នៅក្នុងជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា ដែលបង្កឡើងដោយការវាយប្រហារភេរវកម្មនៅតំបន់ កាឈ្មៀរ៍ កាលពីចុងខែមេសា ឧត្តមសេនីយ៍ អាស៊ីម មូនៀ ដើរតួនាទីសំខាន់។ មេបញ្ចាការ យោធាដែលជាបុគ្គលដែលមានសារសំខាន់បំផុតនៅប៉ាគីស្ថាន ហើយក៏ជាអនាគតនៃទំនាក់ទំនងជាមួយឥណ្ឌា មានគំនិតសាសនាដ៏ប្រកាន់ប្រពៃណី។ នេះគឺជាឧត្តមសេនីយ៍ដែលគ្រប់កែវភ្នែកសម្លឹងមើលនៅពេលគេមើលទៅប្រទេសប៉ាគីស្ថាន នៅក្នុងអំឡុងពេលនៃការប្រឈមមុខគ្នាខាងយោធា និងការទូតជាមួយអ្នកជិតខាងឥណ្ឌា ដែលបង្កឡើងដោយការវាយប្រហារភេរវកម្មនៅតំបន់កាឈ្មៀរ៍ប្រទេសឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា។