តើព្រះសហគមន៍កាតូលិកអាចជាដែនជម្រកនៃសន្តិភាពពិភពលោកបានទេ ?

នេះគឺជាសំណួរដែលគ្រីស្តបរិស័ទកំពុងតែមានចម្ងល់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសន្តអាសនៈគឺពិត ជាមានបំណងនិងឆន្ទះនៅក្នុងការក្លាយខ្លួនជាដែនជម្រកនៃសន្តិភាពពិភពលោកយ៉ាងពិតប្រាកដ។

លោកកាឌីណាល់ ម៉ាតេអូ ម៉ារៀ ហ្សូបភី (Matteo Maria Zuppi) ប្រធានអន្តរសភាពព្រះ សហគមន៍កាតុលិកនៅប្រទេសអ៊ីតាលី បានលើកឡើងថា នេះគឺជាបំណងប្រាថ្នារបស់សម្តេចប៉ាប ឡេអូទី ១៤។

លោកកាឌីណាល់បានលើកឡើងា សម្តេចប៉ាបឡេអូ បានអធិដ្ឋានឲ្យព្រះសហគមន៍ទាំងមូល បើកដំហរ លំនៅស្ថាន និង ព្រះសហគមន៍ ហើយរៀបចំខ្លួនដើម្បីក្លាយជា​លំនៅស្ថានសន្តិភាព។​

លោកកាឌីណាល់បានមានប្រសាសន៍ថា វាជារឿងសំខាន់ ហើយលោកសូមអរគុណចំពោះរឿងនេះ ដើម្បីស្វែងរកឱកាស នៃការសន្ទនា និងអាចពិភាក្សាអំពីប្រធានបទទាំងនេះ៕

Daily Program

Livesteam thumbnail