ទី២៤ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរ (យ៉ូហាន ៦,៥២-៥៩)អត្ថាធិប្បាយគម្ពីរថ្ងៃ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា៖ «សាច់​ខ្ញុំជាអាហារ​ដ៏​ឆ្ងាញ់​ ដ៏​​​ល្អ ដ៏ឈ្ងុយ ហើយលោហិតរបស់ខ្ញុំ ឈាមរបស់ខ្ញុំ គឺជភេសជ្ជៈដ៏ឆ្ងាញ់ដែរ»។

ក៏ប៉ុន្តែ បងប្អូនអត់យល់ទេ! យើងទទួលទានសាច់របស់ព្រះអង្គយ៉ាងដូចម្តេច? យើងមិនមែនជាជញ្ជាំង មិន​មែនជាខ្លា មិនមែនជាតោ មិនមែនជាសត្វសាហាវទេ។ តើយើងទទួលសាច់ព្រះអង្គយ៉ាងម៉េច ហើយ​ផឹក​ឈាម​របស់ព្រះអង្គយ៉ាងម៉េច?

ការពិតគឺព្រះអង្គចង់សម្តៅលើ អគ្គសញ្ញាអរព្រះគុណ ព្រះយេស៊ូបានបូជាជីវិតរបស់ព្រះអង្គ​។ ព្រះយេ​ស៊ូ​​គឺជាស្ពានមេត្រីថ្មី។ ស្ពានមេត្រីកាលពីមុនត្រូវបានកាត់ផ្តាច់ដោយ​សារអំពើបាប​របស់​មនុស្សលោក។​ ព្រះ​យេ​​ស៊ូ​យករូបកាយរបស់ព្រះអង្គផ្ទាល់ ជាស្ពានមេត្រី ជាសម្ពន្ធមេត្រីថ្មី ដែលព្រះអង្គចងភ្ជាប់ជា​មួយ​មនុស្ស​លោក។ តាមរយៈអគ្គសញ្ញាអរព្រះគុណនេះ យើងបានទទួល ព្រះកាយ និងព្រះលោហិត ដែល​ជាសាច់ និងឈាមរបស់ព្រះអង្គផ្ទាល់។ កាលពីសម័យជនជាតិយូដា គេថ្វាយកូនចៀម កូនគោ ឬ​សត្វ​ផ្សេងៗ​ទៅ​ព្រះ​ជាម្ចាស់ ប៉ុន្តែអ្វីដែលគេធ្វើគឺអត់អស់ពីចិត្តទេ គេសម្តែងតែខាងក្រៅ ហើយនៅ​តែប្រ​ព្រឹត្ត​អំពើបាប។ ព្រះយេស៊ូយាងមក គឺចង់ឱ្យមនុស្សទាំងអស់ កែប្រែចិត្តគំនិត រស់នៅឱ្យបានល្អ។ ចេះ​គោរព​អ្ន​ក​ដទៃ និង​រស់​នៅដោយមានសន្តិភាព។ រស់នៅដោយមានសុខដុមរមនា មិនប្រកាន់អ្នកមាន អ្នកក្រ ខ្មៅ ស ខ្ពស់ ឬទាប។ ព្រះអង្គចង់ឱ្យមនុស្សរស់នៅដោយសមត្ថភាព។

ហេតុនេះសាច់ និងសោហិតគឺមានន័យអំពីព្រះអង្គផ្ទាល់។ ព្រះយេស៊ូមានន័យថាព្រះអង្គត្រូវ​ឱ្យគេ​បរិភោគ​សាច់ និងលោហិតរបស់ព្រះអង្គ នេះមិនមែនន័យថាបរិភោគតាមរាងកាយធម្មតាទេ ប៉ុន្តែសម្តៅទៅ​លើ​ព្រះជន្ម​ផ្ទាល់របស់ព្រះអង្គដែលប្រទានឱ្យមនុស្សលោក។ នៅក្នុងព្រះសហគមន៍កាតូលិក​របស់យើង​ពេល​ណា​យើង​លឺពាក្យនេះគឺយើងនឹករំលឹកដល់អភិបូជាដែលយើងធ្វើជារៀងរាល់ថ្ងៃ និងជារៀងរាល់ថ្ងៃ​អាទិត្យ​ដែលបងប្អូនបានទទួលព្រះកាយរបស់ព្រះយេស៊ូគ្រីស្ត និងព្រះលោហិតរបស់ព្រះអង្គ។ ហេតុនេះ​ពេល​ណា​យើងថ្វាយអភិបូជា នំបុ័ងក្លាយទៅជាសាច់របស់ព្រះអង្គ ហើយស្រាក្លាយទៅជាព្រះលោហិតរបស់​ព្រះ​គ្រីស្ត។ ហើយព្រះយេស៊ូមានព្រះបន្ទូលថា អ្នកណាបរិភោគខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយ​ខ្ញុំក៏​ស្ថិ​ត​នៅក្នុងអ្នកនោះដែរ មានន័យថា ពេលយើងទទួលព្រះអង្គ ព្រះអង្គនៅក្នុងយើង យើងនៅក្នុងព្រះអង្គ នេះជាសម័្ពន្ធភាពយ៉ាងជិតស្និតជិត និងជាជីវិតថ្មីរបស់យើងដែលជាប់នឹងព្រះយេស៊ូ ហើយព្រះយេស៊ូជា​អាហារដ័ពិតដែលចុះពីស្ថានបរមសុខ។ ហេតុនេះយើងទូលអង្វរព្រះជាម្ចាស់សូមព្រះអង្គប្រោសប្រទានឱ្យយើងទទួលព្រះអង្គ ហើយសូម​ព្រះអង្គ​ប្រទាន​ឱ្យយើងមានកម្លាំងកាយ ចិត្ត និងប្រាជ្ញាញ្ញាណ ដើម្បីធ្វើសេចក្តីល្អ  និងសូមឱ្យបងប្អូនគ្រីស្តបរិស័ទ​ទាំងអស់ចូលរួមអភិបូជាជារៀងរាល់ថ្ងៃអាទិត្យគម្បីអវត្តមានឡើយ៕

Daily Program

Livesteam thumbnail