សម្តេចប៉ាបឡេអូទី១៤ តែងតាំងអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយអភិបាលឧបត្ថម្ភកនៃព្រះសហគមន៍ភូមិភាគសេអ៊ូល

សម្តេចប៉ាបឡេអូទី១៤ បានតែងតាំង ម៉ុងស៊ីញ័ ម៉ាថូវ ក្វាង ហ៊ី ជ័រ (Matthew Kwang-Hee Choi) ដែលបច្ចុប្បន្នកំពុងបម្រើការជាអ្នកនាំពាក្យនៃនៃអគ្គភូមិភាពព្រះសហគមន៍កាតូលិក សេអ៊ូល ក្នុងប្រទេសកូរ៉េខាងត្បូង ជាអភិបាលឧបត្ថម្គកនៃព្រះសហគមន៍នោះ។
លោក ម៉ុងស៊ីញ័រ ជ័រ នឹងទទួលភារៈជាលោកអភិបាលនៃព្រះសហគមន៍អគ្គភូមិភាពសេអ៊ូល ដោយមាន ការគាំទ្រពី លោកសិលា ជុង ស៊ុន តេក (Chung Soon-taek)អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកស៊េអ៊ូល។
លោក ម៉ុងស៊ីញ័រ ជ័រ កើតនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៧ នៅទីក្រុងសេអ៊ូល។ លោកបានសិក្សាទស្សនវិជ្ជា និងទ្រឹស្ដីនៅសកលវិទ្យាល័យកាតូលិកកូរ៉េ ហើយត្រូវបានតែងតាំងជាបព្វជិតភាពនៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០០៤។
ក្នុងនាមលោកជាបូជាចារ្យ លោកបានបម្រើការជាបព្វជិតនៅតាមក្រសួងនានា ហើយក៏ជាស្ថាបនិក កម្មវិធីសន្តសិលា ( Saint Peter) និងជានាយករងនៃមជ្ឈមណ្ឌល Saint Imbert សម្រាប់លំហាត់ខាងវិញ្ញាណនៅទីក្រុងសេអ៊ូល៕
Daily Program
