ជីវិតនិងសង្គម

  • ស្ហ៉ា ចាហាន ព្រះចៅអធិរាជឥណ្ឌាដែលមានភាពល្បីល្បាញខាងស្ថាបត្យកម្ម

    Oct 13, 2025
    នាមរបស់ព្រះអង្គ ស្ហ៉ាហាប អ៊ុដ ឌីន ម៉ូហាម៉ាដ ឃូរ៉ាម ដែលត្រូវបានគេស្គាល់ក្រោមឈ្មោះ​រាជ្យថា ព្រះចៅ ស្ហ៉ា ចាហាន ឬស្តេចពិភពលោក។ ព្រះចៅអធិរាជ ប្រសូតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៥៩២ នៅទីក្រុងឡាហ័រ ចក្រភពម៉ូហ្គូល (សព្វថ្ងៃនេះស្ថិតក្នុងខេត្តពេនចាប ប្រទេស​ប៉ាគីស្ថាន) និងសោយទីវង្គត់នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៦៦៦ នៅទីក្រុងអាហ្គ្រ៉ា សព្វថ្ងៃស្ថិត​នៅ​ក្នុងរដ្ឋអ៊ុតតា ប្រាដេស ប្រទេសឥណ្ឌា។ ព្រះរាជាស្ហ៉ា ចាហាន គឺព្រះចៅអធិរាជទី៥ នៃ​ចក្រភពម៉ូហ្គូល។ រាជ្យរបស់ព្រះអង្គ មានរយៈពេលចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៦២៨ ដល់​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ១៦៥៨។
  • ប៉ាប្ល៉ូ ពីកាសូ កំពូលវិចិត្រករពិភពលោកប្រចាំសតវត្សទី២០

    Oct 06, 2025
    ប៉ាប្ល៉ូ រូស្ស ពីកាសូ កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៨៨១ នៅទីក្រុង ម៉ាឡាហ្គា តំបន់ អន់ដាលូស៊ី ប្រទេសអេស្ប៉ាញ។ លោកប៉ាប្ល៉ូ ពីកាសូ ទទួលមរណភាពនៅថ្ងៃទី៨ ខែមេសា ឆ្នាំ ១៩៧៣ នៅទីក្រុង មូហ្ស៊ីន ខេត្ត អាល់ព៍ ម៉ារីទីម ប្រទេសបារាំង។ លោកពីកាសូ គឺជា វិចិត្រករ អ្នកគូគំនូរ និងអ្នកចម្លាក់ជនជាតិអេស្ប៉ាញ ដែលបានចំណាយពេលភាគ​ច្រើននៃ​ជីវិតរបស់​លោក​រស់នៅប្រទេសបារាំង។
  • តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ ស្ហ៉ូហ្គុន ដែលធ្វើកំណែទម្រង់ជប៉ុននៅសតវត្សទី១៨

    Sep 29, 2025
    តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៦៨៤ និងទទួលមរណភាពនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៧៥១។ តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ គឺជាស្ហ៉ូហ្គុនទី៨ នៃរដ្ឋាភិបាលស្ហ៉ូហ្គុន គ្រួសារ​តូគូហ្គាវ៉ា នៃប្រទេសជប៉ុន ស្ហ៉ូហ្គុន ដែលមានន័យថា ជាមេដឹកនាំរដ្ឋាភិបាលយោធា។
  • ហ្ស៉ានដាក់វរនារី ដាស់សតិប្រជាជនបារាំងឲ្យមានចិត្តក្លាហានក្នុងសង្រ្គាម ១០០ឆ្នាំ

    Sep 24, 2025
    ហ្ស៉ានដាក់ ឬគេហៅថា តរុណី នាងក្រមុំតូច កើតនៅប្រមាណឆ្នាំ១៤១២ នៅស្រុកដុមរ៉េមី ភូមិ​ឌូស្ហ៉េ ដឺ បា សព្វថ្ងៃស្ថិតនៅស្រុក វ៉ូហ្ស៉េស ខេត្តឡ័ររ៉េន ប្រទេសបារាំង។ ហ្ស៉ានដាក់ ស្លាប់​ដោយ​ត្រូវដុតទាំងរស់នៅលើគំនរភ្លើងឆាបឆេះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៤៣១ នៅ​ស្រុក​រូអង់ ទីរួមខេត្តឌូស្ហ៉េ ដឺ ណ័រម៉ង់ឌី ដែលនៅពេលនោះ ជាកម្មសិទ្ធរបស់អង់គ្លេស។ ហ្ស៉ានដាក់ គឺ​ជាវរនារីនៃប្រវត្តិសាស្រ្តរបស់បារាំង មេបញ្ជាការសង្រ្គាម និងជាសន្តីនៃ​ព្រះវិហារ​កាតូលិក ដែលមានមរណនាមថា តរុណី ឌ័ររ៉េអង់។
  • ព្រះចៅអធិរាជ យ៉ុងលី នៃរាជ្យការម៊ីង ស្ថាបនារាជធានីប៉េកាំង

    Sep 15, 2025
    ម៊ីង ចេងជូ ដែលយកនាមរាជ្យថា យ៉ុងលី គឺជាស្តេចទី៣ នៃរាជ្យវង្សម៊ីង និងជា​អធិរាជ​មួយ​រូប​ដ៏​ល្បីល្បាញបំផុតរបស់ចិន។ ព្រះចៅអធិរាជយ៉ុងលី ដឹកនាំនយោបាយមជ្ឈការ ពង្រីក​ទឹក​ដី និងផ្លាស់ប្តូររាជធានីពីណានគីន ទៅប៉េកាំង ដើម្បីតាមដានឲ្យកាន់តែងាយស្រួល​នូវ​សកម្មភាព​​របស់ជនជាតិម៉ុងហ្គោល។
  • ឡេ ឡ័យ ព្រះរាជាវៀតណាម ដេញម៊ីង ស្តារប្រទេស

    Sep 08, 2025
    ព្រះរាជាឡេ ឡ័យ ដែលត្រូវស្គាល់ក្នុងនាមនៃរាជ្យ ជាអធិរាជ ឡេ តៃថូ ប្រសូត​នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ១៣៨៥ នៅក្នុងខេត្តថាន ហូ រាជណាចក្រដាយវៀត។ ជាស្ថានិកនៃ​រាជ្យ​វង្ស​ឡេ ពីឆ្នាំ ១៤២៨-១៥២៤ ព្រះអង្គសោយរាជ្យ​លើ​រាជាណាចក្រដាយវៀត ពីឆ្នាំ១៤២៨-១៤៣៣។
  • អាស្គៀ ម៉ូហាម៉េដ ទី១ ពង្រឹងចក្រភពធំធេងបំផុតនៅអាហ្វ្រិកខាងលិច

    Sep 01, 2025
    ព្រះរាជាអាស្គៀ ម៉ូហាម៉េដ ទី១ ប្រសូតនៅឆ្នាំ ១៤៤៣ និងសោយទីវង្គត់នៅឆ្នាំ១៥៣៨។ ព្រះ អង្គគឺជាស្តេចទី១ នៃរាជវង្សអាស្គៀ នៃចក្រភពសុងហ្គៃ នៅអាហ្វ្រិកខាងលិច ដែលសព្វថ្ងៃ គឺ ជាប្រទេសម៉ាលី នីហ្ស៉េ និងនីហ្សេរីយ៉ា។
  • ហ្រ្វ៉ង់ស្វ័រទី១ ស្តេចពង្រឹងអំណាចបារាំងនៅយុគសម័យរ៉ឺណេសសង់​អឺរ៉ុប

    Aug 25, 2025
    ព្រះរាជាហ្វ្រង់ស្វ័រទី១ ប្រសូតក្រោមនាម ហ្វ្រ៉ង់ស្វ័រ អេនហ្គូឡេម នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ ១៤៩៤ នៅទីក្រុងកូញ៉ាក និងសោយទីវង្គត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៥៤៧ នៅស្រុករំប៊ូយ៉េ តំបន់ណ័រម៉ង់ឌី ប្រទេសបារាំង។ ព្រះរាជាហ្វ្រង់ស្វ័រទី១ បានឡើងសោយរាជ្យពីថ្ងៃទី២៥ ខែ​មករា ឆ្នាំ១៥១៥ ដល់ថ្ងៃព្រះអង្គ សោយទីវង្គត់នៅឆ្នាំ១៥៤៧។
  • អធិរាជតេនមូ លើកស្ទួយព្រះពុទ្ធសាសនានៅជប៉ុនឡើងដល់កំពូល

    Aug 18, 2025
    អធិរាជតេនមូ ប្រសូតនៅឆ្នាំ៦២២ និងសោយទីវង្គតនៅថ្ងៃទី១ ខែតុលា ឆ្នាំ៦៨៦។ ព្រះអង្គគឺ​ជា​​អធិរាជទី៤ នៃប្រទេសជប៉ុនយោងតាមលំដាប់ប្រពៃណីនៃការស្នងរាជ្យ។ ព្រះចៅអធិរាជ​សោយរាជ្យពីឆ្នាំ៦៧២ រហូតដល់ថ្ងៃសោយទីវង្គត់។
  • ព្រះរាជាគីយ៉ង់ហ្ស៊ីតថា សង្រ្គោះ ពង្រឹង និងធ្វើឲ្យស្ថិរភាពចក្រភពភូមាដំបូង

    Aug 11, 2025
    គីយ៉ង់ហ្ស៊ីតថា គឺជាព្រះរាជាទី៣នៃរាជាណាចក្រប៉ាហ្គាន (ភូមាបុរាណ)។ ព្រះអង្គសោយរាជ្យ​ពីឆ្នាំ១០៨៤ ដល់ឆ្នាំ១១១៣។ ព្រះរាជាគីយ៉ង់ហ្ស៊ីតថា គឺជាបុត្ររបស់ស្តេចអាណារាតា ស្ថានិក​ព្រះរាជាណាចក្រប៉ាហ្គាន ជាមួយនឹងស្នំរបស់ព្រះអង្គ។
  • ហ្ស៉ង់ ម៉ាក សូរ៉េល អ្នកច្បាប់បារាំងជួយកម្ពុជាយកឈ្នះ​រឿងក្តីទល់នឹងប្រទេសថៃ លើ​ការបកស្រាយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ​១៩៦២ សម្រាប់ប្រាសាទវិហារ

    Aug 04, 2025
    លោកហ្ស៉ង់ ម៉ាក សូរ៉េល មានសញ្ញាបត្រនៃការសិក្សា​ជាន់ខ្ពស់​ខាង​វិទ្យាសាស្រ្ត​នយោបាយ និងច្បាប់សាធារណៈ។ លោកក៏ជាបណ្ឌិតច្បាប់ ជាសាស្រ្តាចារ្យ និងជាមេធាវី​អន្តរជាតិ​ផង​ដែរ។ បច្ចុប្បន្ននេះ លោកធ្វើជាសាស្រ្តាចារ្យនៅសាលាច្បាប់ស័រប៊ន (សកល​វិទ្យាល័យ​​ប៉ារីស​ទី​១) និងជានាយកនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីច្បាប់​អន្តរជាតិ​ និងអឺរ៉ុប​នៃ​សកលវិទ្យាល័យ​​​ស័រប៊នប្រទេសបារាំង។ លោកក៏ជាសាស្រ្តាចារ្យធ្វើការបង្រៀនច្បាប់​អន្តរជាតិ​​ទូទៅ ច្បាប់វិវាទ​អន្តរជាតិ ការវិភាគផ្លូវច្បាប់នៃជម្លោះដែនសមុទ្រ និងដែនគោក និង​ច្បាប់​​នៃ​ទំនាក់ទំនង​ហិរញ្ញវត្ថុ និងរូបិយវត្ថុអន្តរជាតិ។ លោកហ្ស៉ង់ ម៉ាក សូរ៉េល ក៏ជាអ្នក​និពន្ធ​ស្នាដៃ​​ជាច្រើន​ទាំង​សៀវភៅ និងអត្ថបទនានានៅក្នុងវិស័យទាំងនេះ។ លោកក៏ជាមេធាវី និង​ជា​អ្នក​ប្រឹក្សា​ក្នុង​រឿង​ក្តី​នានា​នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។
  • ម៉ានូអែលទី១ ស្តេចស្ថាបនា​នៃចក្រភព​អាណានិគម​ព័រទុយហ្គាល់

    Jul 28, 2025
    ម៉ានូអែលទី១ អ្នកផ្សងព្រេង មហារាជា និងជាស្តេចមានទ្រព្យដ៏ស្តុកស្តម្ភ ប្រសូតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៤៦៩ នៅទីក្រុងអាល់កូចេត និងទទួលមរណភាពនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៥២១ នៅរាជធានីលីស្បូន។ ព្រះអង្គគឺជាស្តេចទី១៤ របស់រាជាណាចក្រព័រទុយហ្គាល់ ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ១៤៩៥ រហូតដល់ថ្ងៃសោយទីវង្គត។
  • ហ្វ៊ីលីបទី៥ ស្តេចអេស្ប៉ាញ ដែលកែទម្រង់ជាតិយ៉ាងស៊ីជម្រៅ

    Jul 21, 2025
    ស្តេចហ្វ៊ីលីបទី៥ ប្រសូតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៦៨៣ នៅប្រាសាទវែសៃ រាជាណាចក្របារាំង និង​សោយទីវង្គត់ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៧៤៦ នៅវិមានប៊ូអេន រ៉ឺទីរ៉ូ រាជធានីម៉ាឌ្រីដ រាជាណាចក្រអេស្ប៉ាញ។ ស្តេច​ហ្វ៊ីលីប​គឺជាព្រះ​អង្គម្ចាស់​ដែលមានប្រភពពីរាជការបារាំង និង​ក្លាយ​ជា​ស្តេច​អេស្ប៉ាញ និង​ឥណ្ឌា នៅឆ្នាំ១៧០០។ រាជ្យរបស់ព្រះអង្គ មានរយៈពេល ៤៥ឆ្នាំ និង​ពី​រថ្ងៃ គឺ​ជារយៈពេល​សោយ​រាជ្យ​ដ៏យូរបំផុតនៃរាជាណាចក្រអេស្ប៉ាញ។
  • ម្ចាស់ក្សត្រីវីកតូរៀ នៅក្នុងយុគសម័យរីកធំបំផុតនៃចក្រភពអង់គ្លេស

    Jul 14, 2025
    ម្ចាស់ក្សត្រីវីកតូរៀ ប្រសូតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៨១៩ នៅវិមានខេនស៊ីងថុន នៅ រាជធានីឡុងដ្រ៍ ប្រទេសអង់គ្លេស។ ព្រះម្ចាស់ក្សត្រីវីកតូរៀ សោយរាជ្យលើចក្រភពអង់គ្លេស និង​អៀឡង់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៨៣៧ រហូតដល់ថ្ងៃសោយទីវង្គត់។ ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៨៦៧ ព្រះម្ចាស់ក្សត្រីក៏សោយរាជ្យលើកាណាដា ព្រមទាំងជាអធិរាជនីលើ​ដែនដីឥណ្ឌា ពីថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៧៦ និងជាម្ចាស់ក្សត្រីលើអូស្រ្តាលីពីថ្ងៃទី១ ខែមករា ឆ្នាំ១៩០១។
  • ហ្គ្រូអេនឡេន កោះដែលធំបំផុតនៅលើពិភពលោក

    Jul 07, 2025
    ហ្គ្រូអេនឡេន គឺជាប្រទេសសហព័ន្ធនៃរាជាណាចក្រដាណឺម៉ាក និងជាដែនដីឯនាយ​សមុទ្រ ដែលចងភ្ជាប់និងសហភាពអឺរ៉ុប។ ហ្គ្រូអេនឡេនស្ថិតនៅភាគខាងកើតនៃជ្រោយអាកទិក នៅ​ភាគឥសាននៃទ្វីបអាម៉េរិកខាងជើង និងមានមហាសមុទ្រអាត្លង់ទិកស្ថិតនៅភាគអាគ្នេយ៍។
  • រីឆាត សេដដុន អ្នកធ្វើកំណែទម្រង់ប្រទេសណូវែល ហ្សេឡង់ ដ៏ខ្លាំងក្លា

    Jun 30, 2025
    លោករីឆាត ចន សេដដុន កើតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៨៤៥ នៅភូមិ អេកក្លេសតុន នៅក្នុង ខេត្តឡេនកាស្ហ៉ៀ ប្រទេសអង់គ្លេស។ លោកទទួលមរណភាព នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ១៩០៦ នៅសមុទ្រតាស្មាន។ លោករីឆាត សេដដុន គឺជារដ្ឋបុរសនៃរដ្ឋណូវែល ហ្សេឡង់ថ្មី។ លោករីឆាត សេដដុន គឺជានាយករដ្ឋមន្រ្តីទី១៤ របស់ប្រទេសណូវែល ហ្សេឡង់ ពីថ្ងៃទី២៧ ខែ​មេសា ឆ្នាំ១៨៩៣ ដល់ថ្ងៃលោកទទួលមរណភាព។
  • អធិរាជ សេចុង ឌឹ ហ្គ្រ៉េត បង្កើតតួអក្សកូរ៉េដ៏ល្អឥតខ្ចោះ

    Jun 23, 2025
    អធិរាជកូរ៉េសេចុង ឌឹ ហ្គ្រ៉េត កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៣៩៧។ ព្រះអង្គសោយទីវង្គត់​នៅ​​ថ្ងៃ​ទី​​១៧ ខែកុម្ភៈ ឆ្នាំ១៤៥០។ ព្រះអង្គគឺជាស្តេចទី៤ នៃរាជវង្សកូរ៉េ ចូស៊ុន។ សមិទ្ធផល​សំខាន់​​បំផុតរបស់​ព្រះអង្គ ដែលធ្វើឲ្យព្រះអង្គក្លាយជាក្សត្រដ៏សំខាន់ និងល្បី ជាពិសេស គឺការ​បង្កើត​​អក្ខរក្រមកូរ៉េ ឬ ហានហ្សឺល (한글) ។
  • សួយ​ វេនទី អធិរាជទទួលបេសកកម្មបង្រួបបង្រួមទឹកដីចិន

    Jun 16, 2025
    សួយ វេនទី គឺជាអធិរាជទី១ និងជាស្ថាបនិកនៃរាជ្យវង្សសួយ​ នៃប្រទេសចិន ពីឆ្នាំ៥៨១ ដល់ ឆ្នាំ៦០៤។ ព្រះអង្គគឺជាកូនរបស់ឧត្តមសេនីយ៍ម្នាក់ ហើយព្រះអង្គខ្លួនឯងក៏ជាឧត្តម សេនីយ៍ដ៏​មាន​អំណាចនៃរាជ្យវង្សជូខាងជើង។ ទេពកោស្យយោធារបស់ព្រះអង្គ បានអនុញ្ញាត ឲ្យព្រះ​អង្គ​​ដណ្តើមរាជាណាចក្រឈីខាងជើង​នៅឆ្នាំ៥៧៧។
  • សុងតៃហ្ស៊ូ អធិរាជ ជាស្ថានិករាជ្យវង្សសុង

    Jun 09, 2025
    ព្រះរាជាតៃស្ស៊ូ ប្រសូតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ៩២៧ និងចូលសោយទីវង្គតថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ៩៧៦។ ព្រះអង្គមាននាមថា ចាវ គ័ងយីន។ ព្រះអង្គគឺជាស្ថាបនិកនៃ រាជវង្សសុង​នៃ​ប្រទេស​ចិន។ ជាឧត្តមសេនីយ៍ ព្រះអង្គត្រូវបានជ្រើសរើស​ដោយក្រុមស្តេចត្រាញ់ជាព្រះចៅ​អធិរាជ​ចិន។ ប្អូនប្រុសរបស់ព្រះអង្គ ព្រះអង្គតៃចុង ជាអ្នក​ស្នងបន្តពីព្រះអង្គ។
  • លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ មេដឹកនាំប៉ាគីស្ថានដែលធ្វើឲ្យល្អប្រសើរឡើងនូវសិទ្ធស្រ្តី

    Jun 03, 2025
    លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ កើតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៤៣ នៅទីក្រុងដេលលី ឥណ្ឌា ក្រោម​អាណានិគមអង់គ្លេស។ លោកទទួលមរណភាពនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ​ទីក្រុង​ឌូបៃ។ លោកគឺជាឧត្តមសេនីយ៍ និងជារដ្ឋបុរសប៉ាគីស្ថាន។ លោកគឺជាប្រធានាធិបតី​សាធារណរដ្ឋប៉ាគីស្ថានពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨។
  • អ៊ីហ្គ័រ គួចាតូវ អ្នកផលិតគ្រាប់បែកនុយក្លេអ៊ែរឲ្យសហភាពសូវៀត

    May 26, 2025
    លោកអ៊ីហ្គ័រ វ៉ាស៊ីលីវីត គួចាតូវ កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩០៣ នៅទីក្រុងស៊ីមស្គី ហ្ស៉ាវ៉ូដ ចក្រភពរុស្ស៊ី។ លោកគឺជាអ្នករូបវិទ្យា និងដឹកនាំគម្រោងគ្រាប់បែកនុយក្លេអ៊ែរ​សូវៀត។