សម្តេចប៉ាបមិនមានកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ និងអវត្តមានកម្មវិធីមួយចំនួន
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា សម្រាប់ខែកក្កដា អាចសម្មត់ថា គឺជារដូវវិស្សមកាលនៅសន្តអសនៈ ពីព្រោះនៅក្នុងអំឡុងពេលនេះ សម្តេចប៉ាបនឹងមិនមានកម្មវិធីអប់រំជំនឿ ជំនួបឯកជនឫ ក៏ជំនួបសាធារណៈអ្វីឡើយ។
ប្រភពដដែលបានបញ្ជាក់ថា សូម្បីតែកម្មវិធីអប់រំជំនឿនៅរៀងរាល់ថ្ងៃពុធក៏គ្មានដែរនៅក្នុងខែកក្កដា ប៉ុន្តែកម្មវិធីនានានឹងវិលមកប្រក្រតីវិញនៅខែសីហា ។
ប្រភពដដែលបានអះអាងថា ជាទូទៅខែកក្កដា ហាក់ដូចជារដូវកាលវិសមកាលរបស់សន្តអសនៈហើយកម្មវិធីរបស់សម្តេចប៉ាបនឹងមានជាប្រក្រតីវិញចាប់ពីថ្ងៃទី ៧ ខែសីហាតទៅ។
ប្រភពដដែលបានបន្តថា អ្វីដែលសម្តេចប៉ាបនឹងធ្វើនៅរៀងរាលខែកក្កដា គឺកម្មវិធីជួបគ្រិស្តបរិស័ទតាមរយៈបង្អូចពីវិសាលវិហារនៅរៀងរាល់ថ្ងៃអាទិត្យតែប៉ុណ្ណោះ ។
ប្រភពដដែលបានបន្តថា ទោះបីជាសម្តេចប៉ាបមិនយាងទៅសម្រាកនៅនិវេសនដ្ឋានវិសមកាលនៅខាស្តែល ហ្គាដូលហ្វូ (Castel Gandolfo) ប៉ុន្តែទ្រង់នឹងយកពេលនេះសម្រាករិះគិតអំពីសកម្មភាពដែលទ្រង់នឹងបន្ត ។
សម្រាប់កម្មវិធីថ្វាយអភិបូជាវិញក៏ដូច្នេះផងដែរ គឺសម្តេចមិនចូលរួមឡើយ ហើយនៅក្នុងកម្មវិធីរបស់ទ្រង់គឺបិទចាប់ពីថ្ងៃទី៨ ខែកក្កដា រហូតដល់ថ្ងៃទី១ ខែ កញ្ញា៕