ប្រធានបទ៖យើងទទួលពិធីជ្រមុជទឹកដើម្បីទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូ មិនមែនដើម្បីគេចផុតពីទុក្ខលំបាកនោះទេ!

បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ(មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង)

បូ. ហ្វ្រង់ស្វ័រ៖ ជាគ្រីស្តបរិស័ទក៏នៅតែរងទុក្ខលំបាក! សូមកុំយល់ប្រឡំថាបានទទួលអគ្គសញ្ញាជ្រមុជទឹកហើយ យើងម្នាក់ៗសុទ្ធតែរួចពីបាបនោះ!​ ព្រះយេស៊ូគ្រីស្តបានសុំឲ្យយើងទទួលអគ្គសញ្ញាជ្រមុជទឹក ដើម្បីទទួលបានជីវិតថ្មី ជីវិតថ្មីមួយនេះបានលាក់ទុក្ខទាំងអស់នៅក្នុងព្រះយេស៊ូ មានន័យថានៅពេលដែលយើងបានស្លាប់ គឺយើងនិងមានជីវិតថ្មីរួមជាមួយព្រះយេស៊ូ។

មួយវិញទៀតតើយើងមានជីវិតថ្មីយ៉ាងដូចម្តេចពេលទទួលអគ្គសញ្ញាជ្រមុជទឹកហើយ? ត្រង់ចំណុចនេះស្តែងតាមរបៀបថ្មីថា រាល់សកម្មភាពដែលយើងបានបំពេញនៅក្នុងការរស់នៅរបស់យើងម្នាក់ៗ គឺត្រូវយកចិត្តទុកដាក់ជួយយកអស្សារបងប្អូននៅជុំវិញខ្លួនដែលពួកគាត់កំពុងតែជួបការលំបាក។ កាលពីមុនខ្ញុំមិនបានគិតដល់ព្រះជាម្ចាស់ តែពេលនេះជីវិតរបស់ខ្ញុំនៅជាប់ជាមួយព្រះជាម្ចាស់ ជាព្រះបិតារបស់ខ្ញុំ និងមនុស្សនៅជុំវិញពិភពលោក។ ពីមុនខ្ញុំរស់នៅក្នុងភាពងងឹត មិនបានយល់អំពីអត្ថន័យនៃជីវិត ឥឡូវនេះខ្ញុំស្គាល់ពន្លឺ ខ្ញុំស្គាល់អត្ថន័យនៃជីវិត ដែលជាការរួមរស់ជាមួយព្រះជាម្ចាស់ ដោយបង្ហាញតាមរយៈការជួយដល់អ្នកដទៃដែលកំពុងជួបការលំបាកនៅក្នុងជីវិត ទោះជាខ្លួនខ្ញុំផ្ទាល់ស្ថិតនៅក្នុងទុក្ខលំបាកដែលក៏ដោយ។

ប៉ុន្តែ ដោយសារពិធីជ្រមុជទឹកបានជួយឲ្យខ្ញុំមានកំលាំងអាចឆ្លងកាត់ទុក្ខលំបាកបាន ទោះបីយើងស្ថិតនៅក្នុងបញ្ហា ឬក៏យើងត្រូវរងទុក្ខលំបាកយ៉ាងណាក៏ដោយ គឹខ្ញុំបានរួមរស់ជាមួយព្រះយេស៊ូនៅលើឈឺឆ្កាង។ មួយវិញទៀតពេលណាខ្ញុំបានគិតដល់ព្រះយេស៊ូ ក៏រំលឹកខ្ញុំគិតអំពីទុក្ខលំបាករបស់ខ្លួនផងដែរ។ យើងបានដឹងថាព្រះយេស៊ូមានឋានៈជាបុត្រារបស់ព្រះជាម្ចាស់ តែទ្រង់នៅតែរងទុក្ខលំបាកដូចមនុស្សលោកដែរ។ អញ្ចឹងជាយើងមនុស្សសាមញ្ញមិនអាចគេចផុតពីទុក្ខលំបាកនោះទេ តែយើងមានកំលាំងគ្រប់គ្រាន់ដើម្បីឆ្លងទុក្ខលំបាករួមជាមួយព្រះទ្រង់ក្នុងជិវិតថ្មីរុងរឿង។ បងប្អូនពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹក យើងនៅតែរងទុក្ខលំបាកដដែល តែដូចជាស្រាលម្យ៉ាង ព្រោះថាព្រះយេស៊ូបានជួយសម្រាលយើង ។ ពេលយើងជឿលើព្រះយេស៊ូ ដោយរស់នៅផ្សារភ្ជាប់ជាមួយការអធិដ្ឋាន ព្យាយាមរសនៅស្របតាមព្រះហឫទ័យព្រះជាម្ចាស់ នោះបានរំលឹកខ្ញុំឲ្យមើលឃើញពីទុក្ខលំបាករបស់ព្រះយេស៊ូនៅលើឈើឆ្កាង ទោះជាទ្រង់មានឋានៈជាបុត្រារបស់ព្រះជាម្ចាស់ក៏ដោយ តែត្រូវរងទុក្ខលំបាកដែរ។ តាមជំនឿដែលយើងមានទៅលើព្រះយេស៊ូ ជីវិតរបស់យើងមិនឯកោនោះទេ ទោះត្រូវឆ្លងកាត់ការលំបាក តែជីវិតនៅតែមានសុភមង្គល ដោយរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ។ បងប្អូននៅក្នុងលោកនេះ យើងត្រូវតែរងទុក្ខលំបាក ប៉ុន្តែទុក្ខលំបាករបស់យើងស្រាលជាងពេល ដែលមិនទាន់បានស្គាល់ព្រះយេស៊ូ។ ត្រង់ចំណុចចង់បញ្ចាក់ថា យើងទទួលពីជ្រមុជទឹកមិនមែនរត់គេចពីទុក្ខលំបាកនោះទេ គឺយើងទទួលពីធីជ្រមុជទឹកដើម្បីបានទទួលជីវិតអស់កល្បជានិច្ចរួមជាមួយព្រះយេស៊ូគ្រីស្ត។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail