វិចារណកថា យុវវ័យខ្មែរគួរតែប្រុងប្រៀបខ្លួនឲ្យស្រេចនឹងនិន្នការប្រែប្រួលនៅទស្សវត្សរ៍ក្រោយ យុវវ័យខ្មែរយើងគួរតែខិតខំប្រឹងប្រែងឲ្យលើសពីកម្រិតបន្សាំខ្លួននឹងបច្ចេកវិទ្យា ខណៈដែលក្រុមអ្នកជំនាញនៅលើពិភពលោកបានទស្សទស្សន៍ទាយថា បញ្ញាសិប្បនិម្មិតនឹងដណ្តើមការងារមនុស្សជាច្រើន។
វិចារណកថា រដូវភ្លៀងគួរប្រុងប្រយ័ត្នសត្វអសិរពិស! រដូវនេះរដូវភ្លៀងក្រៅពីមានអាកាសធាតុអាប់អួរហើយសើមនោះ គ្រោះទឹកជំនន់ ឬ ក៏បាក់ដី ព្យុះ ផ្គរន្ទះ ក៏អាចគំរាមកំហែងសុវត្ថិភាពរបស់យើង ប៉ុន្តែក្រៅពីគ្រោះធម្មជាតិដែលយើងត្រូវតែប្រយ័ត្នប្រយែងហើយនោះ យើងក៏ត្រូវបង្ការពពួកសត្វអសិរពិសនានាជាពិសេសគឺពស់។
វិចារណកថា ពេលជក់បណ្តាញសង្គម សូមកុំភ្លេចហើយប្រហែសទំនួលខុសត្រូវប្រចាំថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ដែលយើងគួរតាមដាន ប៉ុន្តែសូមកុំអោយយើងទាំងអស់គ្នាជក់ហើយវក់រហូតភ្លេចគិតអំពីមុខរបរចិញ្ចឹមជីវិត ភ្លេចធ្វើការ ភ្លេចការទទួលខុសត្រូវការងារ ភ្លេចរកចំណូល គិតតែវក់ នឹងការចុច Like, share, និង comment។
វិចារណកថា ទៀតហើយ ! កាន់កាំភ្លើងមិនចំណេញឡើយ គឺមានតែទុក អ្នកដែលនិយមកាន់កាំភ្លើងខ្វះសតិខ្វះការគ្រប់គ្រងចិត្តបានល្អ រមែងមានទុក្ខមានទោសដល់ខ្លួន ជាបន្តបន្ទាប់ប៉ុន្តែនៅតែមានអ្នកដែលកាន់ ដូច្នេះដើម្បីបញ្ជ្រាសទុកបញ្ជាទោសគួរកុំកាន់អីល្អជាង ពីព្រោះខ្លាច ថ្ងៃអារម្មណ៍អត់ល្អយើងមានបញ្ហាដោយសារវា ។
វិចារណកថា យើងគួរសន្សំសំចៃថាមពលគ្រប់ទីកន្លែងមិនមែនតែនៅផ្ទះ ! ការសន្សំសំចៃចំពោះការប្រើប្រាស់អគ្គីសនីមិនមែនគ្រាន់តែជាសកម្មភាពឫទង្វើរដែលយើងគួរតែធ្វើនៅតាមផ្ទះផ្ទាល់នោះទេ គឺយើងគួរតែចូលរួមឲ្យបានគ្រប់កន្លែងដោយរួមទាំងនៅកន្លែងធ្វើការនិងនៅតាមទីសាធារណៈនានាផងដែរ ។
វិចារណកថា ចូរនាំគ្នាយកចិត្តទុកដាក់ នឹងរុក្ខជាតិបៃតងជុំវិញខ្លួនយើង! វត្តមាននៃរុក្ខជាតិបៃតងនៅជុំវិញខ្លួនយើងទាំងអស់គ្នាគឺពិតមានអត្ថប្រយោជន៍យ៉ាងជ្រាលជ្រៅសម្រាប់យើងទាំងអស់គ្នាជាពិសេសគឺ សុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍របស់យើង។
វិចារណកថា រឿងទឹកដី និង សន្តិសុខជាតិសូមកុំផ្តេសផ្តាស អ្នកដែលចូលចិត្តលេងបណ្តាញសង្គមមិនថា ហ្វេសបុក តិកតក់ តេឡេក្រាម ឬ អេបណាផ្សេងក៏ដោយអោយតែប៉ះរឿងទឹកដី បញ្ហាសន្តិសុខជាតិ ក៏ដូចជារឿងបរិហារកេរ្តិ៍ថ្នាក់ដឹកនាំគឺសុទ្ធតែជារឿងដ៏រសើប ដែលអាចនឹងមានពិរុទ្ធ។
វិចារណកថា ករណីជំងឺគ្រុនឈាមនៅក្នុងប្រទេសកើនឡើងហើយសូមប្រុងប្រយ័ត្ន! ជំងឺគ្រុនឈាមដែលជាប្រភេទជំងឺដ៏កាចសាហាវមួយ ដែលអាចមានលទ្ធភាពសម្លាប់ជីវិតមនុស្ស បានកើនឡើងហើយនៅកម្ពុជា ស្របពេលដែលរដូវនេះគឺជារដូវដែលភ្នាក់ងារចម្លងមេរោគ ជាពិសេសគឺមូសខ្លាងាយស្រួលបង្កកំណើត។
វិចារណកថា សង្ឃឹមថាតម្លៃស្រូវនៅឆ្នាំនេះបន្តល្អបន្ថែមទៀតដូចឆ្នាំកន្លងទៅ បើតាមតម្លៃស្រូវសើមដែលសហព័ន្ធស្រូវអង្ករបានប្រកាសនៅក្នុងអំឡុងពេលនេះតម្លៃស្រូវនៅតែបន្តនៅក្នុងស្ថានភាពប្រសើរ ដោយមួយគីឡូក្រាមមានតម្លៃមិនក្រោម១០០០រៀលឡើយ ។
វិចារណកថា ទេសចរណ៍កម្ពុជា បើគ្មាន “ ៥ កុំ “ អាចមានសង្ឃឹមខ្លាំង វិស័យទេសចរណ៍នៅក្នុងស្រុកយើងទំនងជាចង្រៃខ្លាំងដោយសារតែ “ ៥ កុំ “ ដូច្នេះបើមិនចង់ឲ្យបន្តចង្រៃហើយអាចស្រូបទាញភ្ញៀវទេសចរបរទេសខ្លាំង សូមទាំងអស់គ្នាលុបបំបាត់ឲ្យបាននូវ អា “ ៥ កុំនេះ”។
វិចារណកថា នាយករដ្ឋមន្រ្តីចេះក្លែងកាយ! មន្រ្តីសូមប្រុងប្រយ័ត្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហើបហើយដូច្នេះមន្រ្តីៗក្រោមឱវាទសូមត្រៀមនិងប្រឹងប្រែងធ្វើការបម្រើរាស្រ្ត។
វិចារណកថា អ្នកបើកបរនិងលក់ដូរ សូមចៀសចំណតរថយន្តក្រុង ចំណេះដឹងដែលត្រូវយល់និងជ្រួតជ្រាបមួយគឺថា ចំណតរថយន្តក្រុងនានានៅគ្រប់ទីកន្លែងមិនមែនជាកន្លែងចំណតរថយន្តធម្មតាចូលចតហើយក៏មិនមែនជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋយកទៅប្រកបរបររកស៊ីចិញ្ចឹមជីវិតឡើយ។
វិចារណកថា កុំមើលងាយខ្លួនឯង ! យើងត្រូវខំទាំងអស់គ្នា កម្ពុជាឥឡូវមិនមែនគ្រាន់តែចេះធ្វើកសិកម្ម និង កាត់ដេរប៉ុណ្ណោះទេ គឺកម្ពុជាក៏អាចមានសមត្ថភាពផលិតផលិតផលសំខាន់ៗមួយចំនួនដែរ ។
វិចារណកថា ធនធានទេសចរណ៍មានលើសពីប្រាសាទ វិស័យទេសចរណ៍នៅកម្ពុជាមានលើសពីប្រាសាទបុរាណនិងព្រៃធម្មជាតិ ប៉ុន្តែមកដល់ពេលនេះផលិតផលដែលគេឃោសនារួមទាំងស្ថាប័នពាក់ព័ន្ធដែលធ្វើគឺភាគច្រើនគឺធ្វើតែលើប្រាសាទ និងធម្មជាតិ ខណៈដែលវិស័យផ្សេងទៀតហាក់មិនសូវផ្តោតខ្លាំង ក្រៅពីនោះគឺមានក្រុមអ្នកអង្គុយរិះគន់ជាន់ពន្លិចតែម្តង។
វិចារណកថា សាលារៀនទូទាំងប្រទេសគួរតែពង្រឹងបំណិនជីវិតដល់កុមារ មួយរយៈនេះនៅលើបណ្តាញសង្គមមានការផ្សព្វផ្សាយជាបន្តបន្ទាប់នូវសកម្មភាពលើកកំពស់ បំណិនជីវិតរបស់សាលារៀនមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា ដូចជាសកម្មភាពលើកកំពស់ឲ្យសិស្សានុសិស្សចេះដំាដំណាំ កិច្ចការហត្ថកម្ម និងការងារពលរដ្ឋនានា ដែលពួកគេអាចធ្វើបាន។
វិចារណកថា បើមានល្អហើយកាន់តែប្រសើរគួរអនុវត្តឲ្យបានខ្ជាប់ខ្ជួនផង ! អនាម័យម្ហូបអាហារគឺជារឿងដ៏សំខាន់នឹងចាំបាច់ដើម្បីពង្រឹងស្តង់ដាជីវិតរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ខណៈដែលអាហារដែលមាននៅកម្ពុជាមួយចំនួនអាចនៅប្រឈមមុខនឹងបញ្ហានេះច្រើន ។
វិចារណកថា បើស្រលាញ់ និងចង់អភិរក្សប្រាសាទតើយើងគួរធ្វើម៉េច? បើនិយាយអំពីគំនិតស្រលាញ់ និងអភិរក្សប្រាសាទបុរាណម្នាក់ៗលើកមេដៃហើយបើលើកមេជើងកើតគឺលើកថែមទៀត ប៉ុន្តែម្នាក់ៗនៅតែបន្តទុកឲ្យប្រាសាទបុរាណនានានៅក្នុងប្រទេសនៅឡើងស្ងាត់ជ្រងំនៅតែឯងនៅកណ្តាលព្រៃ ឬក៏ទីបុរាណដ្ឋាននោះ។
វិចារណកថា ទទួលទានបាយកញ្ចប់វេចពីផ្ទះអន់ មែនទេ ? សម័យនេះតើការទទួលទានបាយឫអាហារក៏ដូចជាភេសជ្ជៈវេចមកពីផ្ទះគឺមិនទាន់សម័យ មិនចូលសង្គម និយាយឲ្យចំទៅអន់ មែនឬ?
វិចារណកថា ការប្រើប្រាស់Solaតូចតាចមិនភ្ជាប់បណ្តាញអគ្គិសនីជាតិ សូមកុំបារម្ភ បញ្ហានៃការប្រើប្រាស់ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យដើម្បីផលិតថាមពលអគ្គិសនីបានក្លាយជារឿងក្តៅបំផុតនៅដើមខែកក្កដា ឆ្នាំ២០២៤ ក្រោយអាជ្ញាធរអគ្គិសនីចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋធ្វើការស្វ័យប្រកាសអំពីការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យនៅលើដំបូល ។
វិចារណកថា អាជ្ញាធរមានវិធានការអ្វីចំពោះល្បែងអនឡាញ? សារផ្សព្វផ្សាយល្បែងអនឡាញជាច្រើនបានត្រូវគេផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋប៉ាតណាប៉ាតណីពេញទឹកពេញដីបង្កការរំខានពេញទំហឹងហើយនៅពេលនេះ ។
វិចារណកថា បើកបរគោរពគន្លង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ច្រើនណាស់! ការបើកបររាល់ថ្ងៃនៅលើផ្លូវ នានា ប្រសិនបើអ្នកបើកបរគោរពគន្លងច្បាស់លាស់ ហើយមើលសញ្ញាបញ្ជាចរាចរណ៍ព្រមទាំងគោរពល្បឿនបើកបរវាពិតជារួមចំណែកនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ច្រើនណាស់ ។