មន្ត្រីភ្នាក់ងារការរតនៈវត្ថុនៅដែនដីពិសិដ្ឋស្នើឲ្យតំបន់ឆាប់រកដំណោះស្រាយសន្តិភាព

លោកបូជាចារ្យ ហ្វ្រែ ហ្រ្វង់ស៊ីស្កូ ប៉ាតុង (Friar Francesco Patton) មន្រ្តីទទួលបន្ទុកការិយាល័យការពាររតនៈវត្ថុនៅដែនដីពិសិដ្ឋដែលចប់អណត្តិ បានចែករំលែកគន្លឹះនៅក្នុងការបន្តកិច្ចខិតខំការពារ ពពួករតនៈសម្បត្តិនៅដែនដីពិសិដ្ឋទាំងអស់ ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកាតូលិក។
លោកបូជាចារ្យដែលកាន់តំណែងនេះអស់រយៈពេល ៩ ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៦ បានមានប្រសាសន៍ថា ការបំពេញការងារ គ្រិស្តបរិស័ទនៅទីសក្ការៈនៅដែនដីពិសិដ្ឋ ក្នុងនាមជាជនជាតិភាគតិច គឺជាអាជីព និងបេសកកម្មពិសេសមួយ។
នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅពាក់កណ្តាល ខែកក្កដា នៅលើគេហទំព័ររបស់ Custody of the Holy Land លោកបូជាចារ្យបានពន្យល់ថា នៅចំពោះមុខសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស សន្តិភាពទាមទារឱ្យមានការទទួលយកទៅវិញទៅមករវាងប្រជាជនទាំងពីរដែលមានជម្លោះអស់ជាច្រើនទសវត្សរ៍ និងការយកឈ្នះលើការអានមនោគមវិជ្ជានៃប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងសូម្បីតែព្រះគម្ពីរ។
លោកបានបន្ថែមថា វាចាំបាច់ណាស់ក្នុងការបង្រៀនការរួមរស់ជាមួយគ្នានៅក្នុងសាលារៀនជំនួសឱ្យមនោគមវិជ្ជាដែលបង្កើតតែការភ័យខ្លាច កំហឹង និងការអាក់អន់ចិត្ត។ ប្រជាជនទាំងពីរគួរតែរៀនពីអ្វីដែលត្រូវរស់នៅជាមួយគ្នាដោយសន្តិភាព។
លោកបានបន្តថា ប្រសិនបើភាគីពីរអាចយកឈ្នះលើការបែកគ្នាទៅវិញទៅមក កូនចៅជំនាន់ក្រោយអាចធំឡើងដោយសន្តិភាព ដោយគ្មានការភ័យខ្លាច និងដោយគ្មានកំហឹង ។
លោកបូជាចារ្យដែលមានវ័យ៦១ ឆ្នាំ ឥឡូវនេះបានបញ្ចប់ការងារនិងភារកិច្ចនេះហើយក្រោយពេលបានមកបំពេញការងារនៅទីនេះអស់ ៩ ឆ្នាំ ៕
Daily Program
