សម្តេចប៉ាបឡេអូទី១៤យាងសួរសុខទុក្ខសហគមន៍ក្រីក្រនៅក្នុងខាស្តែល ហ្គាដូលហ្វូ

ក្រោយពេលដែលបានបញ្ចប់កម្មវិធីថ្វាយអភិបូជា និង ធ្វើធម្មទេសនានៅលើកំពូលភ្នំ នៃ តំបន់ខាស្តែល ហ្គាដូលហ្វូ សម្តេចប៉ាបឡេអូទី១៤ បានយាងសាកសួរសុខទុក្ខសហគមន៍ក្រីក្រនៅសង្កាត់ អាល់បាណូ (Albano)។
វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះ សម្តេចប៉ាបឡេអូ ក៏បាន ចំណាយពេលមួយសន្ទុះដើម្បីអធិស្ឋានជាមួយក្រុមបងស្រីដែលកំពុងតែបម្រើកិច្ចការជាមួយនឹងសហគមន៍នេះនៅក្នុង វិហារមួយនៅក្នុងសង្កាត់នេះ។
សម្តេចប៉ាបឡេអូបានសំណេះសំណាលសាកសួរសុខទុក្ខក្រុមបងស្រី ពីនេះពីនោះនៅក្នុងសាលប្រជុំ ហើយក៏បានរំលឹកបងប្អូនអ្នកក្រីក្រថា អំពើអាក្រក់គឺមិនអាចយកឈ្នះនិងបង្កអំពើអយុត្តិធម៌រហូតបានឡើយ។
សម្តេចប៉ាបឡេអូ បានលើកទឹកចិត្តឲ្យគ្រិស្ទបរិស័ទបន្តរស់ដោយសេចក្តីស្រលាញ់ រស់ដោយសេចក្តីសង្ឃឹម៕
Daily Program
