ដំណើររបស់ប្រមុខការទូតសន្តអាសនៈនៅប្រទេសហ្វីលីពីនគឺដើម្បីលើកកម្ពស់សន្តិភាព

វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher ) ប្រមុខការទូតសន្តអាសនៈ នៅហ្វីលីពិចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែ កក្កដា គឺដើម្បីលើកកំពស់សន្តិភាព ។

នៅក្នុងឱកាសនោះ លោកអគ្គអភិបាលត្រូវបានស្វាគមន៍ដោយលោក ហ្វេឌីណង់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីនិងបានពិភាក្សាលើប្រធានបទមួយចំនួន នៅក្នុងនោះ លោកប្រធា​នាធិបតីបាននិយាយថា ហ្វីលីពិន មិនត្រឹមតែជាប្រទេសកាតូលិកប៉ុណ្ណោះទេ ប៉ុន្តែជាប្រទេសដែលកាន់សាសនាកាតូលិកយ៉ាងមុតមាំ ។

លោកប្រធានាធិបតីបានបន្ថែមថា ៖ «យើងបានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបុរីវ៉ាទីកង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ»។

នៅមុនពេលជួបជាមួយប្រធានាធិបតីលោកអគ្គអភិបាលក៏បានជួបសមាភាគីហ្វីលីពីន គឺលោ​ក អេនរីក ម៉ាណាឡូ (Enrique Manalo) រដ្ឋមន្រ្តីការរបទេសហ្វីលីពីន ហើយប្រមុខការទូតរដ្ឋទាំងពីរ បានពិភាក្សាអំពីបញ្ហាទូទៅទាក់ទងនឹងប្រទេសហ្វីលីពីន និងសន្តអាសនៈ ហើយឯកភាគ្នា បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ លើកកម្ពស់សន្តិភាព សិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទូទាំងពិភពលោក"។

ដោយឡែកលោកអគ្គអភិបាលបាន​បន្ថែម​ថា​អ្នក​កាន់​សាសនា​កាតូលិក​ហ្វីលីពីន «​គឺ​ជា​ភ្នាក់ងារ​ដ៏​ល្អ​សម្រាប់​ការ​ផ្សាយ​ដំណឹង​ល្អ និង​សម្រាប់​ការ​ចែក​ចាយ​ដំណឹង​ល្អ​៕

Daily Program

Livesteam thumbnail