ជនចំណាកស្រុកចាត់ទុកសម្តេចប៉ាបដូចជាឪពុករបស់មនុស្សជាតិ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បានយាងទទួលជួបជាមួយនឹង ជនឥន្តោប្រវេសន៍មួយក្រុម ហើយបន្ទាប់ពីជំនួបពួកគេបានចាត់ទុកទ្រង់ដូចជាឪពុករបស់មនុស្សជាតិ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រុមជនឥន្តោប្រវេសន៍ទាំងនេះ គឺរួម ទាំងអ្នកនិពន្ធមកពីសេណេហ្គាល់ និងហ្គាំប៊ី ដែលបានសរសេរសៀវភៅអំពីការតស៊ូរបស់ពួកគេក្នុងការស្វែងរកផ្ទះថ្មីរបស់ពូកគេ។

ប្រភពដដែលបានបន្តថា ជំនួបលើកនេះ គឺបានធ្វើនៅវិសាលវិហារ Casa Santa Marta ហើយអ្នកនិពន្ធទាំងពិរ គឺ ជាយុវជន អ៊ីប្រាហ៊ីម ឡូ (Ibrahim Lo) ដែលមកពីប្រទេសសេណេហ្គាល់ និង យុវជន អេប្រីម៉ា គូយ៉ាតេហ្វ ( Ebrima Kuyateh)ដែល មានដើមកំណើតមកពីប្រទេសហ្គាំប៊ី  ។

អ្នកទាំងពីរបានសរសររៀបរាប់នូវរឿងរ៉ាវនិងជីវិតរបស់ពួកគេក្រោយពេលដែលពួកគេ បានធ្វើដំណើរឆ្លងកាត់ប្រទេសលីប៊ីដើម្បីមកអឺរ៉ុប។

ក្រៅពីអ្នកទាំងពីរអ្នកផ្សេងទៀត គឺពួកគេគឺសុទ្ធតែជាសកម្មជានមនុស្សធម៌ និងជាអ្នកស្ម័គ្រចិត្តដែលពួកគេគឺជាជនភៀសខ្លួន មែន ប៉ុន្តែនៅតែព្យាយាមធ្វើការស្ម័គ្រចិត្តជួយគេដើម្បី មនុស្សធម៌ ។

Daily Program

Livesteam thumbnail