មេដឹកនាំសាសនាថ្កោលទោសអំពើហិង្សារបស់អ្នកតាំងលំនៅនៅ West Bank

ក្រុមមេដឹកនាំសាសនានៅទីក្រុងយេរូសាឡឹម រួមជាមួយនឹងអ្នកការទូតបរទេស ធ្វើទស្សនកិច្ចទៅកាន់ភូមិគ្រីស្តបរិស័ទចុងក្រោយបង្អស់នៅ West Bank បន្ទាប់ពីទទួលរងការវាយប្រហារញឹកញាប់ពីអ្នកតាំងលំនៅថ្មី។
វ៉ាទីកង់ញូវបានរាយការណ៌ថា ក្រុមសាសនាទូត និង អ្នកការទូតមកពីបារាំង បែលហ្ស៊ិក និងអ៊ីតាលី បានធ្វើដំណើរទៅដល់ Taybeh ភាគខាងកើតនៃទីក្រុង Ramallah ដែលថ្មីៗនេះបានទទួលរងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់អ្នកតាំងលំថ្មីនៅអ៊ីស្រាអែល។
បន្ទាប់ពីកិច្ចស្វាគមន៍ពីសំណាក់អ្នកភូមិស៊ូឡេម៉ាន់ គូរ៉េ (Suleiman Khourieh) និងដោយ លោកបូជាចារ្យបាសា ហ្វាវ៉ាឡេ (Bashar Fawadleh) អ្នកទទួលខុសត្រូវព្រះសហគមន៍នៅតំបន់នោះ បានណែនាំឲ្យអ្នកការទូតនិងតំណាងសាសនាទស្សនានូវ ខ្សែភាពយន្តឯកសារមួយដែលរៀបរាប់អំពីអំពើហិង្សានាពេលថ្មីៗនេះ ដោយអ្នកតាំងលំនៅអ៊ីស្រាអែលមកលើ អ្នកស្រុក Taybeh។
ក្រុមអ្នកភូមិបានរៀបរាប់ពីទុក្ខវេទនារបស់ពួកគេ ដែលត្រូវជនអ៊ីស្រាអែលរឹបអូសសត្វចិញ្ចឹម រំខានការធ្វើកសិកម្ម និងគំរាមកំហែងដោយអំពើផ្សេងៗ៕
Daily Program
