បន្ទាប់ពីបញ្ចប់ការកម្សាន្តសប្បាយនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយជោគជ័យ កម្លាំងនគរបាលជាតិ បានបន្តអនុវត្តតួនាទី និងភារកិច្ចស្នូលប្រចាំថ្ងៃ ដោយប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន៤០ លើ៤៥ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន៤៧នាក់ ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ។