សន្តអាសនៈគ្រោងរៀបចំជំនួបជាមួយនឹងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម

សន្តអាសនៈគ្រោងនឹងរៀបចំឆ្នាំ​មហាករុណាទិគុណ​​លើកដំបូងបំផុត ជាមួយ​នឹង​ក្រុម​អ្នកបង្កើត​មាតិការ​សង្គមកាតូលិក នៅថ្ងៃទី​២៨ ដល់ ២៩ ខែកក្កដា ខាងមុខនេះ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រឹត្តិការណ៍នេះអាចនឹងរៀបចំដើម្បី ផ្លាស់ប្តូរបទពិសោធន៍​ជាមួយនឹងក្រុមអ្នកបង្កើត​មាតិកាឌីជីថល ដើម្បីជាការលើកកំពស់ភាតរភាព ការច្នៃប្រឌិត និង ការ​បង្កើត​អ្វី​​ដែលថ្មីមានប្រយោជន៍សម្រាប់ការប្រកាសដំណឹងល្អ។

ពិធីនេះត្រូវបានគេគ្រោងរៀបចំឡើងរួមគ្នាជាមួយនឹងឆ្នាំ​មហាករុណាទិគុណសម្រាប់​យុវជន​ ស្របពេលដែលយុវជនមួយចំនួនក៏បានធ្វើកិច្ចការនេះរួចហើយ​នៅលើបណ្តាញសង្គមរបស់ពួកគេ។

ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងដោយក្រសួងសារគមនាគមន៍នៃសន្តអាសនៈនៅក្នុងទីក្រុងរ៉ូម​ ហើយរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាជិត១០០០ នាក់ មកពី​អាមេរិកឡាទិន ច្រកសមុទ្រការីប៊ីន អេស្ប៉ាញ​ជាដើម៕

Daily Program

Livesteam thumbnail