យេស៊ូ​គ្រីស្ត​នៅ​ពេលជីវិតខាងមុខនោះបាន។

ដូច្នេះ ព្រះកាយរបស់ព្រះអង្គក៏ដូចជា នំម៉ាណានៅជំនាន់ថ្មីសម្រាប់យើងជាអាហារដែលផ្ដល់ជីវិតដូច ព្រះបន្ទូលរបស់ព្រះអង្គដែរ។ សូមឱ្យបងប្អូនខិតខំទៅចូលរួមអភិបូជានិងទទួលព្រះកាយយ៉ាងញឹកញាប់ ផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន!

Daily Program

Livesteam thumbnail