លោកអគ្គអភិបាល ហ្គាព្រីអែល ខាហ្សា (Gabriele Caccia) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃសន្តអាសនៈ ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយបុគ្គល គ្រួសារ និងទុរគតជន ឱ្យសម្រេចបាននូវផលប្រយោជន៍រួម តាមរយៈការលើកកម្ពស់ការអភិវឌ្ឍសង្គម និងយុត្តិធម៌សង្គម។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។