អ្នកកណ្តាលនិយមជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់
លោក ម៉ាស៊ូត ប៉េចេស្ខេន (Masoud Pezeshkian ) ដែលគេចាត់ទុកថាជា រដ្ឋបុរសម្នាក់ដែលនិយមកណ្តាល បានឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់។
លោកជាអតីតរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ ហើយបានឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ ធ្វើឱ្យអ្នកអត្ថាធិប្បាយជាច្រើនភ្ញាក់ផ្អើល និងជំរុញឱ្យអ្នកគាំទ្ររបស់គាត់អបអរពេញមួយយប់។
លទ្ធផលនេះកើតឡើងបន្ទាប់ពីការប្រកួតជុំទីពីររវាង លោក និងលោក សាអ៊ីត ចាលីលី (Saeed Jalili) អតីតប្រធានអ្នកចរចាលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។
លោកប្រធានាធិបតីថ្មី បានទទួលសម្លេងគាំទ្រជាង ១៦ លាននាក់នៃអ្នកដែលមានសិទ្ធិបោះឆ្នោត ៣០,៥ លាននាក់ ស្របពេលដែល អ្នកចូលរួមបោះឆ្នោតមានចំនួនត្រឹមតែជិត៥០ភាគរយ។
លោកជាមេដឹកនាំថ្មីដែលមានអាយុ៦៩ ឆ្នាំ ដែលមានអតីតភាពជាគ្រូពេទ្យវះកាត់បេះដូង ។ នៅមុនជាប់ឆ្នោតលោកជាសមាជិកសភា ហើយក៏ធ្លាប់ធ្វើជាអនុប្រធានសភាពអ៊ីរ៉ង់ផងដែរ ។
លោកបានជាប់ឆ្នោត ក្រោយពេលដែលប្រធានាធិបតីពីមុនបានទទូលមរណៈដោយសារតែឧបត្តិហេតុធ្លាក់ ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី ១៩ ខែឧសភា៕