កោះ​ឥណ្ឌូណេស៊ី​មួយកន្លែងនឹង​ក្លាយ​ជា​គោលដៅ​ធម្មយាត្រា​កាតូលិក​អន្តរជាតិ

ហ្លរ៉េស (Flores) ដែលជាកោះដែលមានអ្នកគោរពនិងមានជំនឿលើព្រះសហគមន៍កាតូលិកច្រើនបំផុតនៅក្នុង ប្រទេសឥណ្ឌូនេស៊ីដែលមានទីតាំងនៅក្នុងតំបន់ នូសា តេនហ្គារ៉ា ខាងកើត ( East Nusa Tenggara) ត្រូវបានកំណត់ឱ្យក្លាយជាគោលដៅធម្មយាត្រាអន្តរជាតិបន្ទាប់ពីមានការគាំទ្រពីរដ្ឋាភិបាលក្នុងការជំរុញទេសចរណ៍សាសនា។

តាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានកាតូលិក បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងដំបូងនឹងផ្តោតលើការទាក់ទាញភ្ញៀវទេសចរឱ្យចូលរួមក្នុងពិធីបុណ្យ សប្តាហ៍ពិសិដ្ឋដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងភូមិភាគ ឡារ៉ានទូកា ( Larantuka) ក៏ដូចជាពិធីបុណ្យប្រចាំឆ្នាំដែ លរៀបចំដោយភូមិភាគ រូតេង ( Ruteng ) និង ពិធីសូត្រផ្គាំលើកតម្កើងព្រះនាងព្រហ្មចារិនីម៉ារី ក្នុង ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ខែខែសីហា ។

ប្រភពដដែលបានបន្តថា កោះនេះ គឺល្បីល្បាញដោយសារប្រវត្តិសាស្ត្រ និងបេតិកភណ្ឌកាតូលិក។  ហ្លរ៉េស ក៏ត្រូវបានគេហៅសំដៅជាញឹកញាប់ថាជាកោះ​នៃសាសនៈទូតបច្ចឹមប្រទេស ។

 លោក សានដ្យាហ្គា សាឡាហូឌិន យូណូ ( Sandiaga Salahuddin Uno )រដ្ឋមន្ត្រីសាសនាឥណ្ឌូណេស៊ីទទួលបន្ទុកវិស័យទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត បាននិយាយនៅក្នុងសិក្ខាសាលាមួយកាលពីពេលថ្មីៗកន្លងទៅថា កោះនេះមានសក្តានុពល និងការទាក់ទាញដ៏អស្ចារ្យសម្រាប់វិស័យទេសចរណ៍ ជាពិសេសតាមរយៈការសាបព្រោះនៃជំនឿ និងវប្បធម៌របស់សហគមន៍មូលដ្ឋាន៕

Daily Program

Livesteam thumbnail