លីបង់កំពុងតែប្រឈមមុខនឹងជម្លោះជាថ្មីជាមួយនឹងអ៊ីស្រាអែល​

នៅក្នុងអំឡុងពេលដែលប្រទេសលីបង់កំពុងប្រឈមមុខនឹងជម្លោះជាថ្មីជាមួយនឹងអ៊ីស្រាអែលដែលរីករាលដាលពី ហ្គាហ្សាព្រះសហគមន៍កាតូលិកបាន អំពាវនាវឱ្យគ្រប់ភាគីរិះគិតពី សន្តិភាព។

វ៉ាទីកង់បានរាយការណ៍ថា លីបង់កំពុងប្រឈមមុខនឹងជម្លោះប្រដាប់អាវុធជាថ្មីនៅក្នុងតំបន់ភាគខាងត្បូងរបស់ខ្លួន ដោយសារតែសង្គ្រាមដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា ។

តំបន់ភាគខាងត្បូងនៃប្រទេសលីបង់ ជាពិសេសនៅជិតព្រំដែនអ៊ីស្រាអែល កំពុងជួបប្រទះនឹងការបាញ់គ្រាប់រ៉ុក្កែតជាប្រចាំថ្ងៃ ដែលនាំឲ្យបង្កើនភាពលំបាកកាន់តែខ្លាំងស្របពេលដែលប្រជាជាតិនេះកំពុងតែស្ថិតនៅក្នុងការប្រឈមមុខនឹង វិបត្តិសេដ្ឋកិច្ចស្រាប់។

លោកបូជាចារ្យ ឆាបែល អាដាឡាស (Charbel Abdallah) ​បាន​ប្រាប់អង្គការមនុស្សធម៌របស់ព្រះសហគមន៍មួយថា ស្ថានភាពនៅប្រទេស​លីបង់ក៏មិនប្រសើរជាងនៅហ្គាហ្សាដែរ ​។​

លោកបានអះអាងថា មនុស្សភាគច្រើនដែលបានភៀសខ្លួនទៅកាន់ទីក្រុង​បៃរូត ឬភាគខាងជើងបន្ថែមទៀត ហើយនៅពេលនេះអ្នកដែលភៀសខ្លួនគឺកំពុងតែប្រឈមមុខនឹងភាពក្រីក្រ ។

លោកបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធនឹងទ្រព្យសម្បត្តិជាច្រើននៅកន្លែងដែលរងនូវការបាញ់ផ្លោងដោយរ៉ឺកែតគឺរិតតែអាក្រក់ ។

លោកបានអះអាងថា ពលរដ្ឋមិនអាចធ្វើអ្វីបាន ហើយរដ្ឋាភិបាលក៏គ្មានមធ្យោបាយដូច្នេះពួកគេពិតជានៅក្នុងស្ថានភាពដ៏ពិបាកបំផុត ។

Daily Program

Livesteam thumbnail