អ្នកស្រាវជ្រាវរកឃើញបុរាណដ្ឋានដ៏អស្ចារ្យ នៅច្រកចូល វិទ្យុវ៉ាទីកង់

វ៉ាទីកង់ញូវបានរាយការណ៍ថា ការងារកំណាយនៅពីមុខច្រកចូល របស់វិទ្យុវ៉ាទីកង់បានកំពុងតែបន្តធ្វើបន្ទាប់ពីគេបានរកឃើញទីបុរាណដ្ឋានមួយកន្លែងដ៏អស្ចារ្យ ​។

ប្រភពដដែលបានបន្តថា នៅពេលនេះក្រុមការងារស្រាវជ្រាវបានកំពុងតែធ្វើកំណាយ ដោយប្រុងប្រយ័ត្ននៅចូលចូលរបស់វិទ្យុវ៉ាទីកង់។

ទីបុរាណដ្ឋានដែលគេរកឃើញដានសំខាន់ៗនោះ កំពុងតែត្រូវបានគេគិតថា មានអាយុកាលរហូតដល់ទៅតាំងពី ពាក់កណ្តាល នៃសតវត្សទី ១ នៃគ្រីស្ករាជ។

ប្រភពដដែលបានបន្តថា ទីនោះអាចជាដាននៃរបៀបរៀបចំសួនច្បារសម័យបុរាណ និង រតនៈនសម្បត្តិព្រមទាំងស្លាកស្នាមប្រវត្តិសាស្រ្តមនុស្សជាតិមួយចំនួនផងដែរ ។

ភស្តុតានៃការស្រាវជ្រាវជាបឋមនេះ ត្រូវបានគេសន្និដ្ឋានថា គឺជាកន្លែងបុរាណរបស់ព្រះចៅអធិរាជ​ ​ Caligula  ដែលគ្រប់គ្រងនៅក្នុងតំបន់នោះ កាលពីឆ្នាំ​៣៧ ដល់ ឆ្នាំ​៤១ នៃគ្រីស្ករាជ៕

Daily Program

Livesteam thumbnail