ជំនឿ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ៩,៣២-៣៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី អត្ថបទថ្ងៃនេះនាំឱ្យយើងនឹកដល់អំពើល្អ ពេលដែលយើងធ្វើអំពីល្អមិនស្រួលទេគឺគេតែងប្រឆាំងនិងទំនាស់។ ថ្ងៃនេះព្រះយេស៊ូបំពេញបេសកកម្មពីរ គឺទីមួយព្រះអង្គបានបង្រៀនប្រជាជន នេះជាលក្ខណៈរបស់ព្យាការីដែលព្រះអង្គកំពុងតែធ្វើ។ ព្រះអង្គតែងតែណែនាំពួកគាត់ស្គាល់ការសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយឱ្យពួកគាត់បានឃើញពីចិត្តប្រណីសន្តោសរបស់ព្រះអង្គដោយចិត្តស្រឡាញ់។
ជំនឿ ប្រធានបទ៖ ព្រះយេស៊ូជាអ្នកផ្លាស់ប្រែយើងឲ្យទៅជាមនុស្សល្អនៅក្នុងសង្គម! បកស្រាយដោយ៖លោកបូជាចារ្យ ផាន បូរី (ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម)
ជំនឿ ប្រធានបទ៖ ទោះយើងបានប្រព្រឹត្តអំពើបាប ក៏អាចចូលរួមលើកតម្កើងព្រះជាម្ចាស់បានដែរ! បកស្រាយដោយ៖លោកបូជាចារ្យ រឿង ឆ័ត្រសិរី ពី( មណ្ឌលសកម្មភាពភ្នំពេញខាងជើង)
ជំនឿ ប្រធានបទ៖ មនុស្សមានបាបជាប់ខ្លួន តើព្រះជាម្ចាស់បន្សុតពួកគេដោយរបៀបណា? បកស្រាយដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភ្នំពេញខាងជើង)
ជំនឿ ប្រធានបទ៖ ការប្រព្រឹត្តកំហុសឆ្គងដដែលៗរបស់គ្រីស្តបរិស័ទផ្ទុយពីបំណងព្រះជាម្ចាស់ នឹងត្រូវទទួលទោស? បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភ្នំពេញខាងជើង)
ជំនឿ ប្រធានបទ៖ ជាគ្រីស្តបរិស័ទត្រូវតែបង្ហាញអត្តសញ្ញាណខ្លួនថាជាគ្រីស្តបរិស័ទមិនថានៅទីណា បកស្រាយដោយ៖ លោកបូជាចារ្យរឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភូមិភាគភ្នំពេញខាងជើង)
ជំនឿ ប្រធានបទ៖ គ្រប់កិច្ចការដែលបងប្អូនបានធ្វើ សុទ្ធមានវត្តមានរបស់ព្រះជាម្ចាស់! បកស្រាយដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី (ពីមណ្ឌលសកម្មភាពភ្នំពេញខាងជើង)
ជំនឿ ប្រធានបទ៖ គុណប្រយោជន៍នៃការអធិដ្ឋាន នឹងរិះគិតពីព្រះបន្ទូល បកស្រាយដោយ៖ លោក សិលា អភិបាល សួន ហង្សលី (ភូមិភាគកំពង់ចាម)
ជំនឿ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស៩,៤១-៥០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល នៅក្នុងអត្ថបទថ្ងៃនេះមានបីចំណុចគឺទីមួយព្រយេស៊ូលើកទឹកចិត្តទាំងគ្រីស្តបរិស័ទ និងមិនមែនឱ្យជួយអស់អ្នកដែលជាគ្រីស្តបរិស័ទ អ្នកណាដែលចែកទឹកសូម្បីតែមួយកែវឱ្យអ្នករាល់គ្នាព្រោះតែអ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំអ្នកនោះនឹងមានរង្វាន់។ ទីពីរព្រះយេស៊ូនិយាយអំពីរឿងអាស្រូវ ប្រសិនជាភ្នែករបស់យើងនាំឱ្យយើងប្រព្រឹត្តអំពើអាក្រក់ យើងត្រូវតែខ្វេះចោល។ រឿងទីបី ព្រះយេស៊ូប្រៀបយើងដូចជាអំបិល ប្រសិនបើអំបិលគ្មានរស់ជាតិយើងចោលអំបិលនោះ។
ជំនឿ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ (២៣,១-១២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ថ្ងៃអង្គារនេះព្រះបន្ទូលឱ្យយើងរិះគិតអំពីម៉ាថាយ(២៣,១-១២) ជំពូកទី២៣នេះព្រះយេស៊ូតែងតែរិះគន់របៀបរបស់ពួកខាងផារ៉ាស៊ីដែលជាអ្នកដឹកនាំសាសនារបស់ជនជាតិយូដា (ធម្មវិន័យរបស់លោកម៉ូសេ) ដោយសារលោកម៉ូសេមានធម្មវិន័យច្រើន ហើយជួនកាលយើងអាចឃើញថា ប្រជាជនពិបាកយល់។
ជំនឿ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ៩,១៤-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី អត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះយើងបានលឺថាពួកខាងគណៈផារ៉ាស៊ី និងសិស្សរបស់យ៉ូហានបាទីស្តបានសួរព្រះយេស៊ូពីរឿងតមអាហារ ព្រោះសិស្សរបស់ព្រះយេស៊ូអត់តមទេ ហេតុអ្វីមានលក្ខណៈខុសគ្នា? ព្រះយេស៊ូមានព្រះបន្ទូលថា ធម្មតាពេលណាកូនកំលោះនៅជាមួយយើងអត់តមអាហារទេ! យើងតែងតែជប់លៀង សប្បាយរីករាយជួបជុំគ្នាហូបបាយ ឬធ្វើសកម្មភាពផ្សេងៗដែលនាំឱ្យយើងសប្បាយ។ ប៉ុន្តែពេលកូនកំលោះលាចាកលោកទៅ ឬកូនកំលោះទទួលមរណភាពទើបយើងតមអាហារដោយសារយើងកាន់ទុក្ខ។
ជំនឿ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស ៩,៣០-៣៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ព្រះបន្ទូលថ្ងៃនេះ នាំឱ្យយើងរិះគិតអំពីរបៀបដែលព្រះយេស៊ូណែនាំក្រុមសាវ័កឱ្យមានចិត្តសុភាពរាបសារ ចិត្តស្លូតបូតដែលពួកគាត់កំពុងតែរវីរវល់ជជែកគ្នាថា តើអ្នកណាធំជាងនៅក្នុងចំណោមសាវ័កដប់ពីរនាក់? ពេលព្រះយេស៊ូឃើញក្រុមសាវ័កព្យាយាមវែកញ៉ែកគ្នាថាខ្លួនសាកសមជាអ្នកធំ ឬកាន់តំណែងខ្ពស់តាមរបៀបលោកិយ៍។ ព្រះយេស៊ូក៏បានយករឿងកូនក្មេងដែលមានចិត្តស្មោះនិងជ្រះថ្លា និយាយទៅកាន់សាវ័ក ឲ្យរៀនពីរបៀបកូនក្មេង គឺ “ភាពបរិសុទ្ធ ភាពសាមញ្ញ និងការដាក់ខ្លួន”មានន័យថាត្រូវមានចិត្ត ទៀងត្រង់ មិនពុតត្បត់ សប្បាយចិត្តនឹងអ្វីដែលខ្លួន គ្មានភាពច្រណែននិន្ទា មិនលោភលន់ គិតប្រយោជន៍រួម នឹង ចេះដាក់ខ្លួនបម្រើអ្នកដទៃ ដោយមិនរើសអើងគ្នា។
ជំនឿ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាកុស (៩, ខ១៤-ខ២៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង តាមរយៈគម្ពីរសន្តម៉ាកុសជំពូក៩ (១៤-២៩) ព្រះយេស៊ូបានធ្វើការអស្ចារ្យគឺទ្រង់បានដេញខ្មោចពីក្មេងម្នាក់! មុននោះក្រុមគ្រួសារនាំក្មេងឱ្យសាវ័កជួយដេញខ្មោចប៉ុន្តែពួកសាវ័កធ្វើមិនបាន ក្រោយមកព្រះយេស៊ូអាចដេញខ្មោចនេះបាន។ ក្រុមសាវ័កឆ្ងល់ហេតុអ្វីបានជាគេមិនអាចដេញខ្មោចនេះបាន? ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា “គេអាចដេញខ្មោចនេះបានលុះត្រាតែអធិដ្ឋាន”។
ជំនឿ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៦,២៧-៣៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ប្រាក់ ប៊ុនហុង ឱ្យយើងលើកលែងទោសដល់ខ្មាំងសត្រូវរបស់យើងគឺសំដៅដល់អ្នកដែលស្អប់យើង ជេប្រទេច មូលបង្កាច់ ទះកំផ្លៀងយើង លួចឬយកទ្រព្យសម្បត្តិរបស់យើង អ្នកដែលតែងតែសុំអ្វីពីយើងជារៀងរាល់ថ្ងៃ អ្នកដែល តែងតែរំខានយើង អ្នកដែលប្រព្រឹត្តមិនល្អចំពោះយើង។
ជំនឿ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៥,១-៣.១១-៣២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន ស៊ុន ថ្ងៃនេះជាថ្ងៃដែលព្រះសហគមន៍គោរពគ្រីស្តទូតសិលា គ្រីស្តទូតសិលាគឺជាសម្តេចប៉ាបដើមដំបូងដែលព្រះយេស៊ូបានត្រាស់ហៅគាត់ និងបានប្រគល់កូនសោរគឺជាអ្វីដែលលោកសិលាបានចងនៅលើផែនដី និងស្រាយនៅលើផែនដីនេះស្របតាមអ្វីដែលព្រះជាម្ចាស់ក៏ចង និងស្រាយនៅលើផែនដីដែរ។
ជំនឿ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ១៦,១៩-៣១) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល បងប្អូនជាទីស្រឡាញ់! យើងបន្តរួមជាមួយព្រះយេស៊ូ ឆ្ពោះទៅទុក្ខលំបាករបស់ព្រះយេស៊ូនៅឈើឆ្កាង អត្ថបទថ្ងៃនេះរំលឹកយើងថា យើងត្រូវមើលឃើញទុក្ខវេទនារបស់អ្នកដែលរងទុក្ខលំបាក។ អ្នកមាននៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះធ្លាក់នរកមិនមែនមកពីគាត់ធ្វើអាក្រក់ចំពោះលោកឡាសា គឺមកពីគាត់មិនចាប់អារម្មណ៍លោកឡាសា។ ដូច្នេះយើងគួរមានសំណួរមួយពេលរដូវអប់រំពិសេសនេះ តើខ្ញុំបានធ្វើអ្វីខ្លះចំពោះអ្នកដទៃ ចំពោះអ្នកដែលនៅជាមួយខ្ញុំ និងកំពុងជួបប្រទះនឹងបញ្ហាណាមួយ?
ជំនឿ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ៥,៤៣-៤៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន ព្រះបន្ទូលដំណឹងល្អនៅថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា បងប្អូនធ្លាប់ឮព្រះយេស៊ូថាសូមឱ្យយើងស្រឡាញ់បងប្អូនឯទៀតៗ កុំឱ្យស្អប់ខ្មាំងសត្រូវរបស់ខ្លួន តាមព្រះបន្ទូលនេះជួយរំលឹកយើងដើម្បីឱ្យយើងដឹងថា យើងជាបងប្អូនគ្នានឹងគ្នា។ យើងទាំងអស់គ្នាជាបុត្រធីតារបស់ព្រះបិតា ហើយព្រះបិតាមិននៅឆ្ងាយពីយើងទេគឺព្រះអង្គគង់នៅជាមួយយើង។
ជំនឿ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ៧,៧-១២) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល បាទបងប្អូនជាទីស្រឡាញ់! យើងស្គាល់អត្ថបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូលើកទឹកចិត្តឱ្យសាវ័ករបស់ព្រះអង្គទូលអង្វរព្រះជាម្ចាស់។ ប្រហែលជាពេលខ្លះយើងមានអារម្មណ៍ថា ព្រះជាម្ចាស់មិនស្តាប់ពាក្យទូលអង្វររបស់យើង ដូចជាព្រះជាម្ចាស់ឃ្លាតឆ្ងាយពីយើងមិន សូវរវីរវល់នឹងការអធិដ្ឋានរបស់យើង តាម ពិតមិនមែនទេ ព្រះជាម្ចាស់តែងតែឮពាក្យទូលអង្វរប្រជារាស្រ្តរបស់ព្រះអង្គ។
ជំនឿ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ៦,៧-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ជាព្រះបន្ទូលដែលជួយឱ្យបងប្អូនចេះរបៀបអធិដ្ឋាន។ បងប្អូនជាទីស្រឡាញ់យើងដឹងហើយថា កំឡុងពេល៤០ថ្ងៃយើងមានរបៀបក្នុងការអនុវត្តខ្លួន ឱ្យសមស្របជាមួយព្រះហឫទ័យរបស់ព្រះជាម្ចាស់ដូចជាការតមអាហារ ការអធិដ្ឋាន និងការធ្វើបុណ្យធ្វើទានជួយអ្នកដទៃ។
ជំនឿ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស ១០,២៨-៣១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលថ្ងៃនេះជាព្រះបន្ទូលថ្ងៃចុងក្រោយរបស់រដូវធម្មតាមុនយើងចូលរដូវ៤០ថ្ងៃ ត្រូវនឹងថ្ងៃអង្គារទី០៨អាទិត្យទី០៨ក្នុងរដូវធម្មតា។ បងប្អូនបានស្តាប់ព្រះបន្ទូលថ្ងៃនេះ និយាយពីការប្រឈមសម្រាប់អស់អ្នកដែលចង់ដើរតាមព្រះអង្គ អំពីជំនឿយើងត្រូវលីឈើឆ្កាងលះបង់ខ្លួនឯង លះបង់ផ្ទះសម្បែង បងប្អូន កូនចៅគ្រួសារ ការងារដើម្បីទៅដើរតាមព្រះអង្គ។ អ្វីដែលយើងរំពឹងទុកគឺព្រះយេស៊ូបានសន្យាចំពោះយើងថាអស់អ្នកដែលដើរតាមព្រះអង្គគឺនឹងបានទទួលយ៉ាងច្រើននៅពេលក្រោយ។
ជំនឿ ថ្ងៃទី០6 ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា៩,២២-២៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល បាទបងប្អូនជាទីស្រឡាញ់! ពីម្សិលយើងបានចូលនៅក្នុងរដូវអប់រំពិសេស គឺមានពិធីរោយផេះ យើងមានរយៈពេល៤០ថ្ងៃ រួមដំណើរជាមួយព្រះយេស៊ូដែលត្រៀមខ្លួន និងរងទុក្ខលំបាកសោយទិវង្គត់នៅលើឈើឆ្កាងដើម្បីរស់ឡើងវិញ។
វិចារណកថា កម្ពុជារៀបចំយុទ្ធសាស្ត្រក្នុងការរក្សា និងលើកទឹកចិត្តឱ្យអ្នកជំងឺប្រើប្រាស់សេវាសុខាភិបាលក្នុងប្រទេសហើយ!
ពត៌មាន លោកអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌូណេស៊ីមួយរូបក្លាយជាសមាជិកក្រសួងគ្រប់គ្រងកិច្ចការបុព្វជិតរបស់វ៉ាទីកង់
ពត៌មាន ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ីឈរជាមួយប្រជាជនចំពេលមានការតវ៉ា និងភាពចលាចល