ពត៌មាន ព្រះមហាក្សត្រ គុណូបការៈដ៏ថ្លៃថ្លារបស់អ្នកម្តាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជបន្ទូលយ៉ាងជ្រាលជ្រៅថា អ្នកម្តាយមានគុណូបការៈដ៏មហាធ្ងន់វិសេសវិសាល និងមានគុណធ្ងន់មហិមាដែលពុំមានអ្វីអាចប្រៀបផ្ទឹមបានឡើយ។
ពត៌មាន កម្ពុជា រៀបចំផ្ទេរ-ប្រគល់ភារកិច្ច ដឹកនាំរបស់ HOM ចាស់ទៅ AOTថ្មី របស់ហ្វីលីពីន កម្ពុជាបានប្រារព្ធពិធីផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំ របស់ប្រធានបេសកកម្ម (HOM) ប្រចាំកម្ពុជា ពីវរសេនីយ៍ទោ MOHD AMIN BIN BAHAROM ជាប្រធានស្តីទី នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ម៉ាឡេស៊ី ដែលបានបញ្ចប់អាណត្តិ ជូនទៅឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ជាប្រធានបេសកកម្មប្តូរវេន នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនថ្មី ប្រចាំកម្ពុជា។
ពត៌មាន ច្រកសមុទ្រអ័រមូស ប្រតិបត្តិការសេរីភាព ត្រូវបានផ្អាក ការប្រែប្រួលចិត្តសាជាថ្មីរបស់លោកដូណាល់ ត្រាំ ជាការប្រែចិត្តភ្លាមៗ ម្តងទៀត ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៥ ខែឧសភា ថា លោកនឹងផ្អាកប្រតិបត្តិការយោធាថ្មី ដែលសំដៅបើករបៀងធ្វើនាវាចរណ៍នៅច្រកសមុទ្រអ័រមូសសម្រាប់នាវាពាណិជ្ជកម្ម។
ពត៌មាន សម្តេចប៉ាបឡេអូៈ នៅក្នុងសម័យកាលនៃការផ្លាស់ប្តូរ បុព្វជិតត្រូវតែលះបង់ខ្លួនឯងដោយសប្បុរស នៅពេលទទួលជួបបុគ្គលិកនៃក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអ៊ីតាលី កាលពីចុងសប្តាហ៍កន្លងទៅ សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថា នៅក្នុងសម័យកាលនៃ ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ» ព្រះជាម្ចាស់សុំឱ្យយើងជាបុព្វជិតនិងអ្នកបម្រើព្រះសហគមន៍ កុំដកខ្លួនចេញ ឬភ័យខ្លាច ប៉ុន្តែត្រូវលះបង់ខ្លួនឯងដោយសប្បុរស។
ពត៌មាន ព្រៃឈើមួយកន្លែងនៅហ្វីលីពីនត្រូវបានស្នើឲ្យក្លាយជាកន្លែងគំរូនៃការតស៊ូមតិលើការអភិរក្សនិងការពារព្រៃឈើ ព្រៃ មីយ៉ាវ៉ាគី (Miyawaki) ដែលជាព្រៃអភិរក្សមួយកន្លែងនៅលើកោះសេប៊ូប្រទេសហ្វីលីពីន ត្រូវបានស្នើឲ្យក្លាយជាព្រៃគំរូតំណាងឲ្យសម្លេងនៃការតស៊ូមតិរបស់ព្រះសហគមន៍កាតូលិកលើការងារអភិរក្សនិងការពារបរិស្ថាន ។
ពត៌មាន គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ក្រសួងការងារហ្វឹកហ្វឺនកូនជាងសរុបប្រមាណ ១០,៦ម៉ឺននាក់ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយវិស័យឯកជន ក្នុងការជំរុញឱ្យទទួលយកសិស្សនិស្សិតហាត់ការនៅកន្លែងការងារ និងអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងប្រមាណ ១០,៦ម៉ឺននាក់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
ពត៌មាន ព្រះសហគមន៍នៅហ្វីលីពីនទទួលបានលោកអភិបាលថ្មីដែលមានសមត្ថភាពមួយរូប លោកបូជាចារ្យ និក អជែល វ៉ាគីឡា (Nick Argel Vaquilar ) ដែលជាបព្វជិត អស់រយៈពេល២៩ឆ្នាំ ហើយ មានសញ្ញាបត្របរិញ្ញាបត្រផ្នែកទេវវិទ្យា និងសញ្ញាបត្របណ្ឌិតផ្នែកព្រះគម្ពីរ ដែលមានប្រវត្តិទទួលខុសត្រូវតំាងពីព្រះសហគមន៍ អ្នករៀបចំកម្មវិធី សាស្ត្រាចារ្យ និងជាសាកលវិទ្យាធិការមួយរូប ត្រូវបានសម្តេចប៉ាបឡេអូទី១៤តែងតាំងជាអភិបាលប្រចាំព្រះសហគមន៍កាតូលិកមួយនៅហ្វីលីពីន។
ពត៌មាន សម្តេចប៉ាបឡេអូៈ ប្រសិនបើនរណារិះគន់ទ្រង់ចំពោះការប្រកាសដំណឹងល្អ អ្នកនោះគួរធ្វើវា ដោយសេចក្តីពិត នៅពេលដែលយាងចាកចេញពីនិវេសនដ្ឋានសម្រាករដូវក្តៅនៅខាស្តែល ហ្គាដូលហ្វូ (Castel Gandolfo) សម្តេចប៉ាបឡេអូទី១៤ បានបញ្ជាក់ជាថ្មីថា ជំហរសំខាន់របស់ព្រះសហគមន៍កាតូលិកគឺ ប្រឆាំងនឹងការរីកសាយភាពអាវុធនុយក្លេអ៊ែរ ដោយបន្ថែមថា អ្នកណាដែលចង់រិះគន់ទ្រង់គួរតែធ្វើដូច្នេះដោយផ្អែកលើការពិត។
ពត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅសាធារណរដ្ឋហ្វីលីពីន លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។ ដំណើរអញ្ជើញនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
ពត៌មាន អាស៊ាន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដែលជាកម្លាំងចលករ សម្រាប់សន្តិភាព ក្នុងតំបន់ និងពិភពលោក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា អាស៊ាន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដែលជាកម្លាំងចលករសម្រាប់សន្តិភាព ស្ថិរភាព និងការជឿទុកចិត្តគ្នា នៅក្នុងតំបន់ និងពិភពលោក ។
ពត៌មាន លោកអេម៉ានូអែល ម៉ាក្រុង បរិហារអំពីការវាយប្រហាររបស់អ៊ីរ៉ង់ មិនអាចទទួលយកបាន ប្រឆាំងនឹងប្រទេសអារ៉ាបរួម អេមីរ៉េត ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុង បញ្ជាក់ថា មិនអាចទទួលយកបាន សម្រាប់ការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងប្រទេសអារ៉ាបរួម អេមីរ៉េត ដែលកើតឡើងកាលពីថ្ងៃចន្ទ ទី៤ ខែឧសភា។
ពត៌មាន សម្តេចប៉ាបឡេអូ៖ ការថែទាំជនក្រីក្រគឺជាការលំបាក ប៉ុន្តែជានេះជាផ្នែកសំខាន់មួយនៃជីវិតគ្រីស្តបរិស័ទ ខណៈពេលដែលលោកជួបជាមួយសមាជិកនៃអង្គការសប្បុរសធម៌កាតូលិក សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលលើកទឹកចិត្តដល់ អង្គការ ការីតាសអាមេរិកកុំឱ្យចុះចាញ់នឹងការធ្លាក់ទឹកចិត្តទោះបីជាមានបញ្ហាប្រឈមក៏ដោយ ដោយកត់សម្គាល់ថាការថែទាំជនក្រីក្រគឺជាផ្នែកសំខាន់មួយនៃជីវិតគ្រីស្តបរិស័ទពិតប្រាកដ។
ពត៌មាន ព្រះសហគមន៍នៅប៉ាគីស្ថានបើកការប្រកួតកីឡាគ្រីឃីតដើម្បីលើកកម្ពស់សាមគ្គីភាពនិងភាតរភាព លោកអគ្គអភិបាល ខាលីត រ៉េហ្វមេត (Khalid Rehmat) នៃព្រះសហគមន៍នៅអគ្គភូមិភាគ ឡាហ័រ (Lahore) នៅខែឧសភា នេះបានប្រកាសបើកកម្មវិធីប្រកួតកីឡាគ្រីឃីត ហើយ បានប្រមូលផ្តុំកីឡាករ វ័យក្មេងឲ្យកសាងស្មារតីជាកីឡាដើម្បីបង្កើនសាមគ្គីភាព និង ភាតរភាព។
ពត៌មាន ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹងភ្ញៀវជាតិនិងអន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅនេះ។
ពត៌មាន យុទ្ធសាស្ត្រគន្លឹះដើម្បីឱ្យសេដ្ឋកិច្ច និងប្រជាជនកម្ពុជាវ៉ាដាច់ប្រទេសថៃក្នុងរយៈពេល ៧៥ ឆ្នាំខាងមុខ ក្នុងបទវិភាគដ៏មានឥទ្ធិពលមួយស្តីពីអនាគតកម្ពុជា លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែឧសភា បានលើកឡើងនូវចក្ខុវិស័យដ៏គួរឱ្យចាប់អារម្មណ៍មួយថា កម្ពុជាអាចនឹងមានកម្លាំងសេដ្ឋកិច្ច និងចំនួនប្រជាជនច្រើនជាងប្រទេសថៃក្នុងរយៈពេល ៧៥ ឆ្នាំខាងមុខ ប្រសិនបើរដ្ឋាភិបាលចាត់វិធានការលើគោលនយោបាយជាតិបានត្រឹមត្រូវ។
ពត៌មាន ការដកខ្លួនពី MoU ឆ្នាំ២០០១ ជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់កម្ពុជានោះទេ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្តែងការសោកស្តាយចំពោះរាជរដ្ឋាភិបាលថៃ ដែលបានសម្រេចចាកចេញជាឯក តោភាគីពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MoU2001)។ បើទោះបីជាយ៉ាងណា ការដកខ្លួនជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់កម្ពុជានោះទេ។
ពត៌មាន កម្ពុជាសម្រេចថា នឹងប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោយថៃដកខ្លួនចេញពី MOU 2001 រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃ៥ ឧសភានេះ បានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ក្រោយថៃសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 (ភាគីថៃហៅថា MOU44) ។
ពត៌មាន មន្ទីរពេទ្យកាតូលិកមួយនៅសិង្ហបុរីពង្រីកសេវាកម្មសេវាវះកាត់ និងថែទាំអ្នកជំងឺធ្ងន់ៗ មន្ទីរពេទ្យកាតូលិកមិនរកប្រាក់ចំណេញនៅក្នុងប្រទេសសិង្ហបុរីបានកំពុងតែពង្រីកសមត្ថភាពវះកាត់ និងថែទាំសំខាន់ៗរបស់ខ្លួនជាមួយនឹងការបើកមជ្ឈមណ្ឌលវះកាត់ថ្មី និងបានកំពុងធ្វើឱ្យប្រសើរឡើងនូវមណ្ឌលថែទាំអ្នកជំងឺ។
ពត៌មាន លោកអភិបាលព្រះសហគមន៍ហ្វីលីពីនជំរុញឱ្យកម្មកររក្សាសេចក្តីថ្លៃថ្នូរ និងភាពស្មោះត្រង់ នាថ្ងៃទិវាពលកម្មអន្តរជាតិ និង ពិធីបុណ្យសន្តចូសេពនៃកម្មករព្រះសហគមន៍កាតូលិកហ្វីលីពីនមួយនៅក្នុងទីក្រុង អេនទីប៉ូឡី (Antipolo) បានអំពាវនាវដល់បងប្អូនជាកម្មករដែលមានជំនឿលើកាតូលិកទាំងអស់ ឱ្យរក្សាសេចក្តីថ្លៃថ្នូរ និងភាពស្មោះត្រង់ក្នុងការងាររបស់ពួកគេ ដោយពណ៌នាអំពីការងារថាជាមុខរបររួមដែលព្រះជាម្ចាស់បានប្រទានមកមនុស្សជាតិ។
ពត៌មាន កម្ពុជា ត្រៀមអនុវត្តច្បាប់ កាតព្វកិច្ចយោធាថ្មី ខណៈអ្នកគេចវេស ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ កម្ពុជាត្រៀមអនុវត្តច្បាប់ កាតព្វកិច្ចយោធាថ្មីគឺបុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច២៤ខែ ហើយអ្នកគេចវេស អាចប្រឈមទោស ជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ។
ពត៌មាន ឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេស ប្រកួតប្រជែងក្នុងតំបន់ ប្រាក់ឈ្នួលអប្បបរមា របស់បងប្អូនកម្មករ និយោជិតផ្នែកវិស័យ កាត់ដេរនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេស ប្រកួតប្រជែងក្នុងតំបន់ ដែលរួមមានប្រទេសស្រីលង្កា, មីយ៉ាន់មា, បង់ក្លាដេស, ឡាវ, ប៉ាគីស្ថាន, និងឥណ្ឌាជាដើម។