ចូហាន ខេពប្លើ កំពូលអ្នកតារាសាស្រ្តសិក្សាចលនាភព
លោកចូហាន ខេពប្លើ កើតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៥៧១ នៅទីក្រុងវ៉ៃល ទីក្រុងសេរី នៃ ចក្រភពអាឡឺម៉ង។ លោកទទួលមរណភាពនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៦៣០ នៅទីក្រុង រ៉ាទីស្បូន ទីក្រុងសេរីនៃចក្រភព។ លោកចូហាន ខេពប្លើ គឺជាអ្នកតារាសាស្រ្តជនជាតិ អាឡឺម៉ង់ដ៏ល្បីល្បាញដែលបានសិក្សាលើសមតិកម្មរបស់នីកូឡា កូពេនីក ដែលបញ្ជាក់ថា ផែនដីវិលជុំវិញព្រះអាទិត្យ ហើយជាពិសេសដើម្បីបានរកឃើញថា ភពផ្សេងៗមិនវិលជុំវិញព្រះអាទិត្យតាមរង្វង់មូលឥតខ្ចោះនោះទេ តែជាដំណើរគោលចរតាមរង្វង់រាងអេលីប។
លោកចូហាន ខេពប្លើ កើតនៅក្នុងគ្រួសារដែលកាន់សាសនាប្រូតេស្តង់ លូធើ។ កាលពីវ័យកុមារគ្រួសាររបស់លោកមានភាពក្រីក្រយ៉ាងខ្លាំង។ ទាំងអស់គ្នារស់នៅក្នុងគ្រួសារជីដូនជីតា។
លោកខេពប្លើ បានរកឃើញទំនាក់ទំនងគណិតវិទ្យា ដែលគេហៅថា ច្បាប់ខេពប្លើ ដែលគ្រប់គ្រងចលនាភពនៅលើគន្លងរបស់វា។ ទំនាក់ទំនងទាំងនេះ បន្ទាប់មកត្រូវ សិក្សាបន្ថែមដោយ លោកអ៊ីសាក ញូតុន ដើម្បីបង្កើតបានជាទ្រឹស្តីទំនាញសកល។
លោកខេពប្លើ បានរកឃើញទំនាក់ទំនងគណិតវិទ្យាបី ដែលសព្វថ្ងៃ គេហៅថា ច្បាប់ខេពប្លើ ដែលគ្រប់គ្រងចលនារបស់ភពនៅលើគន្លងរបស់ពួកវា។ ទំនាក់ទំនងពីរដំបូងត្រូវបាន ផ្សព្វផ្សាយនៅឆ្នាំ១៦០៩ នៅក្នុងសៀវភៅដែលមានចំណងជើងថា តារាសាស្រ្ត ណូវ៉ា។ ទំនាក់ទំនងទី៣ ចេញនៅឆ្នាំ១៦១៨ និងវាស់វែងទំនាក់ទំនងរវាងបណ្តោយនៃពាក់កណ្តាលអ័ក្ស និងរយៈពេលរង្វិលជុំ។ ទំនាក់ទំនងទាំងនេះ គឺជាគ្រឹះដោយសារតែវាពួកវាត្រូវបានសិក្សាបន្ថែមនៅពេលក្រោយមកដោយលោកអ៊ីសាក ញូតុន ដើម្បីបង្ហាញទ្រឹស្តីរបស់លោកនៃទំនាញសកល។ នៅក្នុងស្នាដៃ តារាសាស្រ្តណូវ៉ា លោកខេពប្លើ បានប្រមើលមើលខ្លះៗដែរអំពីច្បាប់ទំនាញសកលនេះ។ លោកខេពប្លើ ពន្យល់អំពីទំនាក់ទំនងនៃថាមពលទំនាញ និងការទាញរបស់ភព ដែលថា ភពពីរ ទាញគ្នាផ្ទាល់ទៅវិញទៅមក ដោយសារម៉ាសរបស់វា ក្រៅពីព្រំដែនទំនាញនៃភពទី៣។ ដើម្បីឲ្យកាន់តែងាយស្រួលយល់ លោកបានសរសេរស្នាដៃដែលត្រូវបានចាត់ទុកថា ជាសៀវភៅទីមួយនៃវិទ្យាសាស្រ្តប្រឌិត គឺហៅថា ការស្រមើស្រមៃ និងតារាសាស្រ្តព្រះចន្ទ។ លោកខេពប្លើ ចង់បង្ហាញបង្ហាញបញ្ហានានាដែលចោទឡើងដោយទំនាញ និងថាមពលទំនាញដោយស្រមៃអំពីការធ្វើដំណើរពីផែនដីទៅព្រះចន្ទតាមរយៈតួអង្គពីរ។ ការចេញដំណើរដំបូង គឺលឿនខ្លាំង ការថយចុះជាបន្តបន្ទាប់នូវថាមពលទំនាញ ដែលចុងក្រោយគឺលែងមាន បន្ទាប់មកក៏មានទំនាញដែលកើនឡើងនៅលើឋានព្រះចន្ទ ប៉ុន្តែវាមានកម្លាំងខ្សោយជាងនៅលើផែនដីទេ។
លោកខេពប្លើ បង្កើតវិទ្យាសាស្រ្តថ្មី ដែលគេមើលឃើញច្បាស់ និងសំយោគនៅឆ្នាំ១៦០៤ បន្ទាប់មកនៅឆ្នាំ ១៦១១ ក៏លេចឡើងនូវគោលការណ៍គ្រឹះនៃវិទ្យាសាស្រ្តនៃការមើលឃើញទំនើប ដូចជាធម្មជាតិរបស់ពន្លឺ បន្ទប់ងងឹត កញ្ចក់រាប និងកោង វែនតា និង បាតុភូតដែលពន្លឺឆ្លងកាត់មជ្ឈដ្ឋានពីរដែលមានដង់ស៊ីតេខុសគ្នា។
លោកខេពប្លើ ត្រូវបានជឿថា រកឃើញដោយសារការងារនៅខាងក្នុង ដែលចក្រវាលសកលត្រូវរងក្រោមច្បាប់សុខដុមរមនា ដែលបង្កទំនាក់ទំនងរវាងតារាសាស្រ្ត និងតន្រ្តី។ នៅក្នុងស្នាដៃ ហាមូនីស មុនឌី ដែលផ្សព្វផ្សាយនៅឆ្នាំ១៦១៩ លោកសរសេរអក្សរភ្លេងចេញពីចលនាភព។ ការប្រែប្រួលនៃល្បឿនរបស់ភពទាំងនេះ ត្រូវបានតំណាងដោយណូតតន្រ្តីរួមផ្សំខុសៗគ្នា។ ដូច្នេះវាងាយស្រួលបែងចែក គន្លងដែលនៅឆ្ងាយពីមណ្ឌលកណ្តាល។ ហើយក៏នៅក្នុងស្នាដៃដែលមាន ៥ក្បាលនេះ ដែលលោកខេពប្លើ ថ្លែងអំពីច្បាប់គ្រឹះទី៣ របស់លោក។ ច្បាប់នេះផ្តល់លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោកអំពីគំរូចក្រវាលដែលមានភាពសុខដុមរមនា។