ព្រះសហគមន៍កាតូលិកនៅប៉េណាំងកំពុងស្វះស្វែងរកការតែងតាំងសន្តីម្នាក់
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ព្រះសហគមន៍កាតូលិកនៅប៉េណាំងនៃប្រទេសម៉ាឡេស៊ីបានកំពុងតែស្វះស្វែងរកការតែងតាំងសន្តីម្នាក់សម្រាប់ព្រះសហគមន៍ ។
ប្រភពដដែលបានឲ្យដឹងថា វរៈនារី ស៊ីបិល កាធីហ្គាស៊ូ (Sybil Kathigasu) គឺពិតជាអ្នកដែលសាកសមបំផុតនៅក្នុងការតែងតាំងជាជនដែលមានសុភមង្គលបំផុតដោយសារតែលោកស្រីគឺជាមរណៈបុគ្គលដែលបានបូជាជីវិតិការពារព្រះសហគមន៍និង ជាអ្នកដែលផ្តល់ទីជម្រក និងយកចិត្តទុកដាក់ថែទាំគ្រិស្តបរិស័ទក្នុងតំបន់ដែលតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។
លោកកាឌីណាល់ សេបាសៀន ហ្វ្រង់ស៊ីស អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគប៉េណាំង ក៏បានសំដែងការគាំទ្រលោកស្រីផងដែរ ទោះបីជាលោកស្រី គឺជាស្រ្តីម្តាយកុមាបីនាក់ ដែលលះបង់ជីវិតនិងក្លាហានដើម្បីការពារជំនឿនិងសកម្មភាពមនុស្សធម៌ ។
នៅក្នុងអំឡុងពេល នៃការកាន់កាប់របស់ជប៉ុនលើម៉ាឡាយ៉ាក្នុងសង្គ្រាមលោកលើកទី ២ លោកស្រីជាគ្រិស្តបរិស័ទដែល ត្រូវបានចាប់ដាក់គុក វាយដំ និងធ្លាក់ខ្លួន ពិការដោយសារតែលោកស្រីយកជំនឿនិងធ្វើសកម្មភាពមនុស្សធម៌ថែរក្សាកងទ័ពព្រៃប្រឆាំងនឹងជប៉ុន៕