សម្តេចប៉ាបនៅតែ​មាន​ជំនឿថា មនុស្សជាតិគឺនៅតែអាចរួបរួមគ្នាបាន

សម្តេចប៉ាបឡេអូទី១៤ មានក្តីសង្ឃឹមយ៉ាងច្បាស់លាស់និងមាំទាំថា​ មនុស្សជាតិពិតជាអាចធ្វើការនិងរួមគ្នាគ្នាបាន សូម្បីតែនៅក្នុងពេលដែលមានជម្លោះបែកបាក់គ្នាក៏ដោយ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សេចក្តីសង្ឃឹមរបស់សម្តេចប៉ាបឡេអូបែបនេះ គឺនៅក្នុងសារជាវីដេអូ ដែលទ្រង់បានថតនិងផ្ញើទៅ កាន់អ្នកចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌អ៊ីតាលីកាលពីថ្ងៃទី ១៥ ខែកក្កដា​ឆ្នាំ២០២៥កន្លងទៅនេះ។

នៅក្នុងសារជាវីដអូនោះ សម្តេចប៉ាបឡេអូបានបន្តសង្កត់ធ្ងន់នៅលើ សារៈសំខាន់នៃការលើកកម្ពស់ការសន្ទនា និងសន្តិភាពនៅក្នុងពិភពលោកដែលញ៉ាំញី​ដោយការបែកបាក់។

សម្តេចប៉ាបឡេអូ បានគូសបញ្ជាក់ថា សន្តិភាពអាច​កើត​ឡើង​បាន​អាស្រ័យ​លើ​ការ​សន្ទនា​ និងការ​រួម​គ្នា​តាមរយៈកីឡា នយោបាយ តន្ត្រី និងអ្វីៗជាច្រើនទៀត។

នៅក្នុងសារវីដេអូនោះ សម្តេចប៉ាបបានមានបន្ទូល​ទៅកាន់អ្នកចូលរួម​នៅក្នុងការប្រកួត​សប្បុរសធម៌​ដែលរៀបចំដោយមន្ទីរពេទ្យកុមារ Holy See's Bambino Gesù និង Italian Caritas

សម្តេចប៉ាបបានមានបន្ទូលថា “មនុស្សជាតិរបស់យើងកំពុងជាប់គាំង។ សូមឲ្យការប្រកួតដែលនិយាយអំពីសន្តិភាពនេះ ជាចំណុចមួយក្នុងការពេញចិត្តរបស់យើងទាំងអស់គ្នា”៕

Daily Program

Livesteam thumbnail