ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស (១៦,១៥-២០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ជម្រាបសួរ បងប្អូនជាទីស្រឡាញ់!

ក្រោយពីព្រះយេស៊ូ ព្រះអង្គមានព្រះជន្មថ្មីដ៏រុងរឿង មានជ័យជំនះលើសេចក្ដីស្លាប់ ព្រះអង្គប្រកាសថា "ចូ​រ​ទៅគ្រប់ទីកន្លែង ដើម្បីប្រកាសដំណឹងល្អ អ្នកជឿទទួលពិធីជ្រមុជទឹក នឹងទទួលបានការសង្គ្រោះ រីឯអ្ន​ក​មិន​ជឿវិញ នឹងទទួលទោស"។ បងប្អូនជាទីស្រឡាញ់! អំណរសប្បាយរបស់យើង គឺឱ្យយើងឃើញថា មនុស្សគ្រប់ជាតិគ្រប់សាសន៍ បានទទួលដំណឹងល្អ។ ដោយសារតែព្រះជន្មថ្មីដ៏រុងរឿងរបស់ព្រះយេស៊ូ បាន​ធ្វើឱ្យសាវ័កដែលធ្លាប់តែជួបឧបសគ្គបញ្ហា ភ័យខ្លាច ត្រូវគេបៀតបៀន ថ្ងៃនេះព្រះយេស៊ូបានប្រទាន និងចាត់គេឱ្យទៅគ្រប់ទីកន្លែងនៃពិភពលោក។

ពិតជាអស្ចារ្យ និងជាអំណរសប្បាយមែនទែន!  ដិ្បតជីវិតពីអតីត​កាល​របស់យើងបានផ្លាស់ប្តូរ ដោយ​ព្រម​ទទួល​ដំណឹងល្អ តាមរយៈការសោយទិវង្គត នឹងព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ចំពោះខ្ញុំ ខ្ញុំបានទទួល​សេចក្តី​ស្រឡាញ់ ទទួល​ការ​អប់​រំ នឹងក្លាយជាគ្រីស្តបរិស័ទ ក្រោយមកខ្ញុំបាន​ឃើញគំរូនៃសន្តសន្តី​ទាំង​ឡាយ ​​ដែល​បានទៅប្រកាសដំណឹងល្អ នាំឱ្យមនុស្សតូចតាច គ្មានសង្ឃឹម ​រស់​នៅ​​ទីដាច់ស្រយាល អាចទទួលបាន​ដំណឹងល្អ។ ហេតុផលទាំងនេះជាសេចក្តីមួយ នាំឲ្យខ្ញុំមាន​អំណរ​​សប្បាយ និង​រំភើប នៅ​ថ្ងៃ​ដែលព្រះអង្គបានត្រាស់ហៅខ្ញុំ ឱ្យចេញទៅប្រកាសដំណឹងល្អ! ​ខ្ញុំ​បាន​ទទួលដំណឹង​ល្អ​នៅ​ប្រទេស​កា​ណា​​ដា ដោយសារក្រុមគ្រួសារដែលបានជួយឧបត្ថម្ភខ្ញុំ គាត់បាននាំឲ្យខ្ញុំស្គាល់ព្រះសហគមន៍ខ្មែរ​នៅ​ទី​នោះ ហើយ​បាន​ត្រឡប់មកវិញ។ នេះជាការមួយដែលខ្ញុំរីករាយ និងសប្បាយបម្រើព្រះសហគមន៍​នៅ​ប្រទេស​កម្ពុជា​ ឆ្នាំនេះជាឆ្នាំទី២៥ ឆ្នាំ​នៃ​ពិធីតែងតាំងនៃបូជាចារ្យ។ ដូច្នេះខ្ញុំពិតជារំភើប និងសប្បាយនូវកា​រ​ត្រាស់​ហៅរបស់ព្រះជាម្ចាស់។

បងប្អូនជាទីស្រឡាញ់! យើងអរព្រះគុណព្រះជាម្ចាស់ គ្រប់ព្រះអំណោយទានដែលព្រះអង្គបាន​ប្រទាន​ឱ្យ​យើង បានត្រាស់ហៅយើង គឺដូចជាលោកម៉ាកុស។ យើងពីមុនមិនមែនជាគ្រីស្តបរិស័ទ ប៉ុន្តែ​ដោយ​សារ​តែ​ដំណឹងល្អ ដោយសារតែជ័យជំនះនៃសិរីរុងរឿងរបស់ព្រះយេស៊ូជាអម្ចាស់ បានឈ្នះនៃសេចក្តីស្លាប់ នោះ ហើយ​ព្រះអង្គបានប្រែជីវិតរបស់យើងម្នាក់ៗ ឱ្យយើងទទួលដំណឹងល្អ ទទួលជីវិតថ្មី ជឿ និងផ្ញើជីវិត​លើ​ព្រះជាម្ចាស់៕

 

Daily Program

Livesteam thumbnail