ប្រមុខការទូតសន្តអាសនៈថា ការលើកកម្ពស់សន្តិភាពគឺជាឧបករណ៍ពិតនៃការការពារ
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនៅ ប្រទេសហ្វីលីពីន លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័ ( Paul Richard Gallagher) រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិបានមានប្រសាសន៍ ទៅកាន់អ្នកការទូតហ្វីលីពីនអំពីនយោបាយការទូត និងការតស៊ូមតិដើម្បីសន្តិភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សលើកម្លាំងយោធារបស់សន្តអាសនៈ ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
លោកអគ្គអភិបាលបានថ្លែងថា នៅចំពោះមុខនឹងការប្រឈមជាមួយ នឹងជម្លោះដោយអាវុធ ការប្រណាំងប្រជែងខាងសព្វាអាវុធ ការគំរាមកំហែងនុយក្លេអ៊ែរ និងអំពើភេរវកម្ម យើងត្រូវ យល់ថាការការពារមិនមែនសម្រាប់តែកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអំពី ជំរុញស្ថាប័ន និងលើកកម្ពស់កិច្ចព្រមព្រៀងរវាងប្រជាជននិងប្រជាជន។
លោកអគ្គអភិបាលបានផ្តល់ការឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយលើការទូតរបស់ សន្តអសនៈក្នុងបរិបទអន្តរជាតិនាយុគសហសម័យ ដោយបានរំលឹកឡើងវិញថា ការនិយាយអំពីជ័យជំនះ ឬបរាជ័យក្នុងបរិបទបច្ចុប្បន្នរបស់យើង «មិនប្រាកដនិយម»។
ជំនួសមកវិញ លោកអគ្គអភិបាលបានកត់សម្គាល់ថា វាចាំបាច់ក្នុងការបង្កើត «សណ្តាប់ធ្នាប់ថ្មី» ដែលឆ្លងកាត់ការបែកបាក់គ្នា ហើយសម្លឹងឆ្ពោះទៅរកការទទួលស្គាល់នូវសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
លោកអគ្គអភិបាលបានបន្ថែមថា នេះពិតជាវិធីសាស្រ្តការទូតរបស់ សន្តអសនៈដែលស្វែងរក អ្វីដែលជាអគ្គសញ្ញានៃក្តីសង្ឃឹម ដែលត្រូវបានកំណត់ដោយ អព្យាក្រឹតភាពវិជ្ជមាន។
លោកអគ្គអភិបាលបានមានប្រសាសន៍ថា វិធីសាស្រ្តបែបនេះ គឺដើម្បីប្រឈមមុខនឹង ការបន្តអំណាច ឬការគ្រប់គ្រង ដែលចាក់ឫសតាមគោលការណ៍ ហើយត្រឡប់ទៅជាការ «ផ្តល់អាទិភាពដល់សុខុមាលភាពរបស់មនុស្សជាតិ លើកតម្កើងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងតស៊ូមតិដើម្បីសន្តិភាពយូរអង្វែង» ក្នុងពេលដំណាលគ្នាការពារ «ផលប្រយោជន៍រួម សាមគ្គីភាពក្នុងចំណោមប្រជាជាតិ និងក្រុមបុត្រសម្ព័ន្ធនានា»៕