មន្ត្រីសន្តអសនៈនឹងផ្តល់សក្ខីកម្មក្នុងតុលានៅទីក្រុងឡុងដ៍អំពីអចលនទ្រព្យ
វ៉ាទីកង់ញូវបានរាយការណ៍ថា មន្ត្រីសន្តអសនៈនឹងអញ្ជើញទៅផ្តល់សក្ខីកម្មនៅក្នុងការកាត់ក្តីនៃបន្តឹងពាក់ព័ន្ធនឹងអចលនទ្រព្យនៅទីក្រុងឡុងដ៍នៅតុលាការជាន់ខ្ពស់ចក្រភពអង់គ្លេស។
ប្រភពដដែលបានឲ្យដឹងថា មន្រ្តីសន្តអសនៈដែលនឹងអញ្ជើញទៅផ្តល់សក្ខីកម្នេះ គឺលោកអគ្គអភិបាលអេដហ្គា ប៉េណា ប៉ារ៉ា ( Edgar Peña Parra) ដែលជាឧបការីនៃការិយាល័យនាយករដ្ឋមន្រ្តីសន្តអសនៈ ។
ប្រភពដដែលបានបន្តថា លោកអគ្គអភិបាលនឹងអញ្ជើញផ្តល់សក្ខីកម្មនោះនៅ តុលាការកំពូលអង់គ្លេសនៅទីក្រុងឡុងដ៍ដែលបានបើកសាវនាការចន្លោះពី ថ្ងៃទី ៤ដល់ថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០២៤ ។
រឿងក្តីក្តាំនេះគឺពាក់ព័ន្ធនិងគម្រោងទិញលក់ទ្រព្រ អចលនទ្រព្យរបស់សន្តអសនៈ នៅផ្លូវ Sloane Avenue ក្នុងសង្កាត់ឆែលស៊ី ( Chelsea) នៃទីក្រុងឡុងដ៏ ។
រឿងក្តីក្តាំនេះមានអាយុកាលជាច្រើនឆ្នាំ ដោយមកដល់ពេលនេះគេដឹងថា មានទំនាក់ទំនងនឹងបុគ្គលជាជនសង្ស័យសរុប ចំនួន១០ នាក់ ។
រឿងក្តីនេះបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែមិថុនា បន្ទាប់ពីបណ្តឹងរដ្ឋប្បវេណីដែលបានដាក់ក្នុងឆ្នាំ ២០២០ នៅក្នុងប្រទេសអង់គ្លេស។