ជំនឿ

  • ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ប​អត្ថបទគម្ពីរ លូកា (៦,២០-២៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Jul 16, 2025
    បងប្អូនជាទីគោរព! អត្ថបទថ្ងៃនេះតាមលូកា (៦,២០-២៦) ព្រះយេស៊ូមានព្រះបន្ទូលអំពីសុភមង្គល និង​អមង្គល។ ព្រះយេស៊ូមានព្រះបន្ទូលថា អ្នករាល់គ្នាដែលជាជនកំសត់អើយ អ្នករាល់គ្នាមានសុភង្គលហើយ ត្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យរបស់ព្រះជាអម្ចាស់។ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ អ្នក​រាល់គ្នាមានសុភមង្គលហើយ ត្បិតអ្នករាល់គ្នានឹងបានឆ្អែត។ ព្រះយេស៊ូមានព្រះបន្ទូលថា អ្នករាល់គ្នាដែល​កំពុងតែយំសោកអើយ អ្នករាល់គ្នានឹងបានត្រេកអរ អ្នករាល់គ្នាមានសុភមង្គលហើយ។ ចំណែក​អ្នក​រាល់​គ្នាដែលជាអ្នកមានអើយ អ្នករាល់គ្នានឹងត្រូវវេទនា ត្បិតអ្នករាល់គ្នាត្រូវបានទទួល​សម្រាលទុក​រួច​សម្រេច​ហើយ អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ អ្នករាល់គ្នានឹងស្រេកឃ្លានជាមិនខាន។