វិចារណកថា ខណៈអាកាសធាតុក្តៅខ្លាំង ចូរប្រុងប្រយ័ត្នករណីគ្រោះអគ្គីភ័យ នៅក្នុងខណៈពេលដែលស្ថានភាពអាកាសធាតុ កំពុងតែក្តៅខ្លាំង អគ្កីភ័យបានកើតមានឡើងផ្ទួនៗ ចូរប្រុងប្រយ័ត្ន ពីព្រោះវាក៏ជាប្រភពដែលអាចសម្លាប់ជីវិតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។
វិចារណកថា តើម៉ូតូសណ្តោងរ៉ឺម៉កគួរឲ្យរលាយរូបរាងពីកម្ពុជាដែរ ឬទេ? ម៉ូតូសណ្តោងរ៉ឺម៉កខ្នាតតូចដែលពេញនិយមបំផុតនៅរាជធានីនិងតាមទីប្រជុំជននានាដូចជានៅខេត្តសៀមរាប និង ខេត្តព្រះសីហនុជាដើមបានកំពុងតែរលាយបាត់វត្តមានជាបណ្តើរៗ ខណៈដែលម៉ូតូកងបីឥណ្ឌាបានកំពុងតែវាយលុយពេញទំហឹង ហើយក្លាយជាមធ្យោបាយដឹកជញ្ជូនកំពុងពេញនិយមបំផុតសម័យនេះ។
វិចារណកថា មួយពេល ទោះជាគេចំណាយអស់ប៉ុន្មានគឺនៅតែមួយឆ្អែត! សព្វថ្ងៃនេះអ្នកដែលហ៊ានចំណាយនៅក្នុងម្នាក់ដល់ខ្ទង់កន្លះពាន់ដុល្លារដើម្បីទទួលទានអាហារមួយពេលគឺមានកាន់តែច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទោះជាគេចំណាយលើសនោះថែមទៀត ក៏នៅតែមួយឆ្អែតប៉ុណ្ណោះ។
វិចារណកថា ក្តៅត្អូញថាក្តៅ! ដល់ភ្លៀងត្អូញថា លិច ហើយភក់! ក្រោយរលកកំដៅបានវាយប្រហារប្រទេសកម្ពុជាដោយតំបន់ខ្លះមានសេចក្តីរាយការណ៍ថា កំដៅឡើងដល់៤៣អង្សាសេ តែនៅថ្ងៃទី៤ ខែឧសភា កន្លងទៅថ្មីៗនេះ មានសេចក្តីរាយការណ៍ថា មានភ្លៀងធ្លាក់មកច្រើនកន្លែងជាពិសេសនៅរាជធានីភ្នំពេញ។
វិចារណកថា ក្រៅពីបញ្ហាសុខភាពបើមេឃក្តៅហើយភ្លៀង អាចនឹងមានគ្រោះធម្មជាតិផ្សេង! ជាទូទៅនៅពេលដែលអាកាសធាតុក្តៅខ្លាំងដូចសព្វថ្ងៃនៅពេលដែលភ្លៀងធ្លាក់មក វាអាចនឹងបង្កបញ្ហាដល់សុខភាព ប៉ុន្តែក្រៅពីបញ្ហាសុខភាព វាក៏អាចនាំមកនៅគ្រោះធម្មជាតិមួយចំនួន ដែលយើងគួរប្រយ័ត្ន។
វិចារណកថា បើអាកាសធាតុឡើងដល់៥០អង្សាសេ សូមកុំភ្លេចវិធានទាំងនេះ! មកដល់ពេលនេះកំដៅនៅកម្ពុជាឡើងខ្ពស់ពោលគឺកន្លែងខ្លះឡើងដល់៤៣អង្សាសេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកំដៅនេះមិនទាន់ឡើងដល់កម្រិត៥០អង្សាសេដូចជានៅប្រទេស នៅក្នុងតំបន់ដូចជានៅថៃ និងមីយ៉ាន់ម៉ា នៅឡើយទេ ប៉ុន្តែក៏ត្រូវតែត្រៀមទុកផងដែរ។
វិចារណកថា បើមានយកកូនច្រើនល្អ ប៉ុន្តែប្រសិនបើក្រ ឬមធ្យមគួររិះគិតត្រឹមកូនតែ២នាក់អីបានហើយ! ការចាប់ដៃគ្នាបង្កើតចំណងគ្រួសារ គឺជាអំណរសប្បាយមួយរវាងបុគ្គល និងបុគ្គល ហើយក៏អាចថារវាងគ្រួសារមួយនឹងគ្រួសារមួយ ហើយគ្រប់គ្នាតែងតែរិះគិតដល់ការចង់បានបុត្រធីតាដែលភាសា របស់សាមញ្ញជនហៅថាកូន។
វិចារណកថា អាកាសធាតុក្តៅបែបនេះ កុំប្រឹងរឿងគ្រឿងស្រវឹងខ្លាំងពេក ប្រយ័ត្នអន្តរាយដល់ជីវិត នៅក្នុងពេលដែលអាកាសធាតុក្តៅអ្នកខ្លះយល់ច្រឡំថា ការជួបជុំគ្នាផឹកស៊ីនិងប្រើប្រាស់គ្រឿងស្រវឹងគឺជាការជួបជុំគ្នាដើម្បីបំបាត់អាការៈស្រែកទឹក ឬបំពេញជាតិទឹកនៅក្នុងខ្លួន ពីព្រោះតែវាជាភេសជ្ជៈ។
វិចារណកថា បើរថភ្លើងថ្មីទើបទិញពីជប៉ុនមកដល់កុំលក់សំបុត្រធ្វើដំណើរថ្លៃពេក! តាមការគ្រោងជាមួយនឹងការមកដល់នៃរថភ្លើងជជុះពីជប៉ុនមកដល់កម្ពុជាក្រុមហ៊ុនរ៉ូយ៉ាល់ រ៉ៃវេ កម្ពុជា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយាល់ហ្រ្គូបនឹងបើកសេវាកម្មដឹកអ្នកដំណើរទាំងពីរខ្មែរនៅខែមិថុនា ខាងមុខ។
វិចារណកថា អ្នកមានសម័យនេះចូលចិត្តបញ្ចេញណាស់មែនទេ? អ្នកមាន និងអ្នកធំ សម័យនេះហាក់ដូចជាចូលចិត្តបញ្ចេញគ្រប់យ៉ាងតាំងពីជីវភាព ភាពហ៊ឺហារ ភាពឡូយឆាយ និងមានបាន ខណៈដែលកន្លែងដែលអួតគឺកាន់តែងាយស្រួល។
វិចារណកថា ពលរដ្ឋត្រូវប្រយ័ត្ន ហើយកុំចេះតែចង់បាន បន្ទាប់ពីករណីចាញ់បោកយកលុយទៅទិញដីថោកៗដោយដីនោះជាដីព្រៃគ្រប់គ្រងដោយរដ្ឋឬបុគ្គលខ្លះយកដីគេទៅពុះឡូតិ៍លក់ ឥឡូវនេះមានចេញករណីថ្មីដែលសមត្ថកិច្ចទើបតែចាត់ វិធានការគឺរឿងប្រកាសចែកដីជូនពលរដ្ឋ តែតម្រូវឲ្យពលរដ្ឋបង់លុយខ្លះជាមុនដើម្បីរត់ការចែកប្លង់។
វិចារណកថា បើគេអស់ចិត្តពីយើងហើយកាត់ចិត្តរកអ្នកថ្មី! ជីវិតគឺមិនទៀងមានទុក្ខ មានទោស មានសប្បាយរីករាយ មានកើតទុក្ខ មានជួប មានបែកជាដើម មានផ្អែមល្ហែមមាន គ្រោធគ្រាធ ជាដើម ប៉ុន្តែជាទូទៅផលនៃជីវិតនោះគឺមួយភាគធំ បានមកពីអំពើ និងសកម្មភាពរបស់យើង។
វិចារណកថា ប្រច័ណ្ឌគ្រោះថ្នាក់ដែរឬទេ? ការប្រច័ណ្ឌនរណាក៏មាន ប៉ុន្តែប្រសិនបើមិនចេះគ្រប់គ្រងវាទេ វាអាចគ្រោះថ្នាក់សម្រាប់ខ្លួនយើង និងអ្នកដែលយើងស្រលាញ់ ឬរាប់អាន ដូច្នេះសូមប្រុងប្រយ័ត្ន! ហើយជាទូទៅប្រច័ណ្ឌនេះវាកើតឡើងដោយសារតែការមិនទុកចិត្តនេះឯង។
វិចារណកថា សង្ឃឹមថា វិស័យដឹកជញ្ជូនផ្លូវដែកនៅកម្ពុជានឹងមានកំណើនកើនឡើង! ការដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជាមានសកម្មភាព ប៉ុន្តែមិនសូវសកម្មឡើយបើធៀបនឹងវិស័យដឹកជញ្ជូនតាមផ្លូវថ្នល់ និងផ្លូវអាកាស ប៉ុន្តែជាមួយនឹងការមកដល់នៃក្បាលរថភ្លើងថ្មីដែលក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រុបទិញពីជប៉ុនមក វានឹងជួយពង្រឹងសេវាកម្មនេះឲ្យកាន់តែសកម្មជាងមុខ ។
វិចារណកថា អាហារនៅផ្ទះប្លែកពីអាហារនៅហាងយ៉ាងណា? អាហារចំអិននៅផ្ទះនិងអាហារនៅហាងជាទូទៅមិនដូចគ្នាទេ ដោយសារតែអាហារនៅផ្ទះជាទូទៅអាចមិនមានសោភណភាពរៀបចំល្អស្អាតដូចនៅហាងឡើយ ប៉ុន្តែកុំភ្លេចថា អាហារចំអិននៅផ្ទះវាមានគុណតម្លៃច្រើនសម្រាប់គ្រួសារ។
វិចារណកថា ការកាប់ដើមរំលំគល់ដើម្បីប្រមូលផលគួរតែជៀសវាងឲ្យបាន! ទម្លាប់ប្រមូលផលតាមវិធីកាប់ដើមរំលំគល់ចំពោះអនុផលគ្រប់ប្រភេទគួរតែជៀសវាងឲ្យបានព្រោះវាគឺជាវិធីសាស្រ្តប្រមូលអនុផលដែលបំផ្លិចបំផ្លាញបំផុត ហើយអាចនឹងធ្វើឲ្យវិនាសផុតពូជរុក្ខជាតិព្រៃដែលផ្តល់ផលនោះ។
វិចារណកថា តោះ! ប្រមូលអារម្មណ៍បំពេញការងារតាមភារកិច្ច និងការទទួលខុសត្រូវ ថ្ងៃសម្រាកចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថ្មីបានបញ្ចប់ទៅហើយ ដោយថ្ងៃនេះកន្លែងខ្លះបានចាប់ផ្តើមដំណើរការងារជាប្រក្រតី ហើយកន្លែងខ្លះអាចនឹងដំណើរការនៅថ្ងៃស្អែក
វិចារណកថា សកម្មភាពដែលប្រជាពលរដ្ឋខ្មែរធ្វើក្នុងពេលចូលឆ្នាំថ្មី នៅក្នុងខណៈពេលដែលពលរដ្ឋកម្ពុជាទាំងអស់កំពុងតែរៀបចំទទួលអំណរសប្បាយឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ ប្រជាជនកម្ពុជាទាំងអស់នឹងធ្វើសកម្មភាពដូចជា
វិចារណកថា ចូលឆ្នាំកុំភ្លេចធ្វើបុណ្យជាមួយព្រះរស់ ពេលចូលឆ្នាំថ្មីប្រពៃណីជាតិនៅពេលខាងមុខគិតតែពីពិធីសែនព្រេនទទួលទានទេវតាតាមប្រពៃណី ហើយនាំគ្នាទៅវត្តទៅថ្វាយចង្ហាន់ព្រះសង្ឃ ហើយមកវិញផឹកស៊ីសប្បាយ តែសូមកុំភ្លេចព្រះរស់របស់យើងទាំងអស់គ្នា។
វិចារណកថា អាកាសធាតុក្តៅបែបនេះគ្រឿងស្រវឹង និង ភេសជ្ជៈប៉ូវកម្លាំង នៅក្នុងអំឡុងពេលដែលអាកាសធាតុក្តៅខ្លាំងបែបនេះ សូមកុំនាំគ្នាពើតរឿងគ្រឿងស្រវឹងនិង ពពួកភេសជ្ជៈលើកកម្លាំងពេកវាអាចធ្វើឲ្យរាងកាយងាយរងនូវបញ្ហាសំពាធឈាមអាចមានគ្រោះថ្នាក់ដល់ជីវិត។
វិចារណកថា បើប្រើមិនទាន់អស់ទេ សូមកុំអាលទិញអាថ្មី ! នៅក្នុងខណៈពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតចូលមកដល់ ហាងទំនិញនានាទាំងហាងអេឡិចត្រូនិក សម្លៀកបំពាក់ ក៏ដូចជាហាងហូបចុកនានាគឺកំពុងតែសម្រុកនាំគ្នាបញ្ចុះតម្លៃដើម្បីទាក់ទាញអតិថិជន ប៉ុន្តែសម្រាប់យើងដែលជាអ្នកដែលមានធនធានមានកម្រិតសូម កុំជ្រើមជ្រួល។