សម្តេចប៉ាបឡេអូទី១៤៖ មនុស្សចាស់គឺជាសញ្ញានៃសេចក្តីសង្ឃឹម

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលនៅក្នុងសារលិខិតដែលទ្រង់ផ្ញើរទៅកាន់ទិវាជីដូនជីតាពិភពលោក ថា មនុស្សចាស់ជាសញ្ញានៃសេចក្តីសង្ឃឹម។

នៅក្នុងសារនោះសម្តេចប៉ាបឡេអូបានមានបន្ទូលថា ក្រៅពីជាសញ្ញានៃក្តីសង្ឃឹមហើយនោះ​មនុស្សចាស់ក៏ជាអ្នកដែលបំផុសគំនិតគ្រប់ជំនាន់ឆ្ពោះទៅរកការយល់ដឹងកាន់តែស៊ីជម្រៅអំពីមនុស្សជាតិ ។

សម្តេចប៉ាបឡេអូ​បាន​គូសបញ្ជាក់​អំពី​របៀប​ដែល​ការ​ឱបក្រសោប​មនុស្ស​ចាស់​ដោយសង្កត់ធ្ងន់​ថា ជីវិត « គឺ​លើសពី​ពេល​បច្ចុប្បន្ន ហើយ​មិន​គួរ​ខ្ជះខ្ជាយ​ក្នុង​ការ​ជួប​គ្នា​ដ៏​ស្រើបស្រាល និង​ទំនាក់ទំនង​ភ្លាមៗ​ឡើយ »។

សម្តេច​ប៉ាបោះឡេអូ​បាន​មានបន្ទូលថា ​ផ្ទុយ​ទៅ​វិញ ជីវិត​កំពុង​តែ​ចង្អុល​យើង​ឆ្ពោះ​ទៅ​អនាគត ហើយបានកោះអញ្ជើញ​យុវជន​ឲ្យ​រកមើល​អ្នកចាស់ទុំ​របស់ពួកគេ​ជា​គំរូ​នៃ​ការកសាងសេចក្តី​ជំនឿ ការ​ប្តេជ្ញាចិត្ត​ក្នុង​សង្គម និង​ការ​តស៊ូ​ក្នុង​ពេល​មាន​ការ​ល្បួង។

ទ្រង់បានមានបន្ទូល ថា មនុស្សចាស់ត្រូវការកម្លាំងរបស់យុវជន ប៉ុន្តែសូមកុំភ្លេចយុវជនគឺដាច់ខាតត្រូវការ បទពិសោធន៍ពីមនុស្សចាស់ ដើម្បីកសាងអនាគតប្រកបដោយភាពវិជ្ជមាន​៕​

Daily Program

Livesteam thumbnail