ព្រះសហគមន៍ភូមិភាគសេអ៊ូលធ្វើអភិបូជារំលឹកមរណសាក្សី៧៩រូប

គ្រីស្តបរិស័ទជាងមួយពាន់នាក់បានចូលរួមពិធីថា្វយអភិបូជានៅក្នុងព្រះវិហារនាទីក្រុងសេអ៊ូល ជាកន្លែងដែលមរណៈសាក្សីសរុប៧៩ នាក់ បានបូជាជីវិតព្រោះបុព្វហេតុនៃជំនឿ នៅចន្លោះឆ្នាំ១៨៣៩ ដល់ ឆ្នាំ ១៨៤៦ កាលពីពេលថ្មីៗកន្លងទៅនេះ។
ពិធីនេះរៀបចំឡើងកាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាពដោយលោក សិលា ស៊ុន តេក ជន (Peter Soon-taick Chung)អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគសេអ៊ូល ។
នាឱកាសនោះ លោកអគ្គអភិបាល បានជំរុញឱ្យគ្រិស្តបរិស័ទរក្សាទឹកចិត្តចំពោះជំនឿ តាមភាពស្មោះត្រង់ដ៏ខ្ជាប់ខ្ជួនរបស់មរណៈសាក្សី នៅក្នុងការការពារព្រះសហគមន៍កាតូលិក។
លោកអគ្គអភិបាលមានប្រសាសន៍ថា ការស៊ូទ្រាំរបស់ពួកគេបានធ្វើឲ្យជំនឿរបស់ពួកគេកាន់តែស៊ីជម្រៅ ដែលនៅទីបំផុតបានបង្កើតផលជាសេចក្ដីសង្ឃឹមពិតដែលបានឈ្នះសូម្បីតែសេចក្ដីស្លាប់។
កន្លងមកព្រោះតែជំនឿ គ្រិស្តបរិស័ទនៅក្នុងប្រទេសកូរ៉េធ្លាប់បានរងទុក្ខបុកម្នេញជាបន្តបន្ទាប់ កាលពីសម័យបុរាណ៕
Daily Program
