វិចារណកថា ព័ត៌មានក្លែងក្លាយ អាចរុញឲ្យផ្ទុះសង្រ្គាមកាន់តែខ្លាំង ! នៅពេលនេះកម្ពុជានិងថៃសុទ្ធតែបានត្រៀមកម្លាំងរួចជាស្រេចដូចគ្នាដើម្បីបង្ការការផ្ទុះសង្រ្គាមជាថ្មី ក្រោយពេលដែលកងកម្លាំងថៃកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ បានវាយប្រហារមកលើកង កម្លាំងកម្ពុជាដែលកំពុងតែប្រចាំការនៅលេនដ្ឋានឈរជើងរបស់ខ្លួនរហូតពលីជីវិតយោធិនមួយរូប ។
វិចារណកថា តោះយុវជន ទៅឲ្យស្គាល់តំបន់តំបន់ CLV-DTA នឹងគេ! ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការរៀបចំដំណើរទស្សនៈកិច្ចទៅកាន់ខេត្តនៅភូមិភាគឦសាននៃប្រទេស ដូចជាខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម គឺជាសកម្មភាពទាន់ពេលវេលា និងជាយុទ្ធសាស្ត្រ។
វិចារណកថា ចង់អោយប្រទេសយើងស្អាត! គឺអាចសម្រេចបានដោយសារយើងទាំងអស់គ្នា សម្រស់ធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា គឺជាប្រភពនៃមោទនភាពសម្រាប់ប្រជាជនរបស់ខ្លួន ប៉ុន្តែបញ្ហាសំរាមដែលកំពុងកើនឡើងបានកំពុងតែធ្វើឲ្យប្រឡាក់ប្រឡូសដល់រតនៈសម្បត្តិទាំងនេះ ។
វិចារណកថា ១០ថ្ងៃខាងមុខអាកាសធាតុនៅកម្ពុជាយ៉ាប់សូមប្រុងប្រយ័ត្ន ស្ថានភាពអាកាសធាតុនៅកម្ពុជានៅក្នុងអំឡុងពីពេលនេះរហូតដល់ដាច់ខែសីហា ឆ្នាំ២០២៤ គឺត្រូវបានព្យាករណ៍ថា អាប់អួរខ្លាំងដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្នទាំងអស់គ្នាតាំងពីបញ្ហាទឹកជំនន់ គ្រោះធម្មជាតិផ្សេងៗរាប់ចាប់តាំងពីផ្គរន្ទះ ខ្យល់កន្រ្តាក់ និង បំណាក់ដី។
វិចារណកថា បណ្តុះទស្សនៈបែងចែកវណ្ណៈ នាំគ្រោះថ្នាក់ដល់សង្គម អស់ពីបញ្ហាមួយចូលដល់បញ្ហាមួយហើយសង្គមនឹងរងនូវគ្រោះថ្នាក់ប្រសិនបើគ្រប់គ្នាបណ្តុះនូវទស្សនៈមួយដែលនាំដល់ការបែងចែកវណ្ណៈ។
វិចារណកថា ការវិនិយោគនៅលើការអប់រំគឺសំខាន់បំផុត ! នៅសម័យនេះឪពុកម្តាយម្នាក់ៗគឺពិតជាត្រូវចំណាយច្រើននៅក្នុងការអប់រំសម្រាប់កូនៗរបស់ពួកគេ ដោយសារតែថ្លៃចំណាយច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការវិនិយោគលើការអប់រំគឺនឹងហុចផលផ្លែ ច្រើនដល់សង្គមគ្រួសារនិងសង្គមជាតិ។
វិចារណកថា ស្អប់ឬស្រលាញ់រដ្ឋាភិបាលសូមកុំសម្ដែងតាមការតវ៉ាដោយខុសច្បាប់ ! ស្អប់ឬស្រលាញ់រដ្ឋាភិបាល ឬក៏គាំទ្រឬប្រឆាំងនឹងរដ្ឋាភិបាលសូមកុំសម្ដែងសកម្មភាពតាមការតវ៉ាឬចូលរួមចលនាដែលនាំដល់សកម្មភាពដោយខុសច្បាប់ពីព្រោះតែចូលរួមខុសច្បាប់គឺនឹងមានទោស។ ស្អប់ឬស្រលាញ់រដ្ឋាភិបាល ឬក៏គាំទ្រឬប្រឆាំង បើចង់សម្ដែងដោយស្របច្បាប់គឺនៅពេលបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង។
វិចារណកថា ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវគឺជាគន្លឹះមួយដោះស្រាយបញ្ហាទឹកលិចផ្លូវនិងផ្ទះនៅរាជធានី រាជធានីភ្នំពេញដែលជាបេះដូងនៃប្រទេសកម្ពុជាបានរងគ្រោះជាយូរមកហើយដោយសារតែជំនន់ទឹកភ្លៀងភ្លាមៗនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ បញ្ហាដែលកើតឡើងដដែលៗនេះមិនត្រឹមតែរំខានដល់ជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពធ្ងន់ធ្ងរដល់អ្នករស់នៅផងដែរ។ កត្តាចម្បងមួយក្នុងចំណោមកត្តាចម្បងដែលរួមចំណែកដល់បញ្ហានេះគឺការគ្រប់គ្រងមិនត្រឹមត្រូវនូវសំរាម ដែលបង្កឲ្យស្ទះប្រព័ន្ធលូ។
វិចារណកថា ឃើញក្មេងច្រឡោមខាម កុំដាក់បន្ទុកតែសូមរកមូលហេតុ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ចារឹកច្រឡោមខាមរបស់សិស្សសាលាបឋមសិក្សាម្នាក់ធ្វើដាក់គ្រូនៅក្នុងបន្ទប់សិក្សានៅចំពោះមុខសិស្សានុសិស្សផ្សេងៗដែលរៀនជាមួយ ត្រូវបានចែករំលែកឡើងព្រោងព្រាត ពេញបណ្តាញសង្គម។
វិចារណកថា មុននឹងសម្រេចចិត្តធ្វើអ្វីសូមថ្លឹងថ្លែងហេតុនិងផល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានការផ្សព្វផ្សាយជាច្រើនទាំងរឿងបានការនិងរឿងដែលមិនបានការ ដូច្នេះមុននឹងជឿហើយសម្រេចចិត្តធ្វើអ្វីមួយសូមរិះគិតអំពីហេតុនិងផលឲ្យបានគ្រប់ជ្រុងជ្រោយ។
វិចារណកថា វក់នឹងហ្គេម តែភ្ញាក់ខ្លួននៅពេលជិតប្រឡងសង្ឃឹមប្រឡងជាប់ទេ? ក្តីសង្ឃឹមគឺវានៅជាប់នឹងការព្យាយាមនិងការប្រឹងប្រែង ដូច្នេះទោះបីជាសល់ពេលខ្លីប៉ុណ្ណាក៏ដោយក៏ត្រូវតែខំ ពីព្រោះក្តីសង្ឃឹមនិងការប្រឹងប្រែងនេះគឺជាពន្លឺនៃជោគជ័យសម្រាប់ពេលអនាគត ។
វិចារណកថា ពលរដ្ឋយើងឥឡូវមានបញ្ហាព្រោះតែហូបច្រើន មកដល់ពេលនេះទោះបីទោះបីជាអ្នកខ្លះពិបាករកអាហារបីពេលឲ្យគ្រប់គ្រាន់នៅសេសសល់មែន ប៉ុន្តែអ្នកដែលហូបបរបូណ៍គឺមានច្រើន រហូតដល់អ្នកខ្លះមានបញ្ហាព្រោះតែហូបនេះផងដែរ។
វិចារណកថា គួរធ្វើអ្វីខ្លះដើម្បីបង្ការគ្រឿងញៀនពីគ្រួសារយើង? ការប្រើប្រាស់គ្រឿងញៀន គឺជាក្តីកង្វល់ដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ដែលប៉ះពាល់ដល់គ្រួសារ និងសហគមន៍រាប់ជាច្រើន។ គ្រឿងញៀនកំពុងតែលុកលុយចូលកាន់តែជ្រៅទៅក្នុងគ្រប់កោសិកានៃសង្គម ដូច្នេះដើម្បីការពារសមាជិកគ្រួសារពីការធ្លាក់ចូលទៅក្នុងអន្ទាក់នៃការញៀនគ្រឿងញៀន វិធានការណ៍សកម្ម និងបង្ការត្រូវតែមាន។
វិចារណកថា ទេសចរបរទេសមកកម្ពុជាច្រើន ត្រូវពឹងលើយើងទាំងអស់គ្នា ប្រទេសកម្ពុជាដែលត្រូវបានគេស្គាល់ថាឃ្លាំងនៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើលនោះ កំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើនក្នុងការទាក់ទាញភ្ញៀវបរទេសបើធៀបនឹងប្រទេសជិតខាង ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការប្តេជ្ញានិងការរូបរួមគ្នាហើយធ្វើការទាំងអស់គ្នារំពឹងថា កម្ពុជាអាចនឹងដណ្តើមបាននៅទីតាំងណាមួយឈរជើងពិតប្រាកដនៅក្នុងវិស័យទេសចរណ៍។
វិចារណកថា បរិស្ថានបៃតងចាំបាច់ចេញពីគ្រួសាររបស់យើងទាំងអស់គ្នា គ្រួសារដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិស្ថានបៃតងដោយបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាពទៅក្នុងជីវិតប្រចាំថ្ងៃ។ តាមរយៈការសម្រេចចិត្ត និងការរៀនទម្លាប់ដែលស្និទ្ធស្នាលនឹងបរិស្ថាន ក្រុមគ្រួសារអាចកាត់បន្ថយកាបូនឌីអុកស៊ីត យ៉ាងសំខាន់ និងរួមចំណែកដល់សុខមាលភាពនៃភពផែនដីដែលមានសុខភាពល្អ។
វិចារណកថា បុរសនិងស្រ្តីគ្រប់រូបគួររួមដៃគ្នាកសាងភាពកក់ក្តៅនៃគ្រួសារ គ្រួសារដ៏កក់ក្តៅគឺជាបេះដូងនៃជីវិតដែលបំពេញដោយការផ្តល់នូវជម្រកនៃសេចក្តីស្រឡាញ់ ការគាំទ្រ និងការលួងលោម។
វិចារណកថា ជិតប្រឡងហើយប្អូនៗគួរចាប់ផ្តើមរំលឹកមេរៀនឡើងវិញ ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃកន្លងទៅលឿនខ្លាំងណាស់ ហើយភ្លេចៗខ្លួនពេលវេលានៃការប្រឡង បានកំពុងតែខិតជិតមកដល់ពេលទៀតហើយ ដូច្នេះសូមប្អូនៗដែលកំពុងតែ រៀនចំណេះទូទៅដូចជាអ្នកប្រឡងថ្នាក់ទី៩ និងប្អូនៗដែលរៀនថ្នាក់ទី១២ រូមទាំង បេក្ខជនស្វ័យរិនគួរចាប់ផ្តើមរំលឹកមេរៀនឡើងវិញ ឡើងវិញទាំងអស់។
វិចារណកថា រដូវភ្លៀងគួរប្រុងប្រយ័ត្នសត្វអសិរពិស! រដូវនេះរដូវភ្លៀងក្រៅពីមានអាកាសធាតុអាប់អួរហើយសើមនោះ គ្រោះទឹកជំនន់ ឬ ក៏បាក់ដី ព្យុះ ផ្គរន្ទះ ក៏អាចគំរាមកំហែងសុវត្ថិភាពរបស់យើង ប៉ុន្តែក្រៅពីគ្រោះធម្មជាតិដែលយើងត្រូវតែប្រយ័ត្នប្រយែងហើយនោះ យើងក៏ត្រូវបង្ការពពួកសត្វអសិរពិសនានាជាពិសេសគឺពស់។
វិចារណកថា ពេលជក់បណ្តាញសង្គម សូមកុំភ្លេចហើយប្រហែសទំនួលខុសត្រូវប្រចាំថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ដែលយើងគួរតាមដាន ប៉ុន្តែសូមកុំអោយយើងទាំងអស់គ្នាជក់ហើយវក់រហូតភ្លេចគិតអំពីមុខរបរចិញ្ចឹមជីវិត ភ្លេចធ្វើការ ភ្លេចការទទួលខុសត្រូវការងារ ភ្លេចរកចំណូល គិតតែវក់ នឹងការចុច Like, share, និង comment។
វិចារណកថា ទៀតហើយ ! កាន់កាំភ្លើងមិនចំណេញឡើយ គឺមានតែទុក អ្នកដែលនិយមកាន់កាំភ្លើងខ្វះសតិខ្វះការគ្រប់គ្រងចិត្តបានល្អ រមែងមានទុក្ខមានទោសដល់ខ្លួន ជាបន្តបន្ទាប់ប៉ុន្តែនៅតែមានអ្នកដែលកាន់ ដូច្នេះដើម្បីបញ្ជ្រាសទុកបញ្ជាទោសគួរកុំកាន់អីល្អជាង ពីព្រោះខ្លាច ថ្ងៃអារម្មណ៍អត់ល្អយើងមានបញ្ហាដោយសារវា ។
វិចារណកថា យើងគួរសន្សំសំចៃថាមពលគ្រប់ទីកន្លែងមិនមែនតែនៅផ្ទះ ! ការសន្សំសំចៃចំពោះការប្រើប្រាស់អគ្គីសនីមិនមែនគ្រាន់តែជាសកម្មភាពឫទង្វើរដែលយើងគួរតែធ្វើនៅតាមផ្ទះផ្ទាល់នោះទេ គឺយើងគួរតែចូលរួមឲ្យបានគ្រប់កន្លែងដោយរួមទាំងនៅកន្លែងធ្វើការនិងនៅតាមទីសាធារណៈនានាផងដែរ ។